គំនិតដកស្រង់ចំនួន ៨ឃ្លា ពីម្ចាស់សៀវភៅ The Four Agreement លោក Don Miguel Ruiz
ខាងក្រោមនេះគឺជាគំនិតដកស្រង់ចំនួន ៨ឃ្លា ពីម្ចាស់សៀវភៅដ៏ល្បីល្បាញមួយរបស់មិុកស៊ីកូគឺ The Four Agreement លោក Don Miguel Ruiz:
១) «យើងមើលឃើញតែអ្វីដែលយើងចង់ឃើញប៉ុណ្ណោះ យើងស្ដាប់ឮតែអ្វីដែលយើងចង់ឮប៉ុណ្ណោះ។ ប្រព័ន្ធនៃជំនឿរបស់យើងប្រៀបបានទៅនឹងកញ្ចក់ដែលគ្រាន់តែបង្ហាញយើងនូវអ្វីដែលយើងជឿនោះឯង។»
២) «ជីវិតគឺពិតជាសាមញ្ញ សាមញ្ញនិងងាយស្រួលក្នុងការយល់ខ្លាំងណាស់ តែយើងបានធ្វើឲ្យវាស្មុគស្មាញជាមួយជំនឿនិងទស្សនដែលយើងបានបង្កើតឡើង។»
៣) «ខ្ញុំទទួលខុសត្រូវទៅលើអ្វីដែលខ្ញុំនិយាយ តែខ្ញុំមិនទទួលខុសត្រូវទៅលើអ្វីដែលអ្នកយល់ឃើញនោះឡើយ។»
៤) «មនុស្សកំពុងតែស្រេកឃ្លាននូវក្ដីស្រឡាញ់ ដោយមិនបានដឹងថាបេះដូងរបស់ពួកគេគឺជាផ្ទះបាយដែលពោរពេញដោយវេទមន្តមួយ។ ចូរបើកបេះដូងរបស់អ្នក។ ចូរបើកផ្ទះបាយដែលពោរពេញដោយវេទមន្តរបស់អ្នកហើយបដិសេធដើរជុំវិញពិភពលោកទទូចអង្វរសុំក្ដីស្រឡាញ់។ នៅក្នុងបេះដូងរបស់អ្នកគឺជារាល់ក្ដីស្រឡាញ់ទាំងអស់ដែលអ្នកត្រូវការ។ បេះដូងរបស់អ្នកអាចបង្កើតបរិមាណនៃក្ដីស្រឡាញ់បានប៉ុន្មានក៏បានមិនមែនសម្រាប់តែខ្លួនឯងនោះទេ តែសម្រាប់ពិភពលោកទាំងមូលផងដែរ។»
៥) «បើអ្នកមានសតិដឹងថាគ្មាននរណាម្នាក់ដែលអាចផ្ដល់ក្ដីស្រឡាញ់ដល់អ្នកបាន ហើយក្ដីសុខគឺជាលទ្ធផលចេញមកពីក្ដីស្រឡាញ់ដែលហូរចេញពីអ្នកមក នោះវាគឺជាការហ្វឹកហាត់សម្រេចបាននូវក្ដីស្រឡាញ់ហើយ។»
៦) «វានឹងមាននូវសេរីភាពយ៉ាងច្រើនលើសលុបដែលចេញមកនៅពេលដែលអ្នកមិនយកអ្វីៗមកដាក់ក្នុងចិត្ត។»
៧) «បេសកកម្មពិតប្រាកដដែលអ្នកមាននៅក្នុងជីវិតគឺជាការធ្វើឲ្យខ្លួនឯងរីករាយ ហើយដើម្បីរីករាយ អ្នកត្រូវសម្លឹងមើលអ្វីដែលអ្នកជឿ របៀបដែលអ្នកវាយតម្លៃខ្លួនឯង និងរបៀបដែលអ្នកធ្វើឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ។»
៨) «ជីវិតផ្ដល់ឲ្យអ្នកយ៉ាងជាក់លាក់នូវអ្វីដែលអ្នកត្រូវការ។ វាមាននូវភាពយុត្តិធម៌យ៉ាងល្អឥតខ្ចោះនៅក្នុងឋាននរក។ មិនមានអ្វីដែលត្រូវបន្ទោសនោះឡើយ។ យើងស្ទើរតែអាចនិយាយបានថាសេចក្ដីទុក្ខរបស់យើងគឺជាអំណោយទាន។ បើអ្នកគ្រាន់តែបើកភ្នែករបស់អ្នកហើយសម្លឹងមើលជុំវិញអ្នក វាគឺអ្វីដែលអ្នកត្រូវការច្បាស់ណាស់ដើម្បីលាងសម្អាតថ្នាំពុល ព្យាបាលរបួសរបស់អ្នក ទទួលស្គាល់ខ្លួនឯង និងចាកចេញពីឋាននរក។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិ១២ឃ្លា ដែលអាចជួយអ្នកឲ្យស្រាយចម្ងល់ដែលបង្កប់នៅក្នុងចិត្តអ្នកកន្លងមកអំពីជីវិតបាន