ទស្សនជីវិតចំនួន ១០ឃ្លា ដែលអាចជំរុញអ្នកឲ្យផ្លាស់ប្ដូរទម្លាប់នៃការគិតចាស់របស់អ្នក
ខាងក្រោមនេះគឺជាទស្សនជីវិតចំនួន ១០ឃ្លា ដែលអាចជំរុញអ្នកឲ្យផ្លាស់ប្ដូរទម្លាប់នៃការគិតចាស់របស់អ្នក:
១) «អ្នកមិនមែនមានវិញ្ញាណនោះទេ។ អ្នកគឺជាវិញ្ញាណ។ អ្នកមានរាងកាយ។» C. S. Lewis
២) «រាល់ការលំបាកដែលធំនិងជ្រៅទាំងឡាយបង្កប់នៅខាងក្នុងវានូវដំណោះស្រាយរបស់វា។ វាជំរុញយើងឲ្យផ្លាស់ប្ដូរការគិតរបស់យើងដើម្បីរកឃើញវា។» Niels Bohr
៣) «មិនមានពណ៌លឿងនិងពណ៌ទឹកក្រូច គឺមិនមានពណ៌ខៀវនោះឡើយ។» Vincent van Gogh
៤) «ដំណើរផ្សងព្រេងតែមួយគត់គឺជាដំណើរផ្សងព្រេងនៅខាងក្នុង។» Rainer Maria Rilke
៥) «ចូរបណ្ដោយឲ្យជីវិតកើតឡើងចំពោះអ្នក។ ជឿខ្ញុំចុះថា ជីវិតតែងតែត្រូវជានិច្ច។» Rainer Maria Rilke
៦) «ចូរមានសេចក្ដីអត់ធ្មត់ចំពោះគ្រប់យ៉ាងដែលនៅមិនទាន់បានដោះស្រាយចេញពីក្នុងបេះដូងរបស់អ្នក។ ចូររស់នៅក្នុងសំណួរ។» Rainer Maria Rilke
៧) «ការពិតមិនផ្លាស់ប្ដូរទៅតាមសមត្ថភាពរបស់យើងក្នុងការទ្រាំទ្រជាមួយវានោះឡើយ។» Flannery O'Connor
៨) «ការទទួលស្គាល់ខ្លួនឯងមិនបានរាំងស្ទះដល់ការដែលព្យាយាមក្លាយជាមនុស្សដែលល្អប្រសើរជាងមុននោះឡើយ។» Flannery O'Connor
៩) «មនុស្សចូលចិត្តខ្លាំងពេកនូវការត្រិះរិះគិតប្រកបដោយហេតុផលនិងការរៀបចំអ្វីមួយឲ្យទៅជាប្រព័ន្ធដែលមានរបៀបរៀបរយរហូតទាល់តែពួកគេគិតថាការបង្ខូចការពិត ការបិទភ្នែកនិងត្រចៀកទៅនឹងភស្តុតាងដែលផ្ទុយដើម្បីរក្សាឲ្យបាននូវការបង្កើតឡើងនៃឡូហ្សិករបស់ពួកគេគឺជារឿងធម្មតា។» Fyodor Dostoevsky
១០) «មានតែតាមរយៈសេចក្ដីទុក្ខប៉ុណ្ណោះដែលយើងអាចរកឃើញខ្លួនឯង។» Fyodor Dostoevsky
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលនឹងធ្វើឲ្យអ្នកសញ្ជឹងគិតឡើងវិញពីជីវិតរបស់អ្នក