គតិបណ្ឌិត​ចំនួន​ ៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវិត​បាន​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន ​៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវិត​បាន:

) «ពី​ការ​ប៉ះពាល់ មក​ជាមួយ​នូវ​អារម្មណ៍។ ពី​អារម្មណ៍ មក​ជាមួយ​នូវ​ការ​ប្រតិកម្ម។ នេះ​គឺជា​អ្វី​ដែល​ធ្វើឲ្យ​យើង​ស្ថិត​នៅ​ក្នុង​វដ្ដ​នៃ​កើត​និង​ស្លាប់។ ការ​ប្រតិកម្ម​របស់​យើង​ទៅ​នឹង​អារម្មណ៍​គឺជា​សំបុត្រ​ឆ្លងដែន​របស់​យើង​ទៅកាន់​កំណើត​មួយ​ទៀត។» Ayya Khema

) «នៅ​ចុងបញ្ចប់​យើង​នឹង​រក​ឃើញ​ថា​យើង​នឹង​អាច​មាន​ការ​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើឲ្យ​ជីវិត​ពិបាក​បំផុត​សម្រាប់​យើង។» Ayya Khema

) «នៅ​ក្នុង​ដំណើរការ​នៃ​ការ​ប្រលែងចោល អ្នក​នឹង​បាត់បង់​នូវ​រឿង​ជាច្រើន​ពី​អតីតកាល តែ​អ្នក​នឹង​រកឃើញ​ខ្លួនឯង។» Deepak Chopra

) «ចូរ​អភ័យទោស​ឲ្យ​រាល់​មនុស្ស​ទាំងអស់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត មិនមែន​សម្រាប់​ពួកគេ​ទេ តែ​សម្រាប់​ខ្លួនឯង។» Harriet Nelson

) «អ្វី​ក៏​ដោយ​ដែល​ធ្វើឲ្យ​អ្នក​ព្រួយចិត្ត អ្វី​ក៏​ដោយ​ដែល​រំខាន​ចិត្ត​អ្នក វា​គឺជា​គ្រូបង្រៀន​របស់​អ្នក។» Ajahn Chah

) «មាន​ស្ត្រី​ម្នាក់​ចង់​ដឹង​ថា​តើ​ត្រូវ​ដោះស្រាយ​បែបណា​ជាមួយ​កំហឹង។ ខ្ញុំ​ក៏​សួរថា​នៅ​ពេល​កំហឹង​លេចឡើង​មក តើ​កំហឹង​នោះ​គឺជា​របស់​អ្នកណា។ គាត់​បាន​និយាយ​ថា វា​គឺជា​របស់​គាត់។ បើ​វា​ពិតជា​របស់​គាត់​មែន ដូច្នេះ​គាត់​គួរតែ​អាច​ប្រាប់​វា​ឲ្យ​ចេញឆ្ងាយ តើ​មិនមែន​ដូច្នោះ​ទេ​ឬ ? ប៉ុន្តែ​វា​ពិតជា​មិនមែន​ស្ថិត​នៅលើ​គាត់​ជា​អ្នក​បញ្ជា​នោះ​ឡើយ។ អោបក្រសោប​នូវ​កំហឹង​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នឹង​បង្ក​ឲ្យ​មាន​សេចក្ដីទុក្ខ។ បើ​កំហឹង​ពិតជា​គឺជា​កម្មសិទ្ធិ​របស់​យើង​មែន វា​គួរតែ​ស្ដាប់​បង្គាប់​យើង​ហើយ។ បើ​វា​មិន​ស្ដាប់​បង្គាប់​យើង​ទេ នេះ​មានន័យថា​វា​គ្រាន់តែ​ជា​ការ​បោកបញ្ឆោត​តែ​ប៉ុណ្ណោះ។ ចូរ​កុំ​ធ្លាក់​ទៅ​ក្នុង​ល្បិចកល​របស់​វា។ នៅ​ពេល​ដែល​ចិត្ត​សប្បាយ​ឬ​សោកសៅ ចូរ​កុំ​ធ្លាក់​ទៅ​ក្នុង​ល្បិចកល​របស់​វា។ ទាំងអស់​នេះ​គ្រាន់តែ​ជា​ការ​បោកបញ្ឆោត​តែ​ប៉ុណ្ណោះ។» Ajahn Chah

) «បើ​មិនមាន​សន្តិភាព​នៃ​ចិត្ត​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ​ទេ តើ​នឹង​មាន​សន្តិភាព​នៅ​ក្នុង​ពិភពលោក​បាន​យ៉ាង​ដូចម្ដេច ? ចូរ​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​មាន​សន្តិភាព​ជាមុន​សិន​ទៅ។» S. N. Goenka

) «សេចក្ដី​ស្រឡាញ់​ជាមួយ​នឹង​ការ​ជាប់ជំពាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រលក​នៃ​អារម្មណ៍ ដែល​ជាទូទៅ​តែង​បង្កើត​នូវ​ច្រវាក់​ដែក​ដែល​មិន​អាច​មើល​ឃើញ។» S. N. Goenka

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​​១០​ឃ្លា ដែល​អាច​ឲ្យ​អ្នក​យល់​ពី​ខ្លួនឯង​និង​ជីវិត​របស់​អ្នក​បាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​

X
5s