ប្រយោគ​ចំនួន ​៩ឃ្លា ដែល​អាច​កែតម្រូវ​ការ​គិត​របស់​អ្នក​ឲ្យ​មក​ផ្លូវត្រូវ​វិញ​បាន​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន ​៩ឃ្លា ដែល​អាច​កែតម្រូវ​ការ​គិត​របស់​អ្នក​ឲ្យ​មក​ផ្លូវត្រូវ​វិញ​បាន:

) «ចំណង់​របស់​យើង​មិនមែន​កម្រិត​នៅ​ត្រឹមតែ​អ្វី​ដែល​យើង​បាន​ឃើញ ឮ ហិត ភ្លក់ និង​ប៉ះពាល់​នោះ​ឡើយ។ ចិត្ត​របស់​យើង​រត់​តាម​គំនិត​យ៉ាង​ពោរពេញ​ដោយ​ភាព​លោភលន់​ដូច​ទៅ​នឹង​អណ្ដាត​របស់​យើង​ស្រេកឃ្លាន​រសជាតិ​ដែរ។» Lama Thubten Yeshe

) «យើង​តែង​គិត​ថា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​បង្កើត​សេចក្ដីសុខ​គឺជា​ការ​ព្យាយាម​គ្រប់គ្រង​កាលៈទេសៈ​ខាងក្រៅ​នៃ​ជីវិត​របស់​យើង ព្យាយាម​ជួលជុល​អ្វី​ដែល​ហាក់ដូចជា​មិន​ត្រឹមត្រូវ​ឬ​ក៏​កម្ចាត់​ចោល​នូវ​រាល់​អ្វី​ទាំងឡាយ​ដែល​រំខាន​យើង។ ប៉ុន្តែ​បញ្ហា​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ប្រតិកម្ម​ឆ្លើយតប​របស់​យើង​ទៅ​នឹង​កាលៈទេសៈ​ទាំងនោះ​ទៅវិញ​ទេ។ អ្វី​ដែល​យើង​ត្រូវ​ផ្លាស់ប្ដូរ​គឺជា​ចិត្ត​របស់​យើង​និង​របៀប​ដែល​វា​ឆ្លងកាត់​បទពិសោធន៍​ការ​ពិត។» Chagdud Tulku Rinpoche

) «បើ​អ្នក​ខ្វះ​ភាព​មាន​បាន​នៃ​សេចក្ដី​ស្កប់ស្កល់​ពេញចិត្ត​នៅ​ក្នុង​ចិត្ត​របស់​អ្នក អ្នក​នឹង​គិត​ថា​អ្នក​ត្រូវការ​រាល់​របស់​ដែល​ឥត​ប្រយោជន៍​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​ធ្លាក់​ខ្លួន​មក​ជា​មនុស្ស​ដែល​យ៉ាប់យឺុន​ជាង​មនុស្ស​ធម្មតា​ទៅ​ទៀត។» Chatral Rinpoche

) «មនុស្ស​ប្រក្រតី​គឺជា​មនុស្ស​ដែល​អ្នក​មិន​សូវ​ស្គាល់​ច្បាស់។» Alfred Adler

) «មនុស្ស​ដឹង​ច្រើន​ជាង​យល់។» Alfred Adler

) «ការ​សន្មត​របស់​អ្នក​គឺជា​បង្អួច​របស់​អ្នក​នៅ​លើ​ពិភពលោក​នេះ។ ចូរ​ជូតសម្អាត​វា​ចោល​ម្ដង​ម្កាល​បើ​មិន​ដូច្នោះ​ទេ​ពន្លឺ​នឹង​មិន​អាច​ចូល​បាន​ឡើយ។» Isaac Asimov

) «មនុស្ស​ឮ​តែ​អ្វី​ដែល​ពួកគេ​យល់​ប៉ុណ្ណោះ។» Johann Wolfgang von Goethe

) «បើ​អ្នក​មិន​ចេះ​ឆ្លើយ​ថា​ទេ នោះ​រាងកាយ​របស់​អ្នក​នឹង​និយាយ​វា​តាមរយៈ​ជំងឺ​ផ្លូវកាយ។» Dr. Gabor Mate

) «ការ​ឈឺចាប់​គ្មាន​អ្វី​ក្រៅ​តែ​ជា​ការ​មិនព្រម​ទទួលស្គាល់​នោះ​ឡើយ។» Ajahn Brahm

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​មាន​ខ្លឹមសារ​ឡើង​វិញ

X
5s