ទស្សនចំនួន ១០ឃ្លា ដែលជាចំណោទដែលអ្នកអាចនឹងមិនធ្លាប់បានសញ្ជឹងគិត
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលជាចំណោទដែលអ្នកអាចនឹងមិនធ្លាប់បានសញ្ជឹងគិត:
១) «មនុស្សជាមូលដ្ឋានគឺជាសត្វ។ សត្វ ដែលខុសប្លែកពីមនុស្ស មិនមែនដូចម៉ាស៊ីន មិនមែនធ្វើបាបអ្នកដទៃដើម្បីភាពសប្បាយរីករាយរបស់ខ្លួនឯងនោះឡើយ។ សង្គមរបស់ពួកវា នៅក្នុងកុលសម្ព័ន្ធរបស់ពួកវា គឺមានសន្តិភាពដោយមិនអាចវាស់បានលើសពីមនុស្សទៅទៀត។ សំណួរដ៏មូលដ្ឋានមួយគឺថា តើអ្វីទៅដែលធ្វើឲ្យមនុស្ស សត្វ បានធ្លាក់អន់ខ្សោយទៅជាម៉ាស៊ីនបាន ?» Wilhelm Reich
២) «បើយើងមិនមានចំណាប់អារម្មណ៍ចំពោះខ្លួនឯងទេ ជីវិតនឹងប្រែជាគួរឲ្យធុញទ្រាន់រហូតទាល់តែគ្មាននរណាម្នាក់អាចទ្រាំទ្រវាបាន។» Arthur Schopenhauer
៣) «សត្រូវដ៏ធំបំផុតចំនួន២នៃសេចក្ដីសុខរបស់មនុស្សគឺជាការឈឺចាប់និងភាពធុញទ្រាន់។» Arthur Schopenhauer
៤) «បើខ្ញុំជាអ្វីដែលខ្ញុំមាន ដូច្នេះបើខ្ញុំបាត់បង់អ្វីដែលខ្ញុំមាន តើខ្ញុំគឺជានរណា ?» Erich Fromm
៥) «ភាពលោភលន់គឺជាអណ្ដូងឥតមានបាតមួយដែលបានបឺតជញ្ជក់មនុស្សនៅក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបំពេញតម្រូវការដែលគ្មានថ្ងៃអាចឈានដល់ការបំពេញបំណងបាន។» Erich Fromm
៦) «មនុស្សអាត្មានិយមមិនអាចស្រឡាញ់អ្នកដទៃ ប៉ុន្តែពួកគេក៏មិនអាចស្រឡាញ់ខ្លួនឯងបានដែរ។» Erich Fromm
៧) «គ្រប់សាសនាទាំងអស់សុទ្ធតែត្រូវ ប៉ុន្តែគ្មានណាមួយដែលនិយាយន័យត្រង់នោះឡើយ។» Joseph Campbell
៨) «ទីដែលអ្នកជំពប់ជើងដួល ទីនោះឯងដែលអ្នកនឹងរកឃើញមាស។» Joseph Campbell
៩) «គ្រប់សាសនាទាំងអស់គឺត្រឹមត្រូវបើមិនតាមបែបនេះទេក៏បែបនោះដែរ។ វាត្រឹមត្រូវនៅពេលយល់តាមន័យធៀប។ ប៉ុន្តែនៅពេលវាជាប់គាំងនៅក្នុងការប្រៀបប្រដូចរបស់វា បកស្រាយវាជាការពិត នោះអ្នកនឹងមានបញ្ហាមិនខាន។» Joseph Campbell
១០) «ពីបញ្ហាមួយទៅបញ្ហាមួយ បុគ្គលម្នាក់អាចស្វែងរកឃើញការពិតទាំងមូល។» Sigmund Freud
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតរបស់ទួរគីចំនួន១២ឃ្លា ដែលអ្នកគួរអាននិងពិចារណា