ប្រយោគចំនួន ៥ឃ្លា ពីសៀវភៅ Man and His Symbols ដោយអ្នកវិភាគចិត្តសាស្ត្ររបស់ស្វីសលោក Carl Jung
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៥ឃ្លា ដែលត្រូវបានដកស្រង់ចេញពីសៀវភៅរបស់អ្នកវិភាគចិត្តសាស្ត្ររបស់ស្វីសលោក Carl Jung ដែលមានចំណងជើងថា Man and His Symbols:
១) «Leonardo da Vinci មានម្ដងសរសេរនៅក្នុងសៀវភៅរបស់គាត់ដូច្នេះថា៖ «វាគួរតែមិនពិបាកនោះទេសម្រាប់អ្នកក្នុងការផ្អាកឈប់ម្ដងម្កាលហើយសម្លឹងមើលស្នាមប្រឡាក់នៅលើជញ្ជាំង ឬកម្ទេចនៃភ្លើង ឬពពក ឬភក់ ឬទីកន្លែងណាដែលអ្នកអាចស្វែងរកឃើញគំនិតអស្ចារ្យ។» »
២) «មនុស្ស នៅពេលដែលយើងដឹងអ្វីមួយបើយើងសញ្ជឹងគិតមួយភ្លែត មិនដែលធ្លាប់សម្រេចបាននូវការទទួលដឹងដោយញាណអំពីអ្វីមួយបានពេញលេញឬចាប់បានអត្ថន័យពីអ្វីមួយបានពេញលេញនោះឡើយ។»
៣) «ទោះជាយ៉ាងណា វាពិតជាមាននូវហេតុផលដែលផ្អែកទៅលើការពិសោធន៍ដែលបញ្ជាក់ថាហេតុអ្វីយើងគួរតែបណ្ដុះការគិតដែលគ្មានថ្ងៃអាចស្រាយបញ្ជាក់បាន។ ក៏ព្រោះតែវាត្រូវបានរកឃើញថាមានប្រយោជន៍។ មនុស្ស ដោយមិនគួរឲ្យសង្ស័យ គឺត្រូវការទស្សនទូទៅនិងការជឿជាក់យ៉ាងមុតមាំដែលនឹងផ្ដល់អត្ថន័យដល់ជីវិតរបស់គាត់និងអាចឲ្យគាត់ស្វែងរកឃើញទីកន្លែងមួយសម្រាប់ខ្លួនគាត់នៅក្នុងចក្រវាល។ គាត់អាចទ្រាំទ្រជាមួយនឹងការលំបាកដែលលំបាកជាទីបំផុតនៅពេលគាត់ត្រូវបានធ្វើឲ្យជឿថាវាមានន័យខ្លឹមសារ។ គាត់នឹងត្រូវបានបាក់បែក នៅពេលបូកបន្ថែមជាមួយនឹងរាល់សំណាងអាក្រក់ទាំងអស់របស់គាត់ គាត់ត្រូវសារភាពថាគាត់កំពុងតែចូលរួមនៅក្នុងរឿងព្រេងនិទានមួយដែលត្រូវបាននិយាយដោយមនុស្សឆ្កួត។»
៤) «បើទោះជាអ្នកវិទ្យាសាស្ត្រក៏គ្រាន់តែជាមនុស្សម្នាក់ដែរ។ ដូច្នេះហើយវាគឺជារឿងធម្មជាតិនោះទេសម្រាប់ពួកគេដែលដូចអ្នកដទៃទៀតដែរ ដែលស្អប់នូវអ្វីដែលពួកគែមិនអាចបកស្រាយបាន។ វាគឺជាការបំភ័ន្តធម្មតាមួយក្នុងការជឿថាអ្វីដែលយើងដឹងក្នុងពេលបច្ចុប្បន្នគឺជាអ្វីដែលយើងនឹងដឹងបែបនេះរហូត។ គ្មានអ្វីដែលទន់ជ្រាយជាងទ្រឹស្ដីវិទ្យាសាស្ត្រទៀតនោះឡើយ ដែលគឺជាការប៉ុនប៉ងក្នុងរយៈពេលខ្លីមួយក្នុងការបកស្រាយនូវការពិតនិងមិនមែនជាការពិតដែលយូរអង្វែងជានិរន្តរ៍នៅក្នុងខ្លួនវា។»
៥) «ខ្ញុំតែងតែត្រូវបានធ្វើឲ្យចាប់អារម្មណ៍ដោយការពិតដែលថាមានចំនួនតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនៃមនុស្សដែលនឹងមិនប្រើប្រាស់ការគិតរបស់ពួកគេឡើយបើពួកគេអាចគេចវេសបាន និងចំនួនតួលេខដូចគ្នាដែលប្រើប្រាស់ការគិតរបស់ពួកគេ ប៉ុន្តែនៅក្នុងរបៀបដ៏ឆ្កួតឡប់យ៉ាងខ្លាំង។ ខ្ញុំក៏ភ្ញាក់ផ្អើលដែលបានរកឃើញថាមនុស្សវៃឆ្លាតនិងមានសតិដឹងទូលំទូលាយជាច្រើនដែលបានរស់នៅប្រៀបដូចជាពួកគេមិនដែលធ្លាប់បានរៀនប្រើសរីរាង្គនៃញាណរបស់ពួកគេសោះឡើយ ពួកគេមើលមិនឃើញអ្វីដែលនៅពីមុខភ្នែកពួកគេ ស្ដាប់ឮពាក្យដែលបញ្ចេញសំឡេងនៅក្នុងត្រចៀកពួកគេ ឬសង្កេតឃើញអ្វីដែលពួកគេប៉ះឬភ្លក់រសជាតិនោះឡើយ។ មនុស្សខ្លះរស់នៅដោយមិនបានមានសតិដឹងពីរាងកាយរបស់ពួកគេ។ ហើយក៏មានមនុស្សដទៃទៀតដែលហាក់ដូចជារស់នៅក្នុងស្ថានភាពដ៏គួរឲ្យងឿងឆ្ងល់បំផុតនៃសតិដឹង ហាក់ដូចជាស្ថានភាពដែលពួកគេបានមកដល់ថ្ងៃនេះគឺជាចុងបញ្ចប់ ដោយមិនមានលទ្ធភាពដែលអាចទៅរួចណាក្នុងការផ្លាស់ប្ដូរនោះឡើយ ឬក៏ហាក់ដូចជាពិភពលោកនិងវិញ្ញាណគឺនៅនឹងថ្កល់និងនៅតែបែបនេះជារៀងរហូត។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៩ឃ្លារបស់អ្នកព្យាបាលតាមបែបចិត្តសាស្ត្រមួយរូបរបស់អូទ្រីសគឺលោក Alfred Adler