សម្រង់សម្តី ៧ឃ្លា អាចជួយធ្វើជាស្ពានចម្លងឲ្យអ្នកមានភាពចាស់ទុំខាងផ្លូវចិត្ត
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៧ឃ្លា ដែលអ្នកអាចប្រើប្រាស់ធ្វើជាស្ពានសម្រាប់ឆ្លងទៅកាន់ភាពចាស់ទុំខាងផ្លូវចិត្តបាន:
១) «ខ្ញុំកំពុងតែជាប់ច្រវាក់។ ចូរកុំប៉ះច្រវាក់របស់ខ្ញុំ។» Franz Kafka
២) «គាត់ភ័យខ្លាចស្លាប់យ៉ាងខ្លាំងពីព្រោះតែគាត់មិនទាន់បានរស់នៅ។» Franz Kafka
៣) «យើងបានសម្លាប់រាល់ដង្កូវទាំងអស់ ហើយរអ៊ូរទាំថាមិនមានមេអំបៅ។» John Marsden
៤) «វត្ថុដែលស្រស់ស្អាតមិនមានលក្ខណៈពីធម្មជាតិខាងក្នុងមកដែលល្អសម្រាប់ចិត្តនោះឡើយ ឯវត្ថុដែលអាក្រក់មើលក៏មិនមានអានុភាពពីធម្មជាតិខាងក្នុងមកដែលមានការប៉ះពាល់អ្វីទៅលើចិត្តនោះដែរ។ ស្អាតនិងអាក្រក់គ្រាន់តែជាចំណាំងផ្លាតនៃចិត្តតែប៉ុណ្ណោះ។ សមត្ថភាពក្នុងការបណ្ដាលឲ្យមានសេចក្ដីសុខឬសេចក្ដីទុក្ខមិនមែនជាលក្ខណៈនៃវត្ថុខាងក្រៅខ្លួនវានោះឡើយ។ ជាឧទាហរណ៍ ការឃើញបុគ្គលម្នាក់អាចបណ្ដាលឲ្យមានសេចក្ដីសុខសម្រាប់បុគ្គលម្នាក់និងសេចក្ដីទុក្ខសម្រាប់បុគ្គលម្នាក់ទៀត។ គឺជាចិត្តដែលបានតាក់តែងលក្ខណៈទាំងនោះទៅឲ្យអ្វីដែលត្រូវបានមើលឃើញ។» Dilgo Khyentse Rinpoche
៥) «សេចក្ដីទុក្ខមិនមែនជាអ្វីទាំងអស់ក្រៅពីជាបទពិសោធន៍ដែលត្រូវបានជាប់ឃាំងជាមួយនឹងភាពល្ងង់ខ្លៅ។» សម្ដេចសង្ឃ ដាឡៃ ឡាម៉ា
៦) «បាតុភូតជាច្រើនមិនអាចនិយាយបានថាល្អឬអាក្រក់ពីធម្មជាតិខាងក្នុងឡើយ។ ពួកវាអាចប្រសើរឬអន់ជាង ខ្ពស់ឬទាបជាង ស្អាតឬអាក្រក់ជាង ដោយតាមរយៈការប្រៀបធៀបប៉ុណ្ណោះ មិនមែនតាមរយៈធម្មជាតិរបស់ពួកវាឡើយ។ តម្លៃរបស់វាគឺធៀបគ្នា។ តាមរយៈចំណុចនេះអ្នកអាចមើលឃើញបានថាវាមាននូវភាពមិនស៊ីគ្នារវាងរបៀបដែលអ្វីៗបង្ហាញចេញមកនិងរបៀបដែលជាជាធម្មជាតិពួកវាពិតប្រាកដ។» សម្ដេចសង្ឃ ដាឡៃ ឡាម៉ា
៧) «បើយើងមើលឃើញការឈឺចាប់ឬភាពមិនស្រួលចិត្តធ្វើជាកម្មវត្ថុនៃការសមាធិ យើងអាចប្រើប្រាស់ការទទួលអារម្មណ៍បែបនេះដើម្បីបង្កើនសមត្ថភាពរបស់យើងសម្រាប់ការដែលទទួលបាននូវភាពបរិសុទ្ធ ដោយគ្រាន់តែតាមរយៈការសម្លឹងមើលការគិតបានដោះស្រាយជាមួយដំណោះស្រាយជាច្រើន។» Mingyur Rinpoche
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៩ឃ្លា ដែលអាចធ្វើឲ្យអ្នកស្វែងយល់ពីខ្លួនឯងបានកាន់តែច្បាស់ជាងមុន