គតិចំនួន ៨ឃ្លា ពីព្រះសង្ឃ Haemin Sunim អ្នកនិពន្ធសៀវភៅ The Things You Can See Only When You Slow Down
ថ្ងៃនេះយើងបានដកស្រង់នូវគតិចំនួន ៨ឃ្លា ពីព្រះអង្គ Haemin Sunim ជាព្រះសង្ឃជនជាតិកូរ៉េខាងត្បូងមួយអង្គ និងជាអ្នកនិពន្ធសៀវភៅ The Things You Can See Only When You Slow Down។
១) «មនុស្សមួយចំនួននិយាយថា ពួកគេពិតជាមិនដឹងឡើយថា ពួកគេកំពុងស្វែងរកអ្វីនៅក្នុងជីវិត។ នេះប្រហែលជាមកពី ជាជាងចូលទៅឲ្យជិតស្និទ្ធជាមួយនឹងថាតើពួកគេមានអារម្មណ៍បែបណា ពួកគេបានដឹកនាំជីវិតរបស់ពួកគេដោយអាស្រ័យទៅលើការរំពឹងទុករបស់អ្នកដទៃ។ រស់នៅជីវិតរបស់អ្នកមិនមែនដើម្បីធ្វើឲ្យអ្នកដទៃរីករាយនោះទេ តែដើម្បីបំពេញនូវអ្វីដែលបេះដូងរបស់អ្នកត្រូវការ។»
២) «យើងដឹងពីពិភពលោកតាមរយៈបង្អួចនៃចិត្តរបស់យើងប៉ុណ្ណោះ។ នៅពេលចិត្តរបស់យើងរញ៉េរញ៉ៃ ពិភពលោកក៏បែបនេះដែរ។ នៅពេលចិត្តរបស់យើងស្ងប់ ពិភពលោកក៏បែបនេះដែរ។ ស្គាល់ពីចិត្តរបស់យើងគឺមានភាពសំខាន់ស្មើគ្នាដូចទៅនឹងការដែលព្យាយាមផ្លាស់ប្ដូរពិភពលោកដែរ។»
៣) «កុំប្រយុទ្ធជាមួយអារម្មណ៍អវិជ្ជមានរបស់អ្នក។ ចូរសង្កេត និងចងមិត្តភាពជាមួយពួកវា។»
៤) «ជីវិតបង្រៀនយើងតាមរយៈកំហុសរបស់យើង។»
៥) «បុគ្គលដែលនាំអ្នកទៅរកការភ្ញាក់សតិខាងវិញ្ញាណមិនមែនជាបុគ្គលដែលសរសើរអ្នកឬធ្វើល្អដាក់អ្នកនោះឡើយ។ វិញ្ញាណរបស់អ្នកអាចចូលទៅជ្រៅបានដោយសារតែមានមនុស្សដែលគំរោះគំរើយដាក់អ្នកនិងផ្ដល់ការលំបាកដល់អ្នក។ ពួកគេគឺជាគ្រូខាងវិញ្ញាណរបស់អ្នកដែលបន្លំខ្លួនប៉ុណ្ណោះ។»
៦) «មូលហេតុដែលយើងគិតថាយើងល្អជាងអ្នកដទៃគឺដោយសារតែភាពដែលអន់ជាងនៅតែពួនសម្ងំពីក្រោយយើង។ អារម្មណ៍នៃភាពដែលល្អជាងមានអត្ថិភាពដោយសារតែមានអារម្មណ៍នៃភាពដែលអន់ជាង។»
៧) «មនុស្សដែលគួរឲ្យគ្រោះថ្នាក់បំផុតគឺជាមនុស្សដែលមានជំនក់ចិត្តតែខ្វះបញ្ញា។»
៨) «បញ្ញាមិនមែនជាអ្វីមួយដែលយើងត្រូវប្រឹងប្រែងដើម្បីទទួលបាននោះឡើយ។ ផ្ទុយទៅវិញ វាកើតឡើងដោយធម្មជាតិនៅពេលយើងបន្ថយល្បឿននិងសង្កេតឃើញអ្វីដែលមាននៅទីនោះស្រាប់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិត១០ឃ្លា ដែលអាចផ្ដល់ចម្លើយដល់សំណួរដែលអ្នកមាននៅក្នុងទីជម្រៅនៃបេះដូងរបស់អ្នក