ទស្សន​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​ ១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្រាយ​ចំណង​ចិត្ត​របស់​អ្នក​បាន​



ខាងក្រោម​នេះ​គឺជា​ទស្សន​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន ​១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្រាយ​ចំណង​ចិត្ត​របស់​អ្នក​បាន:

) «មនសិការ​គឺជា​ត្រីវិស័យ​របស់​មនុស្ស។» Vincent van Gogh

) «គាត់​មិន​មាន​អ្វី​ទាំងអស់ ហេតុនេះ​ហើយ​គាត់​មិន​មាន​អ្វី​ដែល​ត្រូវ​បាត់បង់​ឡើយ។ អ្វី​ដែល​គាត់​មាន​ចំណង់​ចង់​បាន​គឺ​ការ​មិន​មាន​ចំណង់។ អ្វី​ដែល​គាត់​រៀន​គឺជា​ការ​បំភ្លេច​ចោល។» ឡៅជឺ

) «ទីណា​ដែល​អ្នក​រក​ឃើញ​ភាព​រីករាយ អ្នក​នឹង​រក​ឃើញ​ចំណង។» Bodhidharma


) «ជីវិត​មិនមែន​ជា​ការ​ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​ឡើយ ប៉ុន្តែ​គឺជា​ការ​រត់​ម៉ារ៉ាតុង​ពេញ​មួយ​ជីវិត​ប្រណាំង​ជាមួយ​ខ្លួនឯង។» Haemin Sunim

) «តើ​ជា​ពិភពលោក​ដែល​រវល់​ឬ​ជា​ចិត្ត​របស់​ខ្ញុំ ?» Haemin Sunim

) «អ្នក​ឈ្នះ​ពិត​ប្រាកដ​គឺជា​បុគ្គល​ដែល​រីករាយ​ជាមួយ​ជីវិត​របស់​គាត់។» Haemin Sunim

) «គេច​ចេញ​ពី​ពិភពលោក​មានន័យ​ថា​ចិត្ត​របស់​បុគ្គល​ម្នាក់​មិន​ខ្វល់​ជាមួយ​នឹង​ការ​យល់​ឃើញ​របស់​អ្នកដទៃ​ទៀត​ឡើយ។» Dogen Zenji

) «នៅ​ខាងក្រោម​ការ​ងឿងឆ្ងល់​ដ៏​អស្ចារ្យ​គឺជា​ការ​ត្រាស់​ដឹង​ដ៏​អស្ចារ្យ។ បើ​អ្នក​ងឿងឆ្ងល់​បាន​ពេញលេញ អ្នក​នឹង​ត្រាស់​ដឹង​បាន​ពេញលេញ។ Hakuin Ekaku

) «សមាធិ​នៅ​កណ្ដាល​សកម្មភាព​ខ្លាំងក្លា​ជាង​សមាធិ​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​លើស​១០០០​ដង។» Hakuin Ekaku

១០) «ប្រើប្រាស់​កញ្ចក់​អំឡុង​ពេល​មាន​ការ​លំបាក។ អ្នក​នឹង​មើល​ឃើញ​ទាំង​ហេតុ​បណ្ដាល​និង​ដំណោះស្រាយ។» Deng Ming Dao

១១) «បង្កើត​ដោយ​មិន​មាន​ការ​ធ្វើ​ជា​កម្មសិទ្ធិ ប្រព្រឹត្ត​នូវ​ទង្វើ​ដោយ​មិន​មាន​ការ​រំពឹង​ទុក ណែនាំ​ដោយ​មិន​មាន​ការ​ចូល​លូកលាន់។» ឡៅជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​១០​ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​បើក​ការ​គិត​របស់​អ្នក​ចំពោះ​ជីវិត​ឲ្យ​ទូលំទូលាយ​ជាង​មុន​

X
5s