ទស្សនចំនួន ១១ឃ្លា ដែលអ្នកគួរអានសម្រាប់ធ្វើជាជំនួយដល់ការដោះស្រាយបញ្ហារបស់អ្នកនៅលើដំណើរជីវិត
ខាងក្រោមនេះគឺជាទស្សនចំនួន ១១ឃ្លា ដែលអ្នកគួរអានសម្រាប់ធ្វើជាជំនួយដល់ការដោះស្រាយបញ្ហារបស់អ្នកនៅលើដំណើរជីវិត:
១) «យើងបានរៀនសូត្រពីរឿងរ៉ាវអស្ចារ្យតាមរយៈបទពិសោធន៍តូចតាច។» Bram Stoker
២) «មូលហេតុតែងតែមានទៅលើថាហេតុអ្វីអ្វីៗទៅតាមសភាពរបស់វា។» Bram Stoker
៣) «រៀនប្រលែងចោលគួរតែត្រូវបានរៀនមុនពេលរៀនទទួលបាន។ ជីវិតគួរតែត្រូវបានប៉ះ មិនមែនចាប់រឹតឡើយ។ អ្នកត្រូវតែសម្រាក បណ្ដោយឲ្យវាកើតឡើងម្ដងម្កាល ហើយពេលផ្សេងទៀតបន្តទៅមុខទៀត។» Ray Bradbury
៤) «នៅពេលបុគ្គលម្នាក់រងទុក្ខពីជំនឿដែលភ័ន្តច្រឡំ វាត្រូវបានគេហៅថាជំងឺឆ្កួត។ នៅពេលមនុស្សច្រើនរងទុក្ខពីជំនឿដែលភ័ន្តច្រឡំ វាត្រូវបានគេហៅថាសាសនា។» Robert M. Pirsig
៥) «ការពិតបានគោះទ្វារហើយអ្នកនិយាយថា៖ «ចេញឲ្យឆ្ងាយ ខ្ញុំកំពុងតែសម្លឹងរកមើលការពិត។» ហេតុនេះហើយវាក៏ចាកចេញឆ្ងាយ ជាមួយនឹងភាពងឿងឆ្ងល់។» Robert M. Pirsig
៦) «អ្នកសម្លឹងមើលទីកន្លែងដែលអ្នកកំពុងតែឆ្ពោះទៅនិងទីកន្លែងដែលអ្នកកំពុងស្ថិតនៅ ហើយវានឹងមិនសមហេតុផលនោះឡើយ ប៉ុន្តែពេលនោះអ្នកក៏សម្លឹងថយក្រោយទៅកាន់កន្លែងដែលអ្នកធ្លាប់ស្ថិតនៅ ហើយទម្រង់ក៏ហាក់ដូចជាលេចឡើងមក។» Robert M. Pirsig
៧) «កុំរិះគន់នូវអ្វីដែលអ្នកមិនយល់។» Bob Dylan
៨) «ជីវិតជាមូលដ្ឋានគ្រាន់តែជាការកុហក ប៉ុន្តែច្បាស់ណាស់ថាវាគឺជារបៀបដែលយើងចង់បាន។» Bob Dylan
៩) «របៀបចេញទៅក្រៅគឺតាមរយៈទ្វារ។ តើហេតុអ្វីទៅបានជាគ្មាននរណាម្នាក់ប្រើប្រាស់វិធីសាស្ត្រនេះសោះ ?» ខុងជឺ
១០) «គ្មានអ្វីមួយដែលបាត់បង់ឡើយ គ្រប់យ៉ាងគឺត្រូវបានបម្លែង។» Michael Ende
១១) «អ្នកប៉ងចង់បានអ្វីមួយ អ្នកចង់បានវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកប្រាកដណាស់ថាអ្នកចង់បានវាឲ្យតែអ្នកដឹងថាអ្នកមិនអាចមានវា។ ប៉ុន្តែបើមានពេលមួយ វាហាក់ដូចជាក្ដីប្រាថ្នារបស់អ្នកនឹងអាចក្លាយជាការពិត ខណៈពេលនោះអ្នកនឹងរកឃើញខ្លួនឯងថាអ្នកប៉ងឲ្យខ្លួនឯងមិនធ្លាប់បានប៉ងចង់បានរឿងបែបនេះមកនោះឡើយ។» Michael Ende
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនជីវិតចំនួន៩ឃ្លា ដែលអាចឲ្យអ្នកចាកចេញពីភាពស្មុគស្មាញហើយរស់នៅជីវិតយ៉ាងសាមញ្ញបាន