សម្ដី​ដកស្រង់​ចំនួន ​៨ឃ្លា ដែល​អាច​នាំ​អ្នក​ទៅ​គិត​ពី​ជ្រុង​ផ្សេង​ទៀត​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ៨ឃ្លា ដែល​អាច​នាំ​អ្នក​ទៅ​គិត​ពី​ជ្រុង​ផ្សេង​ទៀត​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត:

) «ប្រហែល​ជា​អ្វី​ដែល​អាក្រក់​ទាំងឡាយ​នៅ​ក្នុង​អត្ថិភាព​ដែល​ជ្រៅ​បំផុត​របស់​វា​គឺជា​អ្វីមួយ​ដែល​មិន​អាច​ជួយ​ខ្លួនឯង​បាន​ដែល​ចង់​បាន​ការ​ជួយ​ពី​យើង។» Rainer Maria Rilke


) «សាសនា​គឺជា​ការ​បោកបញ្ឆោត ហើយ​វា​ទទួលបាន​កម្លាំង​របស់​វា​មកពី​ការពិត​ដែល​វា​គាំទ្រ​ជាមួយ​នឹង​ចំណង់​សភាវគតិ​របស់​យើង។» Sigmund Freud

) «ចិត្ត​មាន​សតិដឹង​អាច​យក​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​ទឹកជ្រោះ​ដែល​សម្ដែង​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ហើយ​ធ្លាក់​ចុះ​ចូល​ទៅ​ក្នុង​អាង​ទឹក​នៅ​ក្រោម​ដី​ដែល​ធំ​អស្ចារ្យ​នៃ​ចិត្ត​ដែល​ឥត​មាន​សតិដឹង​ដែល​ជា​ទី​ដែល​វា​លេចឡើង​មក។» Sigmund Freud

) «ឥឡូវនេះ​មាន​មនុស្ស​កាន់តែ​ច្រើន​ហើយ​ដែល​មាន​វិធីសាស្ត្រ​ក្នុង​ការ​រស់នៅ តែ​មិន​មាន​អត្ថន័យ​សម្រាប់​រស់នៅ​ដើម្បី​វា។ Viktor E. Frankl

) «ចូរ​ជ្រើសរើស​ម្ចាស់​តែម្នាក់​បាន​ហើយ គឺ​ធម្មជាតិ។» Rembrandt

) «នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ភាគ​ធំ មនុស្ស​ត្រូវ​ប្រយុទ្ធ​ជាមួយ​ធម្មជាតិ​ដើម្បី​រស់រាន​មាន​ជីវិត។ នៅ​ក្នុង​សតវត្ស​នេះ គាត់​ចាប់ផ្ដើម​យល់ថា ដើម្បី​រស់រាន​មាន​ជីវិត គាត់​ត្រូវតែ​ការពារ​វា។» Jacques-Yves Cousteau

) «មនុស្ស​ដែល​ស្វែងរក​ក្ដី​ស្រឡាញ់ មានតែ​បង្កើត​នូវ​ការ​ខ្វះ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​មនុស្ស​ដែល​ខ្វះ​ក្ដី​ស្រឡាញ់​មិន​អាច​ស្វែងរក​ឃើញ​ក្ដី​ស្រឡាញ់​បាន​ឡើយ មានតែ​មនុស្ស​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​ដែល​អាច​ស្វែងរក​ឃើញ​ក្ដី​ស្រឡាញ់​បាន ហើយ​ពួកគេ​ក៏​មិន​ចាំបាច់​ស្វែងរក​នោះ​ដែរ។» D. H. Lawrence

) «ភាព​ប្រក្រតី​គឺជា​ការ​មាន​សតិដឹង​ដែល​ពេញលេញ។ ឯ​សង្គម​របស់​យើង​គឺ​មាន​សតិ​ដឹង​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ដូច​មនុស្ស​ឆ្កួត​ដូច្នោះ​ឯង។» D. H. Lawrence

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​​៨​ឃ្លា ដែល​បុគ្គល​ប្រកបដោយ​គតិបណ្ឌិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​បាន​និយាយ​អំពី​ចក្រវាល

X
5s