ប្រយោគ​ចំនួន​ ៩ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចាប់ផ្ដើម​ងាកមក​ខាងក្នុង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន ​៩ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចាប់ផ្ដើម​ងាកមក​ខាងក្នុង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា:

) «មនុស្ស​ដែល​ជំរុញ​យើង​ឲ្យ​មាន​អារម្មណ៍​អវិជ្ជមាន​គឺ​សុទ្ធតែ​ជា​អ្នក​នាំសារ។ ពួកគេ​គឺជា​អ្នក​នាំសារ​សម្រាប់​ផ្នែក​ដែល​មិន​ទាន់​ត្រូវ​បាន​ព្យាបាល​នៃ​អត្ថិភាព​របស់​យើង។» Teal Swan

) «សំណើច​ដ៏​ល្អ​និង​ដំណេក​ដែល​យូរ​គឺជា​ថ្នាំ​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​អ្វីៗ​ទាំងឡាយ។» សុភាសិត​អៀរឡង់

) «វា​គឺជា​ផ្លូវ​របស់​អ្នក ហើយ​ជា​ផ្លូវ​របស់​អ្នក​តែ​ម្នាក់ឯង​គត់។ អ្នកដទៃ​អាច​ដើរ​វា​ជាមួយ​អ្នក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ដើរ​វា​ជំនួស​អ្នក​បាន​ឡើយ។» Rumi


) «បុគ្គល​ដែល​បាន​ចាប់ផ្ដើម​ទទួល​អារម្មណ៍​ដឹង​ពី​សេចក្ដីទុក្ខ​នៃ​ជីវិត គឺ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​បាន​ចាប់ផ្ដើម​ភ្ញាក់​សតិ​ដឹង​ចូល​ទៅ​កាន់​ការពិត​ដែល​ស៊ីជម្រៅ​ជាងមុន និង​ការ​ពិត​ដែល​ពិត​ជាងមុន​ដែរ។ ក៏​ព្រោះតែ​សេចក្ដីទុក្ខ​វៃ​បំបែក​ការ​ពេញចិត្ត​ដោយ​មិន​បាន​ដឹង​ពី​គ្រោះថ្នាក់​របស់​វា​នៃ​រឿង​ប្រឌិត​ដែល​ប្រក្រតី​របស់​យើង​អំពី​ការពិត និង​បង្ខំ​យើង​ឲ្យ​មាន​ជីវិត​រស់រាន​នៅ​ក្នុង​ញាណ​ដែល​ពិសេស​វិញ ដែល​ជា​ការ​មើល​ឃើញ​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់ ទទួល​ដឹង​អារម្មណ៍​យ៉ាង​ស៊ីជម្រៅ ប៉ះ​ខ្លួនឯង​និង​ពិភពលោក​របស់​យើង​នៅ​ក្នុង​របៀប​ដែល​កាលពី​មុន​យើង​គេចវេស។» Ken Wilber

) «ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ទៅលើ​អ្វី​ដែល​អ្នក​គិត ការគិត​របស់​អ្នក​ដំណើរការ​ជីវិត​របស់​អ្នក។» អនាមិក

) «សមាធិ​គ្រាន់តែ​ជា​ការ​រៀន​ស្គាល់​ពី​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ​ឯង។» Dzogchen Ponlop Rinpoche


) «តើ​អ្នក​គិតថា​វា​គឺជា​ខ្យល់​ឬ​ដែល​អ្នក​កំពុងតែ​ដក​ដង្ហើម ?» Morpeheus

) «មនុស្ស​នឹង​ធ្វើ​គ្រប់បែបយ៉ាង មិន​ថា​គួរឲ្យ​អស់​សំណើច​ប៉ុណ្ណា​ក៏ដោយ ដើម្បី​គេចវេស​ពី​ការ​ប្រឈមមុខ​នឹង​វិញ្ញាណ​របស់​ពួកគេ។» Carl Jung

) «យើង​តែង​ភ្ញាក់រលឹក​ការពារ​ខ្លួនឯង​ប្រឆាំង​ទៅ​នឹង​ជំងឺ​ឆ្លង​នៃ​រាងកាយ ប៉ុន្តែ​យើង​បែរជា​ធ្វេសប្រហែល​យ៉ាងខ្លាំង​នៅពេល​មាន​ជំងឺ​ដែល​ប្រមូលផ្ដុំ​រួមគ្នា​នៃ​ចិត្ត​ដែល​រឹតតែ​គ្រោះថ្នាក់​ជាងនេះ​ទៅ​ទៀត។» Carl Jung

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​​១១​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់​សតិ​និង​លែង​វង្វេង​នៅ​ក្នុង​ជីវិតខ្លួនឯង​​តទៅទៀត

X
5s