ប្រយោគចំនួន ៨ឃ្លា ពីសៀវភៅ Conversations with God ដោយកវីនិពន្ធអាមេរិក Neale Donald Walsch
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៨ឃ្លា ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ Conversations with God ដោយកវីនិពន្ធអាមេរិក Neale Donald Walsch:
១) «ការឈឺចាប់គឺជាលទ្ធផលបណ្ដាលមកពីការវាយតម្លៃដែលអ្នកបានបង្កើតឡើងចំពោះរឿងអ្វីមួយ។ ចូរដកចេញនូវការវាយតម្លៃហើយការឈឺចាប់នឹងរលាយបាត់។»
២) «នៅពេលអ្នកផ្ដល់ឲ្យកូនៗរបស់អ្នកនូវចំណេះដឹង អ្នកកំពុងតែប្រាប់ពួកគេអំពីអ្វីដែលត្រូវគិត។ នេះមានន័យថា អ្នកកំពុងតែប្រាប់ពួកគេពីអ្វីដែលពួកគេគួរដឹង អ្វីដែលអ្នកចង់ឲ្យពួកគេយល់គឺជាការពិត។ នៅពេលអ្នកផ្ដល់ឲ្យកូនរបស់អ្នកនូវបញ្ញា អ្នកមិនប្រាប់ពួកគេពីអ្វីដែលត្រូវដឹងឡើយ ឬអ្វីជាការពិតឡើយ ផ្ទុយទៅវិញគឺប្រាប់ពួកគេពីរបៀបក្នុងការទទួលបាននូវការពិតសម្រាប់ខ្លួនឯង។»
៣) «ការរំពឹងទុកបំផ្លាញទំនាក់ទំនង។»
៤) «កុំធ្វើអ្វីមួយដែលចេញពីអារម្មណ៍នៃការដែលត្រូវមានកាតព្វកិច្ចនៅក្នុងទំនាក់ទំនងឲ្យសោះ។ ធ្វើអ្វីក៏ដោយដែលអ្នកធ្វើចេញពីអារម្មណ៍នៃការដែលមានឱកាសដ៏អស្ចារ្យដែលទំនាក់ទំនងរបស់អ្នកបានផ្ដល់ឲ្យអ្នកក្នុងការសម្រេចចិត្តធ្វើ និងធ្វើជាអ្នកពិតប្រាកដ។»
៥) «មិនមានភាពចៃដន្យឡើយនៅក្នុងចក្រវាលនេះ។»
៦) «អ្នកមិនដឹងពីរបៀបក្នុងការស្រឡាញ់ដោយមិនមានលក្ខខណ្ឌនោះឡើយ។»
៧) «មិនមានត្រូវនិងខុសនៅក្នុងចក្រវាលនេះឡើយ។ អ្វីមួយមិនមែនត្រូវឬខុសពីធម្មជាតិវាមកនោះឡើយ។ អ្វីមួយគ្រាន់តែទៅតាមសភាពពិតរបស់វាតែប៉ុណ្ណោះ។»
៨) «ជាតិសាសន៍របស់អ្នកគឺមានជាងគេបំផុត មានអំណាចជាងគេបំផុតនៅលើផែនដី ហើយវាស្ថិតនៅក្នុងចំណោមជាតិសាសន៍មួយដែលមានចំនួនអត្រាទារកស្លាប់ខ្ពស់ជាងគេបំផុត។ តើហេតុអ្វីទៅ ? ដោយសារតែអ្នកក្រីក្រមិនមានលទ្ធភាពក្នុងការទទួលបានការថែទាំមុនពេលសម្រាលកូននិងក្រោយពេលសម្រាលកូនដែលមានគុណភាពល្អ ហើយសង្គមរបស់អ្នកគឺត្រូវបានដឹកនាំដោយប្រាក់ចំណូល។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ ដែលអាចធ្វើឲ្យចិត្តខាងក្នុងរបស់អ្នកប្រែជាស្ងប់និងធូរស្រាលបាន