សុភាសិត​ចំនួន​ ១៣ឃ្លា ដែល​អ្នក​គួរ​ក្រេប​យក​គតិបណ្ឌិត​ពី​ជាតិសាសន៍​ទាំងនេះ​



ខាងក្រោម​នេះ​គឺជា​សុភាសិត​ចំនួន​ ១៣ឃ្លា ដែល​អ្នក​គួរ​ក្រេប​យក​គតិបណ្ឌិត​ពី​ជាតិសាសន៍​ទាំងនេះ:

) «ឈ្នះ​ក្ដី​របស់​អ្នក​ហើយ​អស់​លុយ​របស់​អ្នក។» សុភាសិត​ចិន

) «រក្សា​ដើមឈើ​បៃតង​នៅ​ក្នុង​បេះដូង​របស់​អ្នក​ហើយ​បក្សី​ដែល​ច្រៀង​សប្បាយរីករាយ​អាច​នឹង​មក។» សុភាសិត​ចិន

) «ស្លាបព្រា​មិន​ដឹង​ពី​រសជាតិ​នៃ​ស៊ុប ដូចគ្នា​ទៅ​នឹង​មនុស្ស​ល្ងង់ខ្លៅ​ដែល​រៀនសូត្រ​បាន​ជ្រៅជ្រះ​ដែល​មិន​ដឹង​ពី​រសជាតិ​នៃ​បញ្ញា​ដូច្នោះ​ដែរ។» សុភាសិត​វែល

) «បុគ្គល​ដែល​អស្ចារ្យ​ពិតប្រាកដ​មិនដែល​បោះចោល​ភាព​សាមញ្ញ​របស់​កូនក្មេង​នោះ​ឡើយ។» សុភាសិត​ចិន

) «បើ​អ្នក​យល់ អ្វីៗ​គឺ​ទៅ​តាម​សភាព​ពិត​របស់​វា។ បើ​អ្នក​មិន​យល់ អ្វីៗ​ក៏​នៅតែ​ទៅតាម​សភាព​ពិត​របស់​វា​ដែរ។» សុភាសិតZen


) «មុន​ព្យាបាល​អ្នកដទៃ ចូរ​ព្យាបាល​ខ្លួនឯង​សិន។» សុភាសិត​អាហ្វ្រិក

) «ដោយ​ធ្វើឲ្យ​អ្នកដទៃ​ខ្មៅ អ្នក​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​ស​នោះ​ឡើយ។» សុភាសិត​អាហ្វ្រិក

) «ឡាម​មិនអាច​កោរ​ខ្លួនឯង​បាន​ឡើយ។» សុភាសិត​អាហ្វ្រិក

) «បើ​អ្នក​សម្លឹង​ងើយ​ឡើងលើ វា​នឹង​មិនមាន​ដែនកំណត់​ឡើយ។» សុភាសិត​ជប៉ុន

១០) «ចំណេះដឹង​ដោយ​មិនមាន​បញ្ញា​គឺជា​សៀវភៅ​មួយ​ពំនូក​នៅ​លើ​ខ្នង​មនុស្ស​ល្ងង់ខ្លៅ។» សុភាសិត​ជប៉ុន

១១) «ចូរ​បណ្ដោយ​ឲ្យ​ក្មេង​នីមួយៗ​ដើរតាម​ផ្លូវ​របស់​គាត់​បើ​ទោះ​ជា​វា​នាំ​គាត់​ទៅ​ដល់​ច្រាំង​ថ្ម​ចោត​ក៏​ដោយ។» សុភាសិត​ជប៉ុន

១២) «មាន​សត្រូវ​១ពាន់​នាក់​នៅ​ខាងក្រៅ​ផ្ទះ​ប្រសើរ​ជា​ម្នាក់​នៅ​ក្នុង​ផ្ទះ។» សុភាសិត​អារ៉ាប់

១៣) «គ្មាន​គុក​ណា​ដែល​ដូច​នឹង​មនសិការ​ដែល​រអៀស​ខ្លួនឯង​នោះ​ឡើយ។» សុភាសិត​វែល

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កាន់តែ​ជ្រៅ​មួយ​ស្រទាប់ទៀត​

X
5s