សម្ដីដកស្រង់ចំនួន ៩ឃ្លា របស់ម្ចាស់សៀវភៅប្រលោមលោក Kafka on the Shore លោក Haruki Murakami
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៩ឃ្លា របស់ម្ចាស់សៀវភៅប្រលោមលោកដ៏ល្បីល្បាញមួយគឺ Kafka on the Shore លោក Haruki Murakami:
១) «ការចងចាំផ្ដល់ភាពកក់ក្ដៅដល់អ្នកពីខាងក្នុង។ ប៉ុន្តែពួកវាក៏ហែកអ្នកឲ្យខ្ទេចខ្ទីដែរ។»
២) «ការឈឺចាប់គឺមិនអាចចៀសវាងបាន។ ប៉ុន្តែសេចក្ដីទុក្ខសោកគឺអាចជ្រើសរើសបាន។»
៣) «អ្វីក៏ដោយដែលអ្នកស្វែងរកមិនលេចឡើងមកនៅក្នុងទម្រង់ដែលអ្នករំពឹងទុកនោះឡើយ។»
៤) «តើមានអ្វីកើតឡើងបើសិនជាមនុស្សបើកចំហបេះដូងរបស់ពួកគេ ? ពួកគេនឹងប្រសើរឡើងជាងមុន។»
៥) «ភាពស្ងប់ស្ងាត់ ខ្ញុំបានរកឃើញថា គឺជាអ្វីមួយដែលអ្នកអាចស្ដាប់ឮបាន។»
៦) «គួរឲ្យសោកស្ដាយ ទ្រនិចនាឡិកាកំពុងតែដើរ ម៉ោងគឺកំពុងតែកន្លងផុតទៅ។ អតីតកាលកំពុងតែកើនឡើង អនាគតក៏បានរសាត់ទៅ។ ភាពដែលអាចទៅរួចបានថយចុះ វិប្បដិសារីក៏បានប្រមូលផ្ដុំឡើង។»
៧) «តើអាចទៅរួចទេ ដែលនៅក្នុងការវិភាគចុងក្រោយ សម្រាប់បុគ្គលម្នាក់ក្នុងការសម្រេចបាននូវការស្វែងយល់ដ៏ល្អឥតខ្ចោះអំពីបុគ្គលម្នាក់ទៀតបាន ? យើងអាចចំណាយពេលវេលានិងថាមពលដ៏ច្រើនសម្បើមនៅក្នុងការប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដើម្បីយល់ពីមនុស្សម្នាក់ទៀត ប៉ុន្តែចុងក្រោយ តើជិតប៉ុណ្ណាទៅដែលយើងអាចទៅដល់ខ្លឹមសំខាន់នៃបុគ្គលម្នាក់នោះ ? យើងអូសទាញខ្លួនឯងឲ្យជឿថាយើងស្គាល់ម្នាក់ទៀតបានច្បាស់ ប៉ុន្តែតើយើងពិតជាដឹងពីអ្វីដែលសំខាន់អំពីនរណាម្នាក់មែនដែរទេ ?»
៨) «ខ្ញុំមានពេលខ្លះគិតថាបេះដូងរបស់មនុស្សប្រៀបបានទៅនឹងអណ្ដូងដ៏ជ្រៅមួយ។ គ្មាននរណាម្នាក់អាចដឹងបានទេថានៅបាតក្រោមមានអ្វី។ អ្វីដែលអ្នកអាចធ្វើបានគឺគ្រាន់តែស្រមៃតាមរយៈអ្វីដែលលេចឡើងមកលើស្រទាប់ខាងលើម្ដងម្កាលប៉ុណ្ណោះឯង។»
៩) «ភាពល្អឥតខ្ចោះមួយប្រភេទអាចសម្រេចបានតែតាមតាមរយៈការប្រមូលផ្ដុំគ្នាដែលឥតមានដែនកំណត់នូវអ្វីដែលមិនល្អឥតខ្ចោះប៉ុណ្ណោះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្រង់គំនិតចំនួន ១០ឃ្លារបស់លោក Haruki ប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកយកទៅរិះគិត