ប្រទេសទាំង ២០ នឹងប្រឈមមុខវិបត្តិប្រជាជនធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០៥០ ខាងមុខ
យោងតាមការចេញផ្សាយរបស់សារព័ត៌មានសុខភាព The Lancet ដែលបានដកស្រង់ចេញផ្សាយឯកសារស្រាវជ្រាវរបស់វិទ្យាស្ថានសុខាភិបាលនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន ( University of Washington's Institute for Health Metrics) បានបង្ហាញពីការព្យាករណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនៃការធ្លាក់ចុះរបស់ប្រជាជនសាកលលោកចាប់ពី ពេលនេះដល់ឆ្នាំ ២១០០ ខាងមុខ។ សារព័ត៌មានដ៏ល្បីល្បាញមានអាយុកាលជិត ២០០ឆ្នាំរបស់អង់គ្លេសមួយនេះបានសរសេរទៀតថា ប្រទេសមួយចំនួនអាចនឹងមានប្រជាជនធ្លាក់ចុះដល់ទៅពាក់កណ្ដោលប្រទេសឯណោះនៅដើមសតវត្សទី ២២ខាងមុខ។
សារព័ត៌មាន The Lancet ដដែលបានដកស្រង់ថា ចំនួនប្រជាជនសាកលលោកទាំងមូលនឹងធ្លាក់ចុះមកត្រឹម ៨,៨ ពាន់លាននាក់នៅ ក្នុងឆ្នាំ ២១០០ ក្រោយកើនឡើង ៩,៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០៦៤ ខាងមុខ។ កត្តាដែលបង្កឲ្យមានប្រជាជនធ្លាក់ចុះដ៏សម្បើមនេះគឺដោយសារតែមានការធ្លាក់ចុះនៃអត្រាបង្កកំណើតរបស់ស្ត្រី (ពន្យារកំណើតកើនឡើង)។ ត្រឹមឆ្នាំ ២០៥០ ខាងមុខ មានប្រទេសចំនួន ២០ ខាងក្រោមនេះ នឹងប្រឈមមុខទៅនឹងការធ្លាក់ចុះច្រើនជាងគេបំផុត។
២០.អ៊ីតាលី៖ ប្រជាជនអ៊ីតាលីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៦០,៥ លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៥៤,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១០,១%។
១៩.គុយបា៖ ប្រជាជនគុយបាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១១,៣ លាននាក់ក្នុងឆ្នាំ ២០២០នេះមកត្រឹម ១០,២ លាននាក់នៅ ក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១០,៣%។
១៨.ម៉ាសេដូនីខាងជើង៖ ប្រជាជន ម៉ាសេដូនីខាងជើងត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ២,១លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ១,៩លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១០,៩%។
១៧.ព័រទុយហ្គាល់៖ ប្រជាជនព័រទុយហ្គាល់ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១០,២លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៩,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១០,៩%។
១៦.ហ្សកហ្ស៊ី៖ ប្រជាជនហ្សកហ្ស៊ីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៤,០លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៣,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១១,៨%។
១៥.ប៉ូឡូញ៖ ប្រជាជនប៉ូឡូញត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៣៧,៨លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៣៣,៣លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១២,០%។
១៤.ហុងគ្រី៖ ប្រជាជនហុងគ្រីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៩,៧លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៨,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១២,៣%។
១៣.អេស្តូនី៖ ប្រជាជនអេស្តូនីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១,៣លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ១,២ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១២,៧%។
១២.ក្រិក៖ ប្រជាជនក្រិកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១០,៣លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៩,០ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៣,៤%។
១១.រ៉ូម៉ានី៖ ប្រជាជនរ៉ូម៉ានីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១៩,២លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ១៦,៣ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៥,៥%។
១០.អាល់បានី៖ ប្រជាជនអាល់បានីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ២,៩លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ២,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៥,៨%។
៩.ជប៉ុន៖ ប្រជាជនជប៉ុនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១២៦,៥លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ១០៥,៨ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៦,៣%។
៨.សាធារណៈម៉ុលដូវ៉ា៖ ប្រជាជនម៉ុលដូវ៉ាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៤,០លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៣,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៦,៧%។
៧.ក្រូអាត៖ ប្រជាជនក្រូអាតត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៤,១លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៣,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៨,០%។
៦.បូស្នី និងហឺហ្ស៊េហ្គោវីណា៖ ប្រជាជនបូស្នី និងហឺហ្ស៊េហ្គោវីណាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៣,៣លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ២,៧ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៨,២%។
៥.ស៊ែប៖ ប្រជាជនស៊ែបត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៨,៧លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៧,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៨,៩%។
៤.អ៊ុយក្រែន៖ ប្រជាជនអ៊ុយក្រែនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៤៣,៧លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៣៥,២ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ១៩,៥%។
៣.ឡាតវី៖ ប្រជាជនឡាតវីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ១,៩លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ១,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ២១,៦%។
២.លីទុយអានី៖ ប្រជាជនលីទុយអានីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ២,៧លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ២,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ២២,១%។
១.ប៊ុលហ្គារី៖ ប្រជាជនប៊ុលហ្គាលីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៦,៩លាននាក់ក្នុងឆ្នាំ ២០២០ នេះមកត្រឹម ៥,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ឬធ្លាក់ចុះ ២២,៥%៕
ដោយ៖ ខេវិន
ប្រភព៖ Businessinsider