គតិបំភ្លឺជីវិតចំនួន ៨ឃ្លា ដែលអ្នកគួរយកទៅសិក្សាពីបុគ្គលទាំងនេះ
ថ្ងៃនេះយើងបានចងក្រងនូវគតិបំភ្លឺជីវិតចំនួន ៨ឃ្លា ដែលអ្នកគួរយកទៅសិក្សាពីបុគ្គលទាំងនេះ:
១) «បុគ្គលដែលដឹងថាអ្វីគ្រប់ នឹងមិនបណ្ដោយឲ្យខ្លួនឯងត្រូវបានជំពាក់ជំពិនជាមួយនឹងការគិតពីការចង់បាននោះឡើយ។ បុគ្គលដែលពិតជាយល់ពីរបៀបក្នុងការស្វែងរកសេចក្ដីស្កប់ស្កល់ នឹងមិនភ័យខ្លាចការបាត់បង់ក្នុងទម្រង់ដទៃទៀតនោះឡើយ។ បុគ្គលដែលហ្វឹកហាត់ការបណ្ដុះបណ្ដាលនូវអ្វីដែលនៅខាងក្នុង នឹងមិនខ្មាសអៀនដោយសារតែគាត់មិនមានមុខតំណែងអ្វីនៅក្នុងសង្គមនោះឡើយ។» ជ័ងជឺ
២) «បើអ្នកលួចចម្លងតាមតិចនិករបស់អ្នកដទៃ អ្នកនឹងបានលួចអារម្មណ៍របស់ពួកគេនិងប្រាប់អ្នកសង្កេតរបស់អ្នកនូវពាក្យកុហកជាមួយនឹងការងាររបស់អ្នក។ ការងារបែបនេះគឺស្មើនឹងសូន្យ។» Wu Guanzhong
៣) «ហេតុនេះហើយបុគ្គលដែលអស្ចារ្យពិតប្រាកដ បើទោះជាគាត់មិនធ្វើបាបអ្នកដទៃ តែគាត់ក៏មិនលើកសរសើរខ្លួនឯងជាមួយភាពសប្បុរសធម៌និងសេចក្ដីអត់អោននោះដែរ។ គាត់មិនស្វែងរកផលចំណេញ តែក៏មិនស្អប់ខ្ពើមអ្នកដើរតាមគាត់ដែលបានធ្វើបែបនេះនោះដែរ។ គាត់មិនប្រឹងប្រែងដើម្បីទ្រព្យសម្បត្តិ តែក៏មិនលើកសរសើរខ្លួនឯងដែលមិនខ្វាយខ្វល់អំពីវានោះដែរ។» ជ័ងជឺ
៤) «តម្រូវការរបស់មនុស្សគឺមានដែនកំណត់ តែភាពលោភលន់របស់មនុស្សគឺមិនមាននោះឡើយ។» Fritjof Capra
៥) «ពាសពេញពិភពលោកនៃភាវៈមានជីវិត យើងរកឃើញនូវប្រព័ន្ធមានជីវិតដែលធ្វើសម្បុកនៅក្នុងប្រព័ន្ធមានជីវិតដទៃទៀត។» Fritjof Capra
៦) «ក្រៅពីសិល្បៈដ៏អស្ចារ្យនៃការដែលសម្រេចកិច្ចការឲ្យបានចប់ វាក៏មាននូវសិល្បៈដ៏អស្ចារ្យនៃការដែលទុកកិច្ចការចោលមិនរវល់ផងដែរ។ គតិបណ្ឌិតនៃជីវិតរួមបញ្ចូលនូវការទម្លាក់ចោលនូវអ្វីដែលមិនមានប្រយោជន៍ទាំងឡាយ។» Lin Yutang
៧) «មនុស្សដែលអានសៀវភៅចេញពីអារម្មណ៍កាតព្វកិច្ច មិនយល់ពីសិល្បៈនៃការអាននោះឡើយ។» Lin Yutang
៨) «វាមាននូវរបស់ជាច្រើនដែលត្រូវស្រឡាញ់និងគោរពឲ្យតម្លៃនៅក្នុងជីវិតនេះដែលវាគឺជាទង្វើនៃការខ្វះសេចក្ដីដឹងគុណក្នុងការដែលមិនរីករាយនិងស្កប់ស្កល់នៅក្នុងអត្ថិភាពនេះ។» Lin Yutang
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន១០ឃ្លា ដែលអាចដាស់អ្នកឲ្យងាកមកផ្សារភ្ជាប់ជាមួយធម្មជាតិរបស់ខ្លួនឯងវិញ