ពាក្យសម្ដី​ចំនួន ​១០ឃ្លា ​ពី​បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញា​អំពី​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ពាក្យសម្ដី​ចំនួន​ ១០ឃ្លា​ ពី​បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញា​អំពី​ដំណើរ​ជីវិត​របស់​មនុស្ស​យើង:

) «អ្នក​អាច​ពេញលេញ​ដោយ​មិន​ចាំបាច់​ល្អឥតខ្ចោះ ហើយ​អ្នក​អាច​ល្អឥតខ្ចោះ​ដោយ​មិន​ចាំបាច់​ពេញលេញ។ តាមពិត អ្នក​អាច​បាន​ត្រឹមតែ​ល្អឥតខ្ចោះ​ប៉ុណ្ណោះ​បើ​អ្នក​មិន​ពេញលេញ​ទេ​នោះ ព្រោះថា​ភាព​ល្អឥតខ្ចោះ​បើមិន​ជ្រើសរើស​ស្ដាំ​ទេ​ក៏​ឆ្វេង​ដែរ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ប្រកាន់ស្ដាំ​ដ៏​ល្អឥតខ្ចោះ ឬ​ក៏​អ្នក​ក្លាយ​ជា​អ្នក​ប្រកាន់ឆ្វេង​ដ៏​ល្អ​ឥតខ្ចោះ ឬ​ក៏​អ្នក​ក្លាយ​ជា​អ្នក​ប្រកាន់​កណ្ដាល​ដ៏​ល្អឥតខ្ចោះ។ ប៉ុន្តែ​ល្អឥតខ្ចោះ​មានន័យ​ថា​អ្នក​នៅ​នឹង​ថ្កល់។ ល្អឥតខ្ចោះ​មានន័យ​ថា​មិនមាន​ការ​ផ្លាស់ប្ដូរ​អ្វីឡើយ​នៅ​ខាងក្នុង​អ្នក។ ល្អឥតខ្ចោះ​មានន័យថា​ឥឡូវនេះ​អ្នក​បាន​កក​ជាប់គាំង​បាត់​ទៅ​ហើយ មិនធ្វើ​ចលនា​ហូរ​នោះ​ឡើយ។ ហើយ​ល្អឥតខ្ចោះ​គឺ​តែងតែ​លម្អៀង​ជានិច្ច។» Osho

) «អ្នក​មិនអាច​រីករាយ​២៤ម៉ោង​ពេញមួយ​ថ្ងៃ​បាន​ឡើយ ការ​មិន​រីករាយ​គឺជា​ការ​សម្រាក។ អ្នក​មិន​អាច​មិន​រីករាយ​២៤ម៉ោង​ពេញមួយ​ថ្ងៃ​បាន​ឡើយ ភាព​រីករាយ​គឺជាការ​សម្រាក។ វា​គឺជា​ការ​ដើរ​នៅលើ​ខ្សែ​ពួរ។ ហើយ​មនុស្ស​គឺ​ល្ងង់ខ្លៅ​ក៏​ព្រោះតែ​ពួកគេ​ឡូហ្សិក​ខ្លាំងពេក។» Osho

) «ព្យាយាម​កំណត់​អត្ថន័យ​ជាក់លាក់​អំពី​ខ្លួនឯង​ប្រៀបបាន​នឹង​ខាំ​ធ្មេញ​ខ្លួនឯង។» Alan Watts

) «បញ្ជី​មុខ​ម្ហូប​មិនមែន​ជា​ម្ហូប​នោះ​ឡើយ។» Alan Watts

) «សង្កេត​អ្វីៗ​ទៅតាម​សភាព​ពិត​របស់​វា ហើយ​កុំ​ផ្ចង់ស្មារតី​ទៅលើ​មនុស្ស។ មាន​មនុស្ស​មួយ​ចំនួន​ប្រៀប​ដូចជា​ឆ្កែ​ឆ្កួត​ដូច្នោះ​ដែល​តែង​ព្រុស​ដាក់​រាល់​អ្វីៗ​ដែល​ធ្វើ​ចលនា មាន​ពេល​ខ្លះ​ថែមទាំង​ព្រុស​នៅពេល​ខ្យល់​បក់​ស្មៅ​និង​ស្លឹកឈើ​ទៅទៀត។» Huang Po

) «មនុស្ស​ដែល​តាម​ស្វែងរក​ការពិត​តាមរយៈ​ប្រាជ្ញា​និង​ការ​សិក្សា​រៀនសូត្រ មានតែ​ទៅ​កាន់តែ​ឆ្ងាយ​ទៅៗ​ពី​វា​ប៉ុណ្ណោះ។» Huang Po

) «ចំណេះដឹង​ដោយ​ខ្លួនវា​តែ​ឯង ដោយ​មិនមាន​បញ្ញា​ស៊ីជម្រៅ ចុងក្រោយ​ក្លាយ​ជា​ការ​អស់សង្ឃឹម។» Ram Dass

) «ពិភពលោក​ត្រូវបាន​យក​ឈ្នះ​ដោយ​មនុស្ស​ដែល​ប្រលែង​វា​ចោល។» Ram Dass

) «ក្ដី​ស្រឡាញ់​គឺជា​អវត្តមាន​នៃ​ការ​វាយតម្លៃ។» សម្ដេចសង្ឃ ដាឡៃ ឡាម៉ា


១០) «តើ​ខ្ញុំ​អាច​ពិតប្រាកដ​បាន​យ៉ាង​ដូចម្ដេច​បើ​ខ្ញុំ​មិន​ជះ​ស្រមោល​នោះ ? ខ្ញុំ​ត្រូវតែ​មាន​ផ្នែក​ងងឹត​ដែរ​បើ​ខ្ញុំ​ចង់​ពេញលេញ។» Carl Jung



ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដ៏​ជ្រាលជ្រៅ​ចំនួន​១០​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​សង្កេត​នៅ​ក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នក​

 

X
5s