ទស្សនចំនួន ១១ឃ្លា របស់ជនជាតិអ៊ីស្រាអែល ដែលអ្នកគួរត្រិះរិះពិចារណា
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១១ឃ្លា របស់ជនជាតិអ៊ីស្រាអែល ដែលអ្នកគួរត្រិះរិះពិចារណា:
១) «ទោះជានាឡិកាដែលថ្លៃជាងគេបំផុតក៏នៅតែបង្ហាញ៦០នាទីនៅរៀងរាល់ម៉ោងដែរ។»
២) «កុំដាក់ដែនកំណត់ទៅលើកូនរបស់អ្នកជាមួយនឹងការរៀនសូត្ររបស់អ្នក ក៏ព្រោះតែពួកគេចាប់កំណើតនៅក្នុងពេលវេលាខុសគ្នា។»
៣) «កុំធ្វើរបងដែលមានតម្លៃថ្លៃជាងឬសំខាន់ជាងអ្វីដែលត្រូវបានដាក់របង។»
៤) «បេះដូងដែលរីករាយគឺជាឱសថថ្នាំដ៏ល្អមួយ តែវិញ្ញាណដែលត្រូវបានបាក់បែកនឹងរំហួតយកអស់នូវឆ្អឹង។»
៥) «បើមានភាពល្វីងជូរចត់នៅក្នុងបេះដូង ស្ករនៅក្នុងមាត់នឹងមិនធ្វើឲ្យជីវិតផ្អែមល្ហែមជាងមុននោះឡើយ។»
៦) «មនុស្សរៀបចំបង្កើតផែនការ ឯព្រះសើច។»
៧) «អ្នកមិនអាចបង្ខំឲ្យនរណាម្នាក់ស្រឡាញ់អ្នកឬឲ្យអ្នកខ្ចីលុយបានឡើយ។»
៨) «កន្លែងដែលគួរជាទីចូលចិត្តនៃព្រះគឺនៅក្នុងបេះដូងរបស់មនុស្ស។»
៩) «ការអាណិតអាសូរមិនអាចផ្ដល់អាហារបានមែន ប៉ុន្តែវាអាចធ្វើឲ្យការស្រេកឃ្លានអាចទ្រាំទ្របានយូរជាងមុន។»
១០) «មោទនភាពរួមដៃគ្នាជាមួយគុណធម៌ដទៃទៀត នឹងឈ្លក់ពួកវាចេញមកទាំងអស់។»
១១) «ព្រះនៅជិតបំផុតជាមួយនឹងមនុស្សដែលមានការសោកសៅឈឺចាប់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចំនួន១៣ ដែលអ្នកអាចរៀនសូត្របានពីគតិបណ្ឌិតរបស់ជនជាតិអេហ្ស៊ីបសម័យបុរាណ