គតិចំនួន ១០ឃ្លា របស់ Rabindranath Tagore កវីកំណាព្យនិងអ្នកនិពន្ធមួយរូបរបស់បេនហ្គាលី
ថ្ងៃនេះយើងបានចងក្រងនូវគតិរបស់កវីកំណាព្យ អ្នកនិពន្ធ អ្នកតែងចម្រៀង និងជាងគំនូរមួយរូបរបស់ជនជាតិបេនហ្គាលីគឺលោក Rabindranath Tagore ចំនួន ១០ឃ្លា ដូចខាងក្រោម:
១) «ពពករសាត់អណ្ដែតចូលក្នុងជីវិតរបស់ខ្ញុំ លែងពាំនាំនូវភ្លៀងឬព្យុះទៀតហើយ ប៉ុន្តែគឺមកបន្ថែមពណ៌ដល់មេឃរបស់ខ្ញុំដែលមានព្រះអាទិត្យលិច។»
២) «វាជារឿងងាយស្រួលណាស់ក្នុងការរីករាយ ប៉ុន្តែវាជារឿងពិបាកណាស់ក្នុងការធ្វើជាមនុស្សសាមញ្ញ។»
៣) «គតិបណ្ឌិតតូចប្រៀបបានទៅនឹងទឹកក្នុងកែវ ច្បាស់ ថ្លា និងបរិសុទ្ធ។ គតិបណ្ឌិតធំអស្ចារ្យប្រៀបបានទៅនឹងទឹកនៅក្នុងសមុទ្រ ងងឹត អាថ៌កំបាំង និងមិនអាចជ្រាបចូលបាន។»
៤) «កុំដាក់ដែនកំណត់ទៅលើកូនរបស់អ្នកជាមួយការរៀនសូត្ររបស់អ្នក ព្រោះពួកគេកើតក្នុងពេលខុសគ្នា។»
៥) «ចិត្តដែលឡូហ្សិកសុទ្ធសាធប្រៀបបានទៅនឹងកាំបិតដែលមានតែផ្លែកាំបិតទាំងស្រុង។ វាធ្វើឲ្យដៃដែលកាន់វាហូរឈាម។»
៦) «មនុស្សភាគច្រើនជឿថាចិត្តគឺជាកញ្ចក់ ជាមូលដ្ឋានគឺជះត្រឡប់នូវពិភពលោកនៅខាងក្រៅពួកគេបានយ៉ាងត្រឹមត្រូវ ដោយមិនបានដឹងថាដោយផ្ទុយស្រឡះគឺចិត្តខ្លួនវាគឺជាធាតុផ្សំដែលសំខាន់បំផុតនៃការបង្កើត។»
៧) «យើងអានពិភពលោកខុសហើយនិយាយថាវាបំភ័ន្តយើង។»
៨) «ការអប់រំដែលខ្ពស់បំផុតគឺជាការអប់រំដែលមិនត្រឹមតែផ្ដល់ឲ្យយើងនូវទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យជីវិតយើងមានភាពចុះសម្រុងគ្នាជាមួយរាល់អត្ថិភាពទាំងអស់ផងដែរ។»
៩) «ទឹកនៅក្នុងថូរគឺបញ្ចេញពន្លឺចែងចាំង ទឹកនៅក្នុងសមុទ្រគឺងងឹត។ ការពិតតូចមានពាក្យដែលច្បាស់លាស់ ការពិតធំអស្ចារ្យមានភាពស្ងប់ស្ងាត់ដែលអស្ចារ្យ។»
១០) «ឫសគល់នៅក្រោមផែនដីមិនទាមទារពានរង្វាន់សម្រាប់ការបង្កើតមែកសាខាមានផ្លែផ្កានោះឡើយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៧ឃ្លា ដែលអាចឲ្យអ្នកសញ្ជឹងគិតសារឡើងវិញចំពោះជីវិតដែលអ្នកកំពុងតែរស់នៅ