សម្ដីដកស្រង់ចំនួន ១០ឃ្លា ពីទស្សនវិទូមួយរូបរបស់អាល្លឺម៉ង់ លោក Friedrich Nietzsche​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​របស់​លោក Friedrich Nietzsche ដែល​ជា​ទស្សនវិទូ អ្នក​វិភាគ​វប្បធម៌ អ្នក​តែង​និពន្ធ​ចម្រៀង កវី​តែង​កំណាព្យ និង​ភាសាវិទូ​មួយរូប​របស់​អាល្លឺម៉ង់​ចំនួន​ ១០​ឃ្លា​ ខាងក្រោម​នេះ

) «និយាយ​ច្រើន​អំពី​ខ្លួនឯង​ក៏​អាចជា​វិធី​មួយ​ក្នុង​ការ​លាក់បាំង​អំពី​ខ្លួនឯង​ដែរ។»


) «គ្មាន​អ្វីមួយ​នៅ​លើ​ផែនដី​នេះ​ដែល​បំផ្លិចបំផ្លាញ​មនុស្ស​ច្រើន​ជាង​ភាព​ងប់ងុល​ទៅ​នឹង​ការ​គុំកួន​នោះ​ឡើយ។»

) «រាល់​អ្វីៗ​ទាំងអស់​គឺ​ងាយនឹង​ទទួល​រង​ឥទ្ធិពល​ពី​ការ​បកស្រាយ​អត្ថន័យ។ ការ​បកស្រាយ​បែបណា​ដែល​មាន​អំណាច​នៅ​ក្នុង​រយៈពេល​ជាក់លាក់​មួយ គឺជា​ផលវិបាក​នៃ​អំណាច​និង​មិនមែន​ការពិត​នោះ​ឡើយ។»

) «អ្នក​នយោបាយ​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ មួយ​គឺជា​ឧបករណ៍ ឯ​មួយ​ទៀត​គឺជា​សត្រូវ។»

) «ចក្រភព​នៃ​ឋានសួគ៌​គឺ​ជា​លក្ខខណ្ឌ​នៃ​បេះដូង មិនមែន​ជា​អ្វីមួយ​ដែល​អ្នក​ជួបប្រទះ​នៅ​លើ​ភពផែនដី​ឬ​ក្រោយ​ពេល​ស្លាប់​នោះ​ឡើយ។»

) «អ្នក​មាន​ផ្លូវដើរ​របស់​អ្នក។ ខ្ញុំ​មាន​ផ្លូវដើរ​របស់​ខ្ញុំ។ សម្រាប់​ផ្លូវដើរ​ដែល​ត្រូវ និង​ជា​ផ្លូវដើរ​តែមួយ​គត់ វា​មិន​មាន​អត្ថិភាព​នោះ​ឡើយ។»

) «មាន​ពេល​ខ្លះ មនុស្ស​មិន​ចង់​ស្ដាប់​ឮ​ការពិត​ក៏​ដោយសារតែ​ពួកគេ​មិន​ចង់​ឲ្យ​ការ​បោកបញ្ឆោត​របស់​ពួកគេ​ត្រូវ​បាន​កម្ទេច​ចោល។»

) «នៅ​ពេល​ដែល​យើង​ហត់នឿយ យើង​នឹង​ត្រូវបាន​វាយលុក​ដោយ​ទស្សន​ដែល​ត្រូវ​បាន​យើង​យកឈ្នះ​កាលពី​លើកមុន។»

) «នៅ​ក្នុង​បុគ្គល​រៀងៗ​ខ្លួន ភាព​ឆ្កួតឡប់​គឺ​កម្រ​ណាស់ ប៉ុន្តែ​នៅ​ក្នុង​ក្រុម បក្ស ជាតិ និង​ក្នុង​សម័យកាល វា​គឺជា​ច្បាប់។»

១០) «រាល់​ការគិត​ដែល​អស្ចារ្យ​ទាំងឡាយ​ត្រូវបាន​បង្កើត​ឡើង​នៅ​ពេល​ដើរ​លើ​ផ្លូវ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លា​របស់​លោក Deepak Chopra ​ដែលជាអ្នក​និពន្ធ​សញ្ជាតិ​ឥណ្ឌា​អាមេរិក

X
5s