ប្រយោគ ១៣ឃ្លា ដែលអ្នកគួររៀនសូត្រពីអាមេរិកជនជាតិដើម ដែលជាជាតិសាសន៍ដែលមានប្រវត្តិសាស្ត្រចំណាស់មួយ
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ១៣ឃ្លា របស់អាមេរិកជនជាតិដើម ដែលអ្នកគួរសិក្សារៀនសូត្រពីជាតិសាសន៍ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់មួយនេះ:
១) «នៅក្នុងលោកនេះ រាល់អ្វីដែលមិនអាចមើលឃើញបានគឺមានអំណាច។»
២) «មនុស្សដែលសំខាន់បំផុតគឺជាកូនក្មេង។ ពួកគេគឺជាមនុស្សពិតប្រាកដ។»
៣) «បើអ្នកមើលមិនឃើញហេតុផលដែលត្រូវអរគុណ កំហុសគឺស្ថិតលើអ្នក។»
៤) «ភាពរីករាយរបស់យើងគឺរាក់ ភាពសោកសៅរបស់យើងគឺជ្រៅ។»
៥) «នៅពេលដែលមានការទទួលស្វាគមន៍ពិតប្រាកដ មិនមានពាក្យច្រើននោះទេដែលត្រូវការ។»
៦) «គ្រប់សត្វទាំងអស់ដឹងច្រើនជាងអ្នកទៅទៀត។»
៧) «រឿងអកុសលកើតឡើងសូម្បីតែទៅលើបុគ្គលដែលមានបញ្ញាជាងគេបំផុតនិងល្អអស្ចារ្យជាងគេបំផុត។»
៨) «ការគិតប្រៀបបានទៅនឹងព្រួញ។ នៅពេលដែលត្រូវបានបាញ់ចេញទៅ ពួកវាបន្សល់ទុកនូវស្លាកស្នាមរបស់ពួកវា។ ចូរឃ្លាំមើលពួកវាឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងក្លាយជាជនរងគ្រោះរបស់ខ្លួនឯងមិនខាន។»
៩) «ច្បាប់របស់មនុស្សផ្លាស់ប្ដូរជាមួយនឹងការយល់ដឹងថ្មីៗ។ ច្បាប់នៃវិញ្ញាណមិនដែលត្រូវការការផ្លាស់ប្ដូរនោះឡើយ។»
១០) «កុំវាយតម្លៃជាមួយភ្នែក។ ចូរប្រើបេះដូងជំនួសវិញ។»
១១) «សម្លឹងមើលថយក្រោយ ខ្ញុំពោរពេញទៅដោយការថ្លែងអំណរគុណ។»
១២) «នៅពេលអ្នកចាប់កំណើត អ្នកយំឯពិភពលោកត្រេកអរ។ ចូររស់នៅជីវិតរបស់អ្នកដូច្នេះនៅពេលអ្នកស្លាប់ ពិភពលោកយំឯអ្នកត្រេកអរ។»
១៣) «ចូរអនុញ្ញាតឲ្យខ្ញុំបានរៀនពីមេរៀនដែលអ្នកបានលាក់នៅក្រោមរាល់ដុំថ្មនិងស្លឹកឈើទាំងអស់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតរបស់បារាំងចំនួន១៥ឃ្លា ដែលអ្នកអាចរៀនសូត្រពីគតិបណ្ឌិតរបស់ពួកគេបាន