ប្រយោគ​ចំនួន ​៩ឃ្លា របស់កវីនិពន្ធ​និង​រដ្ឋបុរស​ដ៏​អស្ចារ្យ​បំផុត​មួយ​រូប​របស់​អាល្លឺម៉ង់​គឺ​លោក Johann Wolfgang von Goethe​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន ​៩ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​កវីនិពន្ធ​និង​ជា​រដ្ឋបុរស​ដ៏​អស្ចារ្យ​បំផុត​មួយ​រូប​របស់​អាល្លឺម៉ង់​គឺ​លោក Johann Wolfgang von Goethe:

) «តើ​នរណា​ទៅ​ដែល​ជា​បុគ្គល​ដែល​មាន​សុភវិនិច្ឆ័យ​ជាង​គេ​បំផុត ? គឺជា​បុគ្គល​ណា​ដែល​អាច​ស្វែងរក​ឃើញ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួកគេ​នៅ​ក្នុង​រាល់​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកគេ។»

) «ជឿជាក់​លើ​ខ្លួនឯង​ហើយ​អ្នក​នឹង​ដឹង​ពី​របៀប​ក្នុង​ការ​រស់នៅ។»

) «ជីវិត​គឺជា​កម្មសិទ្ធិ​ទៅលើ​អ្នក​ដែល​មាន​ជីវិត​រស់នៅ ហើយ​បុគ្គល​ដែល​រស់នៅ​ត្រូវ​តែ​រៀបចំ​រួច​ជាស្រេច​សម្រាប់​ការ​ផ្លាស់ប្ដូរ។»

) «ពួកគេ​បង្រៀន​នៅ​ក្នុង​សាលា​នូវ​រឿង​ដ៏​ច្រើន​លើសលប់ ហើយ​រឿង​ជាច្រើន​លើសលប់​ដែល​ឥតបានការ។»

) «ពួក​យើង​មិន​ដែល​ត្រូវ​បាន​បោកប្រាស់​នោះ​ទេ។ មានតែ​យើង​ប៉ុណ្ណោះ​ដែល​បោកប្រាស់​ខ្លួនឯង។»

) «យើង​មិន​ចាំបាច់​ទៅ​ស្ថាប័ន​ថែទាំ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​ដើម្បី​ស្វែងរក​មើល​ការ​គិត​ដែល​មិន​ប្រក្រតី​នោះ​ឡើយ ព្រោះថា​ភព​របស់​យើង​គឺជា​ស្ថាប័ន​ផ្លូវចិត្ត​នៃ​ចក្រវាល​នេះ​ឯង។»

) «ខ្ញុំ​អាច​ប្រាប់​អ្នក​នូវ​អ្វី​ដែល​គួរ​ជឿជាក់: ចូរ​ជឿជាក់​ជីវិត ព្រោះ​វា​បង្រៀន​អ្នក​បាន​ប្រសើរ​ជាង​សៀវភៅ​ឬ​អ្នក​ថ្លែង​សុន្ទរកថា​ណាៗ​ទៅ​ទៀត។»

) «តើ​បុគ្គល​ដែល​មាន​ភាព​ខ្លាំងក្លា​ក្នុង​ការ​ធ្វើ​ជា​បុគ្គល​ដែល​ពិត​ប្រាកដ​ម្នាក់ និង​បង្ហាញ​ខ្លួនឯង​ទៅ​តាម​អ្វី​ដែល​ជា​ខ្លួនឯង​ពិត​ប្រាកដ​មាន​នៅ​ទីណា ?»

) «មនុស្ស​គឺជា​សភាវៈ​ដែល​ច្របូកច្របល់​មួយ គាត់​មិន​ដឹង​ថា​តើ​គាត់​មក​ពី​ណា​ឬ​ថា​តើ​គាត់​នឹង​ត្រូវ​ទៅ​ទីណា គាត់​ដឹង​តិចតួច​អំពី​លោក ហើយ​លើស​ពី​នេះ​ទៅ​ទៀត គឺ​គាត់​ដឹង​តិចតួច​អំពី​ខ្លួនឯង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​​៩​ឃ្លា​របស់​តារា​ហូលីវូដ Marilyn Monroe ដែលបង្ហាញពីការគិតឯកជនរបស់គាត់

X
5s