ទស្សនចំនួន ៩ឃ្លា ដែលនិយាយពីការពិតមួយចំនួនក្នុងជីវិតដែលអ្នកគួរពិចារណា
ខាងក្រោមនេះគឺជាទស្សនចំនួន ៩ឃ្លា ដែលនិយាយពីការពិតមួយចំនួនក្នុងជីវិតដែលអ្នកគួរពិចារណា:
១) «សម្រាប់មនុស្សភាគច្រើន គ្រូចិត្តវិញ្ញាណរបស់ពួកគេគឺជាសេចក្ដីទុក្ខរបស់ពួកគេ។ ព្រោះថាចុងបញ្ចប់សេចក្ដីទុក្ខនឹងនាំមកនូវការភ្ញាក់សតិដឹងខ្លួន។» Eckhart Tolle
២) «មនុស្សភាគច្រើនបើទោះជានៅក្នុងប្រទេសនេះក៏ដោយ មានបញ្ហាដែលពាក់ព័ន្ធនឹងសម្ភារៈព្រោះថាពួកគេខ្វល់តែពីខ្លួនឯងប៉ុណ្ណោះ។ បើទោះជាសង្គមបានផ្ដល់ឲ្យនូវស្ថានភាពល្អប្រសើរជាច្រើនក៏ដោយ ពួកគេក៏នៅតែរស់នៅក្នុងឋានរបស់ប្រែតដែរ។ អ្នករស់នៅក្នុងប្រទេសអាមេរិក ប៉ុន្តែអ្នកនៅតែរស់នៅក្នុងឋានរបស់ប្រែតដដែល ដែលជាឋានរបស់ខ្មោចស្រេកឃ្លាន។» Lama Thubten Yeshe
៣) «នៅពេលដំណោះស្រាយសាមញ្ញ គឺព្រះជាអ្នកឆ្លើយ។» អាល់ប៊ឺត អាញស្តាញ
៤) «សន្តិភាពមិនអាចរក្សាបានដោយកម្លាំងឡើយ។ វាអាចសម្រេចបានតែតាមរយៈការស្វែងយល់តែប៉ុណ្ណោះ។» អាល់ប៊ឺត អាញស្តាញ
៥) «យើងសាងសង់ដើម្បីតែវាយបំបែក។ ការងាររបស់យើងនិងធនធានរបស់យើងភាគច្រើនត្រូវបានចំណាយទៅយ៉ាងខ្ជះខ្ជាយ។ ការដើរក្បួនទៅមុខរបស់យើងត្រូវបានគូសសម្គាល់ដោយការវិនាសហិនហោច។ គ្រប់ទីកន្លែងគឺជាការបាត់បង់ពេលវេលា ការខិតខំប្រឹងប្រែង និងជីវិតយ៉ាងគួរឲ្យរន្ធត់។ គឺជាទស្សនីយភាពដែលគួរឲ្យសោកសៅមួយ តែគឺជាការពិត។» Nikola Tesla
៦) «ជីវិតនឹងនៅតែរក្សាជាសមីការមួយដែលមិនអាចរកដំណោះស្រាយបាន ប៉ុន្តែវាផ្សំឡើងនូវកត្តាដែលត្រូវបានស្គាល់មួយចំនួនដែលជាក់លាក់។» Nikola Tesla
៧) «បើទោះជាយើងមានសេរីភាពក្នុងការគិតនិងប្រព្រឹត្តមែន តែយើងត្រូវបានភ្ជាប់បញ្ចូលគ្នា ប្រៀបបានទៅនឹងដួងតារានៅលើអាកាស ជាមួយនឹងចំណងដែលមិនអាចកាត់ផ្ដាច់បាន។ ចំណងនេះមិនអាចមើលឃើញបានឡើយ តែយើងអាចទទួលដឹងអារម្មណ៍ពីវាបាន។» Nikola Tesla
៨) «បើអ្នកពិតជាអ្នកតាមស្វែងរកការពិតពិតប្រាកដមែន វាចាំបាច់ដែលយ៉ាងហោចណាស់ម្ដងក្នុងជីវិតអ្នក អ្នកឆ្ងល់កាន់តែឆ្ងាយតាមតែអាចធ្វើទៅបាន នូវរាល់អ្វីៗទាំងអស់។» Rene Descartes
៩) «នៅពេលដែលនរណាម្នាក់ធ្វើមិនគប្បីចំពោះខ្ញុំ ខ្ញុំតែងព្យាយាមលើកវិញ្ញាណរបស់ខ្ញុំឡើងឲ្យខ្ពស់រហូតទាល់តែភាពមិនគប្បីមិនអាចឈោងទៅដល់បាន។» Rene Descartes
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចិនបុរាណចំនួន១៥ឃ្លា ដែលអាចឲ្យអ្នករស់នៅចុះសម្រុងជាមួយមជ្ឈដ្ឋានរបស់សង្គមបាន