ទស្សនចំនួន ១១ឃ្លា ដែលអ្នកគួររំលាយចូលក្នុងជីវិតរបស់អ្នក
ខាងក្រោមនេះគឺជាទស្សនចំនួន ១១ឃ្លា ដែលអ្នកគួររំលាយចូលក្នុងជីវិតរបស់អ្នក:
១) «ផឹកស្រាហើយសម្លឹងមើលទៅកាន់ព្រះចន្ទហើយគិតដល់រាល់សង្គមមនុស្សដែលព្រះចន្ទបានមើលឃើញកន្លងផុត។» Omar Khayyam
២) «គ្រប់យ៉ាងចាប់ផ្ដើមជាមួយទស្សន។» Earl Nightingale
៣) «ផ្លូវតែមួយគត់ដែលអ្នកដទៃអាចធ្វើឲ្យអ្នកខឹងបានគឺតាមរយៈការគិតរបស់អ្នក។» Joseph Murphy
៤) «ព្យាបាលខ្លួនឯងមានទំនាក់ទំនងនឹងការព្យាបាលអ្នកដទៃ។» Yoko Ono
៥) «កុំបណ្ដោយឲ្យមនុស្សដែលក្បត់អ្នកយកចេញពីអ្នកនូវសមត្ថភាពរបស់អ្នកក្នុងការជឿទុកចិត្តឲ្យសោះ។ ចូរបណ្ដោយឲ្យពួកគេទៅចុះហើយប្រលែងចេញនូវការឈឺចាប់។ ចូរប្រើប្រាស់បទពិសោធន៍ដើម្បីបង្កើននិងបង្រៀនអ្នកនូវសមត្ថភាពក្នុងការជឿទុកចិត្តទៅលើមនុស្សត្រឹមត្រូវ។ ចរន្តហូរនៃជីវិតរបស់អ្នកមិនត្រូវជាប់គាំងដោយសារតែការធ្វើមិនត្រឹមត្រូវរបស់មនុស្សមួយចំនួននោះឡើយ។» Dodinsky
៦) «ស្គាល់ខ្លួនឯងជានរណាគឺជាការការពារខ្លួនដែលល្អបំផុតសម្រាប់ទប់ទល់ទៅនឹងមនុស្សដែលគិតថាអ្នកជានរណា។» Dodinsky
៧) «ភាពមានបានពិតប្រាកដគឺជាកិច្ចការនៅខាងក្នុង។» Gabrielle Bernstein
៨) «មុនពេលយើងសម្រេចបាននូវអំណាចដ៏អស្ចារ្យ យើងត្រូវតែសម្រេចឲ្យបាននូវបញ្ញាសម្រាប់ប្រើប្រាស់វាឲ្យបានត្រឹមត្រូវសិន។» Ralph Waldo Emerson
៩) «សួរសំណួរដែលត្រឹមត្រូវគឺជាដំណោះស្រាយនៃបញ្ហាបានពាក់កណ្ដាលទៅហើយ។» Carl Jung
១០) «នៅក្នុងយើងម្នាក់ៗ មាននូវម្នាក់ទៀតដែលយើងមិនស្គាល់។» Carl Jung
១១) «យើងមិនអាចផ្លាស់ប្ដូរអ្វីបានឡើយរហូតទាល់តែយើងបានទទួលស្គាល់វា។ ការស្អប់ខ្ពើមរិះគន់មិនអាចដោះលែងវាឲ្យមានសេរីភាពទេ តែវាគឺគាបសង្កត់។» Carl Jung
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដ៏មានអត្ថន័យស៊ីជម្រៅចំនួន៩ឃ្លា ដែលអ្នកគួរចំណាយពេលអាននិងសញ្ជឹងគិត