សម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកសម្លឹងមើលចូលទៅក្នុងអាថ៌កំបាំងដ៏ជ្រៅនៃខ្លួនឯង
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកសម្លឹងមើលចូលទៅក្នុងអាថ៌កំបាំងដ៏ជ្រៅនៃខ្លួនឯង:
១) «មិនថាអ្នកប្រឹងប្រែងបើកចំហ មានសន្តិភាព និងពោរពេញដោយក្ដីស្រឡាញ់ប៉ុណ្ណាក៏ដោយ មនុស្សអាចជួបអ្នកបានជ្រៅត្រឹមតែកម្រិតដែលពួកគេជួបខ្លួនឯងតែប៉ុណ្ណោះ។» Matt Kahn
២) «នៅពេលការឈឺចាប់ ទុក្ខសោក ឬកំហឹងកើតឡើង វាគឺជាពេលដែលត្រូវសម្លឹងមើលខាងក្នុងអ្នក មិនមែនជុំវិញអ្នកឡើយ។» Sadhguru
៣) «មនុស្សបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងពាក្យហើយបាត់បង់ពិភពលោក។ វាគឺជាពេលដែលត្រូវស្ដារវាឡើងមកវិញហើយ។» Sadhguru
៤) «សកម្មភាពមិនតោងជាប់ខ្ញុំឡើយព្រោះថាខ្ញុំមិនជាប់ជំពាក់ទៅនឹងលទ្ធផលរបស់វាឡើយ។ អ្នកដែលយល់វាហើយអនុវត្តវា នឹងរស់នៅក្នុងសេរីភាព។» Krishna
៥) «សម្រាប់បុគ្គលដែលបានយកឈ្នះទៅលើចិត្តរបស់គាត់ ចិត្តគឺជាមិត្តដ៏ល្អបំផុតរបស់គាត់ ប៉ុន្តែសម្រាប់បុគ្គលដែលបរាជ័យនឹងធ្វើបែបនេះ ចិត្តគឺជាសត្រូវដ៏ធំបំផុតរបស់គាត់។» Krishna
៦) «វាលវដ្ដសង្សារសំដៅទៅលើកាំឬរង្វង់នៃសេចក្ដីទុក្ខ ទម្លាប់នៃការរត់ជុំវិញជារង្វង់ រត់ដេញតាមបទពិសោធន៍ដដែលៗម្ដងហើយម្ដងទៀត គ្រប់ពេលរំពឹងទុកលទ្ធផលផ្សេងគ្នា។ បើអ្នកធ្លាប់មើលឆ្កែឬឆ្មាដែលចាប់កន្ទុយរបស់វា អ្នកនឹងបានមើលឃើញពីខ្លឹមសារនៃវាលវដ្ដសង្សារហើយ។ បើទោះជាវាអាចនឹងកំប្លែងក្នុងការមើលសត្វដេញចាប់កន្ទុយរបស់វា តែវាគឺមិនសូវកំប្លែងនោះឡើយនៅពេលចិត្តរបស់អ្នកធ្វើរឿងដូចគ្នាដែរនោះ។» Mingur Rinpoche
៧) «មនុស្សពេញលេញបានលុះត្រាតែគាត់បានរាប់បញ្ចូលទាំងស្រមោលរបស់គាត់ដែរ។» Djuna Barnes
៨) «យើងទាំងអស់គ្នាសុទ្ធតែមានផ្នែកងងឹត។ មនុស្សយើងភាគច្រើនឆ្លងកាត់ជីវិតដោយគេចវេសពីការប្រឈមមុខដោយផ្ទាល់ជាមួយផ្នែកនោះនៃខ្លួនឯង ដែលខ្ញុំហៅថាស្រមោលខ្លួនឯង។ វាមានមូលហេតុរបស់វា។ គឺវាមានថាមពលយ៉ាងធំអស្ចារ្យ។» Lorraine Toussaint
៩) «ខ្ញុំចូលចិត្តដេញចាប់ស្រមោលរបស់ខ្ញុំដើម្បីទទួលដឹងអារម្មណ៍ថាតើវាសម្ងំនៅក្នុងកន្លែងងងឹតបានយ៉ាងដូចម្ដេច។» Munia Khan
១០) «នៅពេលដែលយើងមានសតិដឹងពីចំណុចខ្សោយឬទំនោរអវិជ្ជមានរបស់យើង យើងនឹងបើកចំហនូវឱកាសក្នុងការធ្វើការលើពួកវា។» Allan Lokos
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ មេរៀនជីវិតចំនួន១០ ដែលអ្នកមិនអាចខ្វះបាន នៅក្នុងការដើរលើផ្លូវជីវិតរបស់អ្នកមួយនេះ