ប្រយោគពីជាតិសាសន៍នៅជុំវិញពិភពលោកចំនួន ១៣ឃ្លា ដែលអ្នកគួរអាននិងយកទៅអប់រំចិត្តគំនិតខ្លួនឯង
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគពីជាតិសាសន៍នៅជុំវិញពិភពលោកចំនួន ១៣ឃ្លា ដែលអ្នកគួរអាននិងយកទៅអប់រំចិត្តគំនិតខ្លួនឯង:
១) «អំបោសចាស់ដឹងពីជ្រុងកន្លុកកន្លៀតនៃផ្ទះ។» សុភាសិតអាល្លឺម៉ង់
២) «ការលើកសរសើរមិនអស់ថ្លៃអ្វីឡើយ តែមានមនុស្សជាច្រើនបានចំណាយអស់យ៉ាងច្រើនដើម្បីពួកវា។» សុភាសិតអាល្លឺម៉ង់
៣) «ត្បូងមិនអាចត្រូវបានដុសឲ្យភ្លឺចែងចាំងដោយមិនមានការកកិត ឯមនុស្សក៏មិនអាចត្រូវបានធ្វើឲ្យល្អឥតខ្ចោះបានដោយមិនមានការធ្វើតេស្តពិសោធន៍នោះដែរ។» សុភាសិតកូរ៉េ
៤) «ពឹងផ្អែកលើអ្នកដទៃគឹជាការខកចិត្តដែលគ្មានថ្ងៃបញ្ចប់។» សុភាសិតកូរ៉េ
៥) «ការច្រណែនមិនទំពាយកអ្វីទាំងអស់ក្រៅតែពីបេះដូងរបស់វាខ្លួនឯង។» សុភាសិតអាល្លឺម៉ង់
៦) «ទម្លាប់ ដំបូងឡើយគឺជាអ្នកធ្វើដំណើរត្រាច់ចរ បន្ទាប់មកជាភ្ញៀវ ហើយចុងបញ្ចប់ជាចៅហ្វាយ។» សុភាសិតហុងគ្រី
៧) «ត្រីស្អុយពីក្បាលមកមុន។» សុភាសិតហុងគ្រី
៨) «ភាពផ្ទុយគ្នាឆក់ទាញរកគ្នា។» សុភាសិតហុងគ្រី
៩) «គ្មានអ្វីដែលអាក្រក់ដូចទៅនឹងការដែលវាស្ដែងចេញមកនោះឡើយ។» សុភាសិតស្លូវ៉ានី
១០) «សំណើចគឺជាពាក់កណ្ដាលនៃសុខភាព។» សុភាសិតស្លូវ៉ានី
១១) «គ្រប់រឿងទាំងអស់តែងមានមុខពីរ ហើយគ្រប់ចម្រៀងទាំងអស់តែងមាន១២ស្ដាយ។» សុភាសិតអ៊ីស្លង់
១២) «អត្តចរិតច្រើនតែត្រូវបានធ្វើឲ្យពុករលួយដោយភាពចម្រើនរុងរឿង។» សុភាសិតអ៊ីស្លង់
១៣) «មនុស្សប៉ងប្រាថ្នាចង់បានវិមានឋានសួគ៌របស់ពួកគេ ប៉ុន្តែវាក៏អាចក្លាយជាឋាននរករបស់ពួកគេដែរ។» សុភាសិតអ៊ីស្លង់
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ កម្រងគតិ១០ឃ្លាពីទស្សនវិទូនិងតក្កវិទូអង់គ្លេសលោក Bertrand Russell