ទស្សន​ចំនួន​ ១០ឃ្លា​ អំពី​ធម្មជាតិ ដែល​អាច​បង្រៀន​អ្នក​ឲ្យ​គោរព​និង​ចុះសម្រុង​ជាមួយ​វា​



ខាងក្រោម​នេះគឺជា​ទស្សន​ចំនួន ​១០ឃ្លា​ អំពី​ធម្មជាតិ ដែល​អាច​បង្រៀន​អ្នក​ឲ្យ​គោរព​និង​ចុះសម្រុង​ជាមួយ​វា:

) «ពិភពលោក​ទាំងមូល​គឺជា​វិចិត្រសាល​សិល្បៈ​នៅ​ពេល​អ្នក​បាន​យកចិត្តទុកដាក់។ របស់​ដែល​ស្រស់ស្អាត​មាន​នៅ​គ្រប់​ទីកន្លែង​ហើយ​ពួកវា​សុទ្ធតែ​មិន​គិតថ្លៃ​ទាំងអស់។» Charles Tart

) «នៅ​ក្នុង​រាល់​អ្វីៗ​នៃ​ធម្មជាតិ មាន​នូវ​អ្វីមួយ​ដែល​អស្ចារ្យ​គួរឲ្យ​ស្ញប់ស្ញែង។» អារីស្តូត

) «នៅ​ក្នុង​ធម្មជាតិ​យើង​មិន​ដែល​ឃើញ​អ្វី​ដែល​នៅ​ដាច់ដោយឡែក​តែ​ឯង​នោះ​ឡើយ ប៉ុន្តែ​អ្វីៗ​ទាំងអស់​មាន​ទំនាក់ទំនង​ជាមួយ​អ្វី​ដទៃ​ទៀត​ដែល​នៅ​ពីមុខ​វា ក្បែរវា ខាងក្រោម​វា និង​ពីលើ​វា។» Johann Wolfgang von Goethe


) «ជា​រឿង​គួរឲ្យ​ចម្លែក​ណាស់​ដែល​ធម្មជាតិ​មិន​គោះទ្វារ ហើយ​ក៏​មិន​ឈ្លានពាន​ដែរ។» Emily Dickinson

) «អ្នក​ត្រូវតែ​បង្រៀន​កូនៗ​របស់​អ្នក​ថា​ដី​នៅ​ខាងក្រោម​បាតជើង​របស់​ពួកគេ​គឺជា​កម្ទេច​ផេះ​នៃ​ជីតា​របស់​អ្នក ដូច្នេះ​ពួកគេ​នឹង​គោរព​ឲ្យ​តម្លៃ​ទៅលើ​ដី។ ចូរ​ប្រាប់​កូនៗ​របស់​អ្នក​ថា​ផែនដី​គឺ​សម្បូរ​ហូរហៀរ​ទៅ​ដោយ​ជីវិត​នៃ​ញាតិសន្ដាន​របស់​យើង។» Chief Seattle

) «មនុស្ស​មិនមែន​ជា​អ្នក​ត្បាញ​សំណាញ់​​នៃ​ជីវិត​នេះ​ឡើយ។ គាត់​គ្រាន់តែ​ជា​​សរសៃ​មួយ​នៃ​វា​ប៉ុណ្ណោះ។ អ្វី​ក៏​ដោយ​ដែល​គាត់​ធ្វើ​ទៅលើ​សំណាញ់​នេះ គាត់​ក៏​បាន​ធ្វើ​ទៅលើ​ខ្លួនឯង​ដែរ។» Chief Seattle

) «សម្រាប់​ខ្ញុំ​វា​ហាក់ដូចជា​ពួកយើង​សម្លឹង​មើល​ធម្មជាតិ​ខ្លាំងពេក ប៉ុន្តែ​រស់នៅ​ជាមួយ​គាត់​តិច​ពេក។» Oscar Wilde

) «ខ្ញុំ​ជឿ​ទៅលើ​ព្រះ គ្រាន់តែ​ខ្ញុំ​ប្រកប​វា​ថា​ជា​ធម្មជាតិ​ប៉ុណ្ណោះ។» Frank Lloyd Wright

) «ឫសគល់​ដ៏​ជ្រៅ​បំផុត​របស់​អ្នក​គឺ​ស្ថិត​នៅ​ក្នុង​ធម្មជាតិ។ មិនខ្វល់​ថា​អ្នក​ជា​នរណា រស់នៅ​ទីណា ឬ​ដឹកនាំ​ជីវិត​បែបណា​ក៏ដោយ អ្នក​នៅ​តែ​មាន​ទំនាក់ទំនង​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន​ជាមួយ​ភាវរស់​ដទៃ​ទៀត។» Charlie Cook

១០) «បើ​អ្នក​នៅ​ឲ្យ​ស្និទ្ធ​ជាមួយ​ធម្មជាតិ ស្និទ្ធ​ជាមួយ​ភាព​សាមញ្ញ​របស់​វា ស្និទ្ធ​ជាមួយ​រឿង​តូចតាច​ដែល​ស្ទើរតែ​មិន​អាច​សង្កេត​ដឹង រឿង​ទាំងនោះ​ដោយ​មិន​បាន​រំពឹងទុក​នឹង​អាច​ក្លាយ​ជា​អស្ចារ្យ​និង​មិន​អាច​វាស់​ជម្រៅ​បាន។» Rainer Maria Rilke

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ មេរៀន​ជីវិត​ចំនួន​១០ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ​នៅ​ក្នុង​ការ​ដើរ​លើ​​ផ្លូវ​ជីវិត​​របស់អ្នកមួយនេះ​

X
5s