ប្រយោគគំនិតចំនួន ១០ឃ្លា ដែលអ្នកគួរចំណាយពេលអានដើម្បីផ្លាស់ប្ដូរការគិតរបស់អ្នក
ខាងក្រោមនេះគឺជាប្រយោគគំនិតចំនួន ១០ឃ្លា ដែលអ្នកគួរចំណាយពេលអានដើម្បីផ្លាស់ប្ដូរការគិតរបស់អ្នក:
១) «មិនចេះដឹងគឺជាចំណេះដឹងពិតប្រាកដ។ ធ្វើជាចេះដឹងគឺជាជំងឺ។» ឡៅជឺ
២) «អ្នកគឺជាចក្រវាលទាំងមូល តែសង្គមបង្រៀនអ្នកនូវដែនកំណត់។» អនាមិក
៣) «មានពេលខ្លះអ្នកត្រូវបាត់បង់សតិរបស់អ្នកដើម្បីស្វែងរកសេរីភាព។» អនាមិក
៤) «ឥឡូវនេះមនុស្សភាគច្រើនតែងនិយាយថាពួកគេគ្មានពេលនោះឡើយ ពិតណាស់អ្នកមិនមាននោះទេ ព្រោះថាអ្នកមិនមានសតិដឹងពីបច្ចុប្បន្នកាលនេះឯង។» Alan Watt
៥) «មនុស្សគឺជាពូជភាវរស់មួយដែលឆ្កួតល្ងីល្ងើជាងគេបំផុត។ គាត់គោរពបូជាព្រះដែលមើលមិនឃើញ ហើយកាប់សម្លាប់ព្រះដែលអាចមើលឃើញ ដោយមិនបានដឹងថាធម្មជាតិនេះដែលគាត់បានកាប់សម្លាប់គឺជាព្រះដែលមើលមិនឃើញដែលគាត់គោរពបូជានេះឯង។» Hubert Reeves
៦) «ការចង់បានការដែលមានភាពកក់ក្ដៅសុវត្ថិភាពនិងសេចក្ដីភ័យខ្លាចចំពោះការដែលមិនមានភាពកក់ក្ដៅសុវត្ថិភាពគឺជារឿងតែមួយ។ ការទប់ដង្ហើមគឺជាការបាត់បង់ដង្ហើម។» Alan Watt
៧) «ខ្ញុំអាចបកស្រាយវាឲ្យអ្នកបានតែខ្ញុំមិនអាចយល់ពីវាឲ្យអ្នកបានឡើយ។» អនាមិក
៨) «គ្មានអ្វីមួយដែលត្រូវបានដឹង មានអត្ថិភាពនៅក្នុងខ្លួនវានោះឡើយ។ វាត្រូវអាស្រ័យលើអ្នកដែលដឹងពីវា។ អ្នកដែលដឹងពីវាគឺជាសតិដឹង។» Jean Klein
៩) «រហូតទាល់តែអ្នកបានធ្វើឲ្យផ្នែកដែលមិនដឹងខ្លួនក្លាយជាដឹងខ្លួន ពុំនោះទេវានឹងដឹកនាំជីវិតរបស់អ្នកហើយអ្នកនឹងហៅវាថាជាព្រហ្មលិខិត។» Carl Jung
១០) «គ្មានលុយច្រើនប៉ុណ្ណាដែលអាចធ្វើឲ្យអ្នករីករាយនោះឡើយបើអ្នកមិនរីករាយជាមួយខ្លួនឯងទេនោះ។» អនាមិក
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិដ៏ជ្រាលជ្រៅចំនួន១០ឃ្លា ដែលអ្នកគួរយកទៅសង្កេតនៅក្នុងបទពិសោធន៍ជីវិតរបស់អ្នក