សម្ដីប្រកបដោយបញ្ញាញាណចំនួន ៩ឃ្លា របស់ Lama Thubten Yeshe ដែលជាសង្ឃមួយអង្គរបស់ទីបេ
ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ដែលពោរពេញដោយបញ្ញាញាណចំនួន ៩ឃ្លា របស់ Lama Thubten Yeshe ដែលជាសង្ឃមួយអង្គរបស់ទីបេ:
១) «ស្គាល់ពីចិត្តរបស់ខ្លួនឯងគឺជាដំណោះស្រាយទៅនឹងរាល់បញ្ហាទាំងឡាយរបស់អ្នក។»
២) «ត្រួតពិនិត្យសង្កេតមើលឥរិយាបថនៃចិត្តរបស់ខ្លួនឯង។ ក្លាយជាគ្រូពេទ្យព្យាបាលចិត្តរបស់ខ្លួនឯង។»
៣) «នៅពេលអ្នកត្រួតពិនិត្យមើលចិត្តរបស់អ្នកឲ្យបានស្រួលបួល នោះអ្នកនឹងឈប់បន្ទោសអ្នកដទៃចំពោះបញ្ហារបស់អ្នកទៀតហើយ។»
៤) «វាមាននូវភាពខុសគ្នាដ៏ធំមួយរវាងការដែលអាចពន្យល់បកស្រាយសាសនាបានតាមបែបដែលប្រើប្រាជ្ញាឡូហ្សិកនិងការដែលអាចបម្លែងចំណេះដឹងទៅជាបទពិសោធន៍ខាងវិញ្ញាណ។»
៥) «ចិត្តពិតជាមានអានុភាពណាស់។ ហេតុនេះហើយវាចាំបាច់ត្រូវការការណែនាំដែលរឹងមាំមួយ។ យន្តហោះដែលមានកម្លាំងខ្លាំងក្លាមួយត្រូវការនាវិកដែលល្អម្នាក់។ នាវិកនៃចិត្តរបស់អ្នកគួរតែជាបញ្ញាដែលស្គាល់ពីធម្មជាតិរបស់វា។»
៦) «ក្មេងមួយចំនួនមានបញ្ញាជាងមនុស្សដឹងក្ដីទៅទៀត។»
៧) «សកម្មភាពមួយបង្កើតនូវប្រតិកម្ម។ នេះហើយគឺជាកម្មផល។»
៨) «យើងតែងតែព្យាយាមផ្លាស់ប្ដូរពិភពលោកនៅជុំវិញខ្លួនយើងជាជាងកត់សម្គាល់មើលឃើញថាគឺជាការជាប់ជំពាក់របស់យើងនោះទេដែលយើងត្រូវផ្លាស់ប្ដូរ។»
៩) «បើទោះជាអ្នករត់ចោលប្រទេសរបស់អ្នកដើម្បីមករស់នៅឯរូងភ្នំក៏ដោយ ការជាប់ជំពាក់ក៏នឹងនៅតែមកតាមដែរ។ មិនមានផ្លូវណាដែលអ្នកអាចទុកវាចោលបានឡើយ។ ព្យាយាមប្រឈមមុខទៅនឹងបញ្ហារបស់អ្នកគឺមានតម្លៃខ្លាំងជាងគេចចេញពីឫសគល់របស់ពួកវានិងព្យាយាមរត់គេចចេញពីពួកវា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លាដែលអាចពង្រីកបញ្ញារបស់អ្នកនៅក្នុងបញ្ហាជីវិត