ប្រយោគ​ដ៏​មាន​តម្លៃ​ចំនួន​ ៧ឃ្លា ដែល​​អ្នក​គួរប្រើប្រាស់ដើម្បីយក​មក​សិក្សា​ពី​ធម្មជាតិ​នៃ​ចិត្ត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ដ៏​មាន​តម្លៃ​ចំនួន​ ៧ឃ្លា ដែល​​អ្នក​គួរប្រើប្រាស់ដើម្បីយក​មក​សិក្សា​ពី​ធម្មជាតិ​នៃ​ចិត្ត​របស់​អ្នក​:

) «ជា​ញឹកញាប់​នៅ​ពេល​យើង​និយាយ​អំពី​សេរីភាព អ្វី​ដែល​យើង​តែង​មាន​នៅ​ក្នុង​ការ​គិត​គឺជា​សេរីភាព​ដែល​លេច​បង្ហាញ​ឡើង​ពី​ខាងក្រៅ។ នេះ​អាច​ជា​កំហុស​ឆ្គង​យ៉ាង​គ្រោះថ្នាក់​បំផុត​ដែល​យើង​បាន​សាង​ឡើង​នៅ​ក្នុង​ការ​យល់ដឹង​របស់​យើង​ចំពោះ​សេរីភាព។ បើ​យើង​គិតថា​យើង​នឹង​សម្រេច​បាន​នូវ​សេរីភាព​នៅ​ពេល​ដែល​យើង​អាច​អនុវត្ត​ការ​គ្រប់គ្រង​ទាំងស្រុង​បាន​ទៅលើ​មជ្ឈដ្ឋាន​ជុំវិញ​របស់​យើង យើង​បាន​មើល​រំលង​នូវ​កត្តា​ដែល​សំខាន់​បំផុត​ដែល​បាន​កំណត់​ទៅលើ​សេរីភាព ដែល​នោះ​គឺជា​ការ​គិត​របស់​យើង។» Karmapa

) «គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​កើតឡើង​ដោយសារតែ​មាន​ហេតុ​បណ្ដាល​និង​លក្ខខណ្ឌ​ជាច្រើន​ដែល​មក​ព្រមគ្នា។ ភាព​អាស្រ័យ​គ្នា​ទៅវិញទៅមក​បាន​លាត​ត្រដាង​ការ​ជាប់​ទាក់ទង​ដ៏​អស្ចារ្យ​នៃ​ការ​ពិត​ដ៏​សាមញ្ញ​មួយ​នេះ។ វា​បាន​បង្ហាញ​ថា​គ្រប់យ៉ាង​ដែល​មាន​អត្ថិភាព​គឺជា​លក្ខខណ្ឌ​ដែល​ជះ​ឥទ្ធិពល​ដល់​អ្វី​ដទៃ និង​ជា​លទ្ធផល ក៏​ត្រូវ​បាន​អ្វី​ដទៃ​ជះ​ឥទ្ធិពល​ដែរ​នៅ​ក្នុង​សំណាញ់​ដែល​ធំធេង​និង​ស្មុគស្មាញ​នៃ​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល​នេះ។ ជា​ចំណែក​មួយ​នៃ​សំណាញ់​នេះ យើង​ខ្លួនឯង​គឺជា​លក្ខខណ្ឌ​មួយ​ដែល​ជះ​ឥទ្ធិពល​ទៅ​ជុំវិញ​ខ្លួន​អ្នក​ដែរ។ នេះ​មានន័យថា​បើ​យើង​ផ្លាស់ប្ដូរ នោះ​អ្នកដទៃ​ក៏​ដូច្នោះ​ដែរ។» Karmapa

) «ដើមកំណើត​នៃ​រាល់​ព្រាយ​បិសាច​ទាំងអស់​គឺ​នៅ​ក្នុង​ចិត្ត​ខ្លួន​វា។ នៅ​ពេល​សតិ​ដឹង​តោង​ជាប់​ហើយ​អោបក្រសោប​វត្ថុ​ណាមួយ​នៅ​ខាងក្រៅ វា​នឹង​ត្រូវ​បាន​ព្រាយ​បិសាច​ចាប់​ជាប់។» Machig Labdron

) «បើ​អ្នក​ចង់​ដឹង​ពី​ការ​ពិត ចូរ​កុំ​មាន​ការ​យល់ស្រប​ឬ​ការ​ប្រឆាំង។ ការ​ជំទាស់​គ្នា​រវាង​ល្អ​និង​អាក្រក់​គឺជា​ជំងឺ​ដ៏​មូលដ្ឋាន​និង​សំខាន់​មួយ​នៃ​ចិត្ត។» Sengcan

) «ឈប់​និយាយ ឈប់​គិត ហើយ​មិន​មាន​អ្វី​ដែល​អ្នក​នឹង​មិន​យល់​នោះ​ឡើយ។ ត្រឡប់​ទៅ​កាន់​ឫស​ហើយ​អ្នក​នឹង​យល់​ពី​អត្ថន័យ។» Sengcan

) «បើ​ពី​ខណៈ​មួយ​ទៅ​ខណៈ​មួយ អ្នក​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ជ្រះស្រឡះ នោះ​មិន​មាន​អ្វី​ដែល​នឹង​ធ្វើឲ្យ​អ្នក​ច្របូកច្របល់​បាន​ឡើយ។» Sheng-yen

) «ប្រៀប​បាន​ទៅ​នឹង​អំពូល​ភ្លើង​មួយ​ដែល​បណ្ដេញ​ចេញ​នូវ​ភាព​ងងឹត​មួយ​ពាន់​ឆ្នាំ ហេតុនេះ​មួយ​ភ្លឹប​នៃ​បញ្ញា​ក៏​អាច​កម្ទេច​ចោល​ភាព​ល្ងង់ខ្លៅ​១មឺុន​ឆ្នាំ​ដែរ។» Huineng

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ដ៏​មាន​តម្លៃ​​៨​ឃ្លា​ពី​អ្នក​វិទ្យាសាស្ត្រ​និង​បុគ្គល​ដែល​មាន​ទស្សន​អប់រំ​ល្អៗ​ដទៃ​ទៀត

X
5s