ប្រយោគ​ចំនួន ​៦ឃ្លា​ ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ In Case Nobody Told You ដោយ​កវីនិពន្ធ Emily Maroutian​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៦ឃ្លា​ ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ In Case Nobody Told You ដោយ​កវីនិពន្ធ Emily Maroutian:

) «ថាមពល​គឺជា​រូបិយប័ណ្ណ​នៃ​ចក្រវាល។ នៅ​ពេល​អ្នក​ផ្ដោត​អារម្មណ៍​ទៅលើ​អ្វីមួយ អ្នក​នឹង​ទិញ​បទពិសោធន៍​មួយ​នោះ។ ដូច្នេះ​ហើយ​នៅ​ពេល​អ្នក​អនុញ្ញាត​ឲ្យ​សតិដឹង​របស់​អ្នក​ផ្ដោត​ទៅលើ​នរណា​ម្នាក់​ឬ​អ្វីមួយ​ដែល​ធ្វើឲ្យ​អ្នក​ម៉ួម៉ៅ អ្នក​នឹង​ចិញ្ចឹម​វា​ជាមួយ​នឹង​ថាមពល​របស់​អ្នក ហើយ​វា​នឹង​តបស្នង​មក​វិញ​នូវ​បទពិសោធន៍​នៃ​ការ​ដែល​មាន​អារម្មណ៍​ម៉ួម៉ៅ។ ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ទៅលើ​ការ​ផ្ដោតអារម្មណ៍​របស់​អ្នក ព្រោះថា​ការ​ចាប់អារម្មណ៍​របស់​អ្នក​នឹង​ចិញ្ចឹម​ថាមពល​ដល់​វា​ហើយ​រក្សា​វា​ឲ្យ​នៅ​រស់ មិនមែន​ត្រឹមតែ​នៅ​ក្នុង​អ្នក​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សតិដឹង​រួមគ្នា​ផងដែរ។»

) «អាន​សៀវភៅ​ដោយ​មនុស្ស​ដែល​អ្នក​មិន​យល់ស្រប​ជាមួយ។ ស្ដាប់​មនុស្ស​ដែល​គិត​ខុស​ពី​អ្នក។ មើល​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​មិន​សូវ​ទម្លាប់​មើល។ ចូរ​ពង្រីក​ការគិត​របស់​អ្នក​និង​ទស្សន​របស់​អ្នក​ទៅលើ​ពិភពលោក។ ស្របពេល​ដែល​អ្នក​គិតថា​ជំនឿ​របស់​អ្នក​និង​បទពិសោធន៍​របស់​អ្នក​ត្រូវ មនុស្ស​ដទៃ​ក៏​មាន​អារម្មណ៍​ដូចគ្នា​ចំពោះ​ជំនឿ​និង​បទពិសោធន៍​របស់​ពួកគេ​ដែរ។ អ្នក​នឹង​រៀនសូត្រ​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​ស្រមៃ​ឃើញ​បើ​អ្នក​មើលឃើញ​ពិភពលោក​តាមរយៈ​ជំនឿ​ជាជាង​ខុស​និង​ត្រូវ។»

) «អ្វី​ដែល​អ្នកដទៃ​គិត​ឃើញ​ចំពោះ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ទម្លាប់​នៃ​ការគិត​របស់​ពួកគេ​ច្រើន​ជាង​អ្វី​ដែល​ជា​អ្នក​ពិត​ប្រាកដ។ អ្នក​ជា​អ្នក​ឥឡូវនេះ គឺ​ត្រូវ​បាន​ចម្រាញ់​ចេញ​មក​ពី​បទពិសោធន៍​ជីវិត រឿងរ៉ាវ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវចិត្ត ការ​ខកចិត្ត ការ​ឈឺចិត្ត និង​សេចក្ដី​ទុក្ខ​អស់​ជាច្រើន​ទសវត្ស។ វា​គឺជា​ចំណាំងផ្លាត​នៃ​រចនាសម្ព័ន្ធ​នៃ​ការគិត​របស់​ពួកគេ និង​រឿងរ៉ាវ​អំពី​ជីវិត។ ការ​វាយតម្លៃ​របស់​ពួកគេ​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​អ្នក​ទាំងស្រុង​នោះ​ទេ​ព្រោះ​បទពិសោធន៍​អំពី​អ្នក​មិន​អាច​កាត់ផ្ដាច់​គ្នា​ពី​បទពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​ជីវិត​នោះ​ឡើយ។»

) «បើ​អ្នក​ចង់​ដឹង​ថា​ទីណា​ដែល​អ្នក​អាច​រក​ឃើញ​ការ​រួមចំណែក​របស់​អ្នក​ទៅលើ​ពិភពលោក ចូរ​សម្លឹងមើល​របួស​របស់​អ្នក។ នៅ​ពេល​អ្នក​រៀន​ព្យាបាល​ពួកវា ចូរ​បង្រៀន​អ្នកដទៃ។»

) «ការ​ឈឺចាប់​អាច​នឹង​ធ្វើឲ្យ​អ្នក​រឹងមាំ​ជាងមុន​និង​វៃឆ្លាត​ជាងមុន​សម្រាប់​រយៈពេល​ក្រោយ ប៉ុន្តែ​រៀន​ព្យាបាល​ការ​ឈឺចាប់​នោះ​នឹង​ធ្វើឲ្យ​អ្នក​មាន​បញ្ញា​ជាងមុន​ពេញ​មួយ​ជីវិត​របស់​អ្នក។»

) «ខ្ញុំ​មិនមែន​នៅ​ទីនេះ​សម្រាប់​ការ​ស្វែងយល់​របស់​អ្នក​ទៅលើ​ថា​តើ​ខ្ញុំ​ជា​នរណា​នោះ​ឡើយ។ ខ្ញុំ​នៅ​ទីនេះ​សម្រាប់​ការ​ស្វែងយល់​របស់​អ្នក​ទៅលើ​ថា​តើ​អ្នក​ជា​នរណា។ ខ្ញុំ​គឺជា​កញ្ចក់​របស់​អ្នក។ របៀប​ដែល​អ្នក​យល់ឃើញ​ចំពោះ​ខ្ញុំ អ្វី​ដែល​អ្នក​មើលឃើញ​នៅ​ក្នុង​ខ្ញុំ ការគិត​ដែល​បាន​លេចឡើង​ចេញ​ពី​ការ​ជួប​របស់​អ្នក​ជាមួយ​ខ្ញុំ ការ​វាយតម្លៃ​ដែល​អ្នក​មាន​ចំពោះ​ខ្ញុំ ទាំងអស់​នេះ​សុទ្ធតែ​ជា​ចំណាងផ្លាត​នៃ​អ្នក។ ពួកវា​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ចំនួន​៦​ឃ្លា​ដកស្រង់ពី​សៀវភៅ Sapiens: A Brief History of Humankind​

X
5s