គតិចំនួន ៥ឃ្លា ដែលអាចចង្អុលបង្ហាញអ្នកពីឫសគល់ដែលជាបញ្ហាដែលអ្នកស្រាយមិនចេញនៅក្នុងដំណើរជីវិតអ្នក
ខាងក្រោមនេះគឺជាគតិចំនួន ៥ឃ្លា ដែលអាចចង្អុលបង្ហាញអ្នកពីឫសគល់ដែលជាបញ្ហាដែលអ្នកស្រាយមិនចេញនៅក្នុងដំណើរជីវិតអ្នក:
១) «នៅពេលភ្នែកឃើញ វាគ្រាន់តែទទួលយកព័ត៌មានពណ៌និងរូបរាងតែប៉ុណ្ណោះ។ នៅសល់ទាំងប៉ុន្មានកើតឡើងនៅក្នុងការគិតទាំងអស់។» Ayya Khema
២) «សេចក្ដីទុក្ខគឺជាគ្រូដ៏ល្អបំផុតរបស់យើងពីព្រោះថាវាតោងយើងជាប់មិនលែងហើយក្ដោបយើងជាប់នៅក្នុងកណ្ដាប់ដៃរបស់វារហូតទាល់តែយើងបានរៀនសូត្រពីមេរៀនដែលជាក់លាក់ណាមួយនោះ។ មានតែបែបនេះប៉ុណ្ណោះទើបសេចក្ដីទុក្ខដោះលែងអ្នក។ បើយើងមិនទាន់បានរៀនពីមេរៀនរបស់យើងទេ ពួកយើងស្ទើរតែអាចប្រាកដបានថាមេរៀនដដែលនេះនឹងត្រឡប់មកវិញម្ដងទៀត ព្រោះថាជីវិតមិនមែនជាអ្វីទាំងអស់ក្រៅតែពីជាថ្នាក់រៀនរបស់មនុស្សដឹងក្ដី បើយើងមិនជាប់នៅក្នុងមុខវិជ្ជាណាមួយ យើងគ្រាន់តែត្រូវប្រឡងម្ដងទៀតនោះឯង។ មិនថាមេរៀនអ្វីក៏ដោយដែលយើងបានរំលង យើងនឹងត្រូវទទួលបានវាម្ដងទៀត។ ហេតុនេះហើយទើបយើងរកឃើញខ្លួនឯងថាបានប្រតិកម្មឆ្លើយតបទៅនឹងស្ថានភាពស្រដៀងគ្នានៅក្នុងរបៀបស្រដៀងគ្នាដដែលៗជាច្រើនដង។» Ayya Khema
៣) «ភាពរសាប់រសល់និងការព្រួយបារម្ភតែងតែមានទំនាក់ទំនងនឹងចំណង់ ហើយនៅពេលដែលយើងកត់សម្គាល់ឃើញវាហើយប្រលែងចោលនូវចំណង់នេះបាន បេះដូងនឹងត្រូវបានបន្សុទ្ធហើយចិត្តនឹងស្ងប់។» Ayya Khema
៤) «អ្នកកំពុងតែចាប់ផ្ដើមយល់ហើយតើមែនដែរទេ ? ថាពិភពលោកទាំងមូលស្ថិតនៅខាងក្នុងអ្នក គឺនៅក្នុងការយល់ឃើញរបស់អ្នកនិងបេះដូងរបស់អ្នក។ ថាដើម្បីអាចស្វែងរកឃើញសន្តិភាព អ្នកត្រូវតែមានសន្តិភាពជាមួយខ្លួនឯងជាមុនសិន ហើយដើម្បីអាចរីករាយនឹងជីវិត អ្នកត្រូវតែរីករាយជាមួយនឹងអ្នកគឺជានរណា ហើយនៅពេលដែលអ្នកអាចសម្រេចវាបាន អ្នកនឹងត្រូវបានការពារពីគ្រប់យ៉ាងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនអាចបន្តទៅមុខទៀតបាន ហើយជាមួយនឹងអំណោយដែលអ្នកស្គាល់ខ្លួនឯងនេះ បើទោះជាអ្នកនៅម្នាក់ឯងក៏ដោយ ក៏មិនមានថ្ងៃដែលអ្នកនឹងឯកានោះឡើយ។» អនាមិក
៥) «ស្វែងរកខ្លួនឯងមិនមែនដូចអ្វីដែលអ្នកគិតនោះឡើយ។ អ្នកមិនមែនជាលុយក្រដាស១០ដុល្លារមួយសន្លឹកនៅក្នុងហោប៉ៅអាវធំកាលពីរដូវរងាលើកមុនរបស់អ្នកនោះឡើយ។ អ្នកក៏មិនមែនត្រូវបានបាត់បង់នោះដែរ។ អ្នកពិតប្រាកដគឺនៅទីនោះឯង ដែលត្រូវបានកប់នៅក្រោមការដាក់កម្រិតពីវប្បធម៌ ការយល់ឃើញរបស់អ្នកដទៃ និងការសន្និដ្ឋានមិនត្រឹមត្រូវដែលអ្នកបានគូសឡើងនៅពេលអ្នកនៅក្មេងដែលបានក្លាយជាជំនឿអំពីអ្នកជានរណា។ ស្វែងរកខ្លួនឯងតាមពិតទៅគឺជាការត្រឡប់ទៅកាន់ខ្លួនឯងវិញ។ ការលុបចោល ការជីកកាយចេញ ការចងចាំពីអ្នកធ្លាប់ជានរណាមុនពេលពិភពលោកចាប់បានអ្នក។» Emily McDowell
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតជនជាតិចិនចំនួន ១៣ឃ្លា បង្កប់នូវខ្លឹមសារពិតស៊ីជម្រៅពីជីវិត