ប្រយោគ​ចំនួន​ ១០ឃ្លា សម្រាប់​ធ្វើ​ជា​អាហារ​ជំនួយ​ដល់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន ​១០ឃ្លា សម្រាប់​ធ្វើ​ជា​អាហារ​ជំនួយ​ដល់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក:

) «មួយ​នៅ​ក្នុង​ចំណោម​ការ​បំភ័ន្ត​ទាំងអស់​ដែល​ស្ថិត​នៅ​បាន​យូរ​អង្វែង​ជាងគេ​បំផុត គឺជា​ការ​ជឿជាក់​ថា​ប្រភព​នៃ​ការ​មិន​សប្បាយចិត្ត​របស់​យើង​ស្ថិត​នៅ​ខាងក្រៅ​យើង។» B. Alan Wallace

) «សេចក្ដី​ស្អប់ខ្ពើម​ដែល​ត្រឹមត្រូវ​គឺជា​ប្រភេទ​តែមួយ​ដូចគ្នា​ទៅ​នឹង​មហារីក​ដែល​ត្រឹមត្រូវ ជំងឺ​របេង​ដែល​ត្រឹមត្រូវ។ ពួកវា​ទាំងអស់​នេះ​សុទ្ធតែ​ជា​ទស្សន​ដែល​មិន​សម​ហេតុផល​យ៉ាង​គួរឲ្យ​អស់​សំណើច។» B. Alan Wallace

) «ដើម្បី​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ អ្នក​ត្រូវតែ​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង។» សុភាសិត​ចិន

) «បុគ្គល​ម្នាក់​មិន​អាច​បដិសេធ​មិន​ញាំុ​បាន​ដោយ​គ្រាន់តែ​មាន​ឱកាស​ដែល​អាច​ឈ្លក់​បាន​នោះ​ឡើយ។» សុភាសិត​ចិន

) «ការ​គិត​របស់​មនុស្ស​តែងតែ​មាន​ការ​អភិវឌ្ឍន៍ ប៉ុន្តែ​គឺជា​ការ​អភិវឌ្ឍន៍​ក្នុង​ទម្រង់​ជា​រង្វង់។» Madame de Stael


) «អាថ៌កំបាំង​នៃ​អត្ថិភាព​គឺជា​ទំនាក់ទំនង​រវាង​កំហុស​របស់​យើង​និង​អកុសល​របស់​យើង។» Madame de Stael


) «នៅ​ពេល​ដែល​យើង​បាន​បង្កើន​បញ្ញា​របស់​យើង យើង​នឹង​អភ័យទោស​ដោយ​មាន​សេរីភាព​ជាង​មុន។» Madame de Stael


) «នៅ​ពេល​ដែល​យើង​គិត​អំពី​រឿង​មួយ​ចំនួន​ដូចជា​ដួងតារា បញ្ហា​របស់​យើង​នឹង​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​នោះ​ទេ មែន​ទេ ?» Virginia Woolf


) «កុំ​វាស់វែង​អាវ​របស់​អ្នកដទៃ​នៅ​លើ​ដងខ្លួន​របស់​អ្នក។» សុភាសិត​ម៉ាឡេស៊ី


១០) «មិន​ថា​ដើមឈើ​លូត​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ ស្លឹកឈើ​ដែល​ជ្រុះ​មក​នៅ​តែ​ត្រឡប់​ទៅ​កាន់​ដី​ដដែល។» សុភាសិត​ម៉ាឡេស៊ី


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ចំនួន​៩ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចាកចេញ​ពី​ភាព​ស្មុគស្មាញ​ហើយ​រស់នៅ​ជីវិត​យ៉ាង​សាមញ្ញ​បាន

 

X
5s