ទស្សនចំនួន ១០ឃ្លា ពីកវីនិពន្ធសៀវភៅកូនក្មេងដ៏ល្បីៗដែលធ្លាប់មាននៅក្នុងពិភពលោកនៃអក្សរសាស្ត្រអង់គ្លេស
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា ពីកវីនិពន្ធសៀវភៅកូនក្មេងដ៏ល្បីៗដែលធ្លាប់មាននៅក្នុងពិភពលោកនៃអក្សរសាស្ត្រអង់គ្លេស:
១) «ចូរកុំមើលងាយតម្លៃនៃការដែលមិនធ្វើអ្វីសោះ នៃការដែលគ្រាន់តែចេះតែធ្វើដំណើរទៅ ស្ដាប់នូវរាល់អ្វីៗដែលអ្នកមិនអាចស្ដាប់ឮបាន និងមិនមានអារម្មណ៍រំខាន។» A. A. Milne
២) «តើខ្ញុំមានសំណាងប៉ុណ្ណាដែលមានអ្វីមួយដែលធ្វើឲ្យការនិយាយពាក្យលាពិបាក។» A. A. Milne
៣) «ជីវប្រវត្តិផ្ទាល់ខ្លួនប្រហែលជាទម្រង់ដែលផ្ដល់ការគោរពជាងគេបំផុតនៃការភូតកុហក។» Humphrey Carpenter
៤) «បើអ្នកអាចសុបិន តែមិនធ្វើឲ្យសុបិនក្លាយជាម្ចាស់របស់អ្នក បើអ្នកអាចគិត តែមិនធ្វើឲ្យការគិតក្លាយជាគោលដៅរបស់អ្នក បើអ្នកអាចជួបជាមួយជ័យជម្នះនិងការវិនាសហិនហោច ហើយទទួលយកជនក្លែងបន្លំទាំងពីរនេះដូចគ្នា នោះអ្នកគឺជាបុរសម្នាក់ហើយ កូនឪពុក។» Rudyard Kipling
៥) «ចូរប្រុងប្រយ័ត្នទៅលើការដែលខ្វាយខ្វល់ហួសហេតុទៅលើលុយ ឬឋានៈ ឬភាពរុងរឿង។ នៅថ្ងៃណាមួយអ្នកនឹងជួបជនម្នាក់ដែលមិនខ្វាយខ្វល់ពីអ្វីទាំងនេះទាំងអស់។ នៅពេលនោះអ្នកនឹងដឹងថាតើអ្នកក្រប៉ុណ្ណា។» Rudyard Kipling
៦) «ខ្ញុំចូលចិត្តអ្វីដែលឆ្កួតឡប់មិនសមហេតុផល។ វាដាស់កោសិកាខួរក្បាលឲ្យភ្ញាក់ឡើង។ ការស្រមើស្រមៃគឺជាគ្រឿងផ្សំដ៏ចាំបាច់មួយនៅក្នុងជីវិតរស់នៅ។ វាគឺជារបៀបក្នុងការសម្លឹងមើលជីវិតតាមរយៈចុងដែលខុសនៃតេឡេស្កូប ហើយវាអាចធ្វើឲ្យអ្នកអស់សំណើចទៅលើរាល់ការពិតទាំងអស់នៃជីវិត។» Dr. Seuss
៧) «មានពេលខ្លះសំណួរគឺស្មុគស្មាញ តែចម្លើយបែរជាសាមញ្ញទៅវិញ។» Dr. Seuss
៨) «មនុស្សវ័យជំទង់គឺជាកូនក្មេងដែលហួសសម័យ។» Dr. Seuss
៩) «ចំណេះដឹងរបស់យើងគឺជាកោះដ៏តូចមួយនៅក្នុងមហាសមុទ្រដ៏ធំធេងនៃការមិនចេះដឹង។» Isaac Bashevis Singer
១០) «អ្នកបង្កើតគ្រប់រូបបានឆ្លងកាត់បទពិសោធន៍នូវភាពខុសគ្នារវាងចក្ខុខាងក្នុងរបស់គាត់និងការស្ដែងចេញមកចុងក្រោយ។ ភាពខុសគ្នានឹងគ្មានថ្ងៃអាចផ្សារភ្ជាប់បានទាំងស្រុងនោះឡើយ។ យើងសុទ្ធតែមានការជឿជាក់យ៉ាងរឹងមាំ ដែលប្រហែលជាអាចជាការបំភ័ន្ត ថាយើងមានអ្វីដែលត្រូវនិយាយច្រើនជាងអ្វីដែលស្ដែងចេញមកលើក្រដាស។» Isaac Bashevis Singer
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សន១០ឃ្លាដកស្រង់ពីលោក Henry David Thoreau ទស្សនវិទូអាមេរិកសតវត្សវិ៍ទី១៩