ប្រយោគ​ចំនួន​ ៨ឃ្លា ​ពី​គ្រូបង្រៀន​ផ្នែក​ចិត្តវិញ្ញាណ​របស់​ឥណ្ឌា ដែល​អ្នក​គួរ​អាន​និង​ត្រិះរិះ​គិត​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​ ៨ឃ្លា​ ពី​គ្រូបង្រៀន​ផ្នែក​ចិត្តវិញ្ញាណ​របស់​ឥណ្ឌា ដែល​អ្នក​គួរ​អាន​និង​ត្រិះរិះ​គិត:

) «ចង់​បដិវត្ត​ពិភពលោក​ដោយ​មិន​បាន​ស្វែងរក​ឃើញ​ការពិត​អំពី​ខ្លួនឯង ប្រៀបបាន​ទៅ​នឹង​ក្រាល​ពិភពលោក​ជាមួយ​ស្បែកសត្វ​ដើម្បី​គេចវេស​ពី​ការ​ឈឺចាប់​ពី​ការ​ដើរ​នៅ​លើ​ដុំថ្ម​និង​បន្លា។ វា​នឹង​ងាយស្រួល​ជាង​បើ​អ្នក​ពាក់​ស្បែកជើង។» Ramana Maharshi

) «ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​គឺជា​សេរីភាព​ទាំងស្រុង សេរីភាព​ពី​ចំណង​នៃ​សេចក្ដីល្អ ព្រមទាំង​សេរីភាព​ពី​ចំណង​នៃ​សេចក្ដី​អាក្រក់។» Swami Vivekananda

) «ជាមួយ​នឹង​ក្ដីស្រឡាញ់ វា​មិន​មាន​ការ​ប្រតិកម្ម​ឆ្លើយតប​ដែល​ឈឺចាប់​នោះ​ឡើយ។ ក្ដីស្រឡាញ់​មានតែ​នាំ​មក​នូវ​ការ​ប្រតិកម្ម​ឆ្លើយតប​ដែល​ជា​សេចក្ដីសុខ​ពេញលេញ​ឥតខ្ចោះ​ប៉ុណ្ណោះ។ បើ​វា​មិនមែន​ដូច្នេះ​ទេ វា​មិនមែន​ជា​ក្ដីស្រឡាញ់​នោះ​ឡើយ។ វា​គឺជា​ការ​យល់ច្រឡំ​អ្វីផ្សេង​ជាមួយ​នឹង​ក្ដីស្រឡាញ់​ប៉ុណ្ណោះ។» Swami Vivekananda

) «ផ្លាស់ប្ដូរ​ខ្លួនឯង​ហើយ​អ្នក​នឹង​បាន​ចូលរួម​ចំណែក​របស់​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ​ពិភពលោក​ហើយ។» Paramahansa Yogananda

) «វា​តែងតែ​ជា​សេចក្ដី​ខុស​ដែល​ធ្វើឲ្យ​អ្នក​រងទុក្ខ ចំណង់​និង​សេចក្ដី​ភ័យខ្លាច​ដែល​ខុស តម្លៃ​និង​ទស្សន​ដែល​ខុស ទំនាក់ទំនង​ដែល​ខុស​ជាមួយ​មនុស្ស។ ចូរ​បោះចោល​សេចក្ដី​ខុស​ហើយ​អ្នក​នឹង​មាន​សេរីភាព​ចេញ​ពី​ការ​ឈឺចាប់។ ការពិត​ធ្វើឲ្យ​អ្នក​រីករាយ ការពិត​ដោះលែង​អ្នក​ឲ្យ​មាន​សេរីភាព។» Nisargadatta Maharaj

) «សោកនាដកម្ម​នៃ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​គឺជា​ការ​ថយចុះ​នូវ​សេចក្ដីសុខ​នៅ​កណ្ដាល​ការ​កើនឡើង​នៃ​ភាព​កក់ក្ដៅ។» Swami Chinmayananda

) «គួរឲ្យ​ចម្លែក​ណាស់! ទ្រព្យសម្បត្តិ​ចង​យើង​ទាំងអស់​គ្នា​ជាប់។ វា​ពិតជា​ចម្លែក​ណាស់ ចិត្តសាស្ត្រ​លុយ! នៅពេល​អ្នក​មិនមាន​អ្វី​សោះ អ្នក​នឹង​ប៉ង​ចង់​បាន​បន្តិចបន្តួច។ នៅ​ពេល​អ្នក​បាន​បន្តិចបន្តួច អ្នក​នឹង​កើតឡើង​នូវ​ការ​ច្រណែន​អ្នកដទៃ​ដែល​មាន​ច្រើន​ជាង និង​មាន​អំនួត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​តិចជាង។» Swami Chinmayananda

) «ចិត្ត​អាច​បង្កើត​នូវ​ឋាននរក​របស់​ឋានសួគ៌ ឬ​ឋានសួគ៌​របស់​ឋាននរក។» Swami Chinmayananda

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចំនួន​១៣ ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​គតិបណ្ឌិត​របស់​ជនជាតិ​អេហ្ស៊ីប​សម័យ​បុរាណ

X
5s