សុភាសិតល្អៗចំនួន ១៣ឃ្លា ដែលជាតិសាសន៍នៅទូទាំងពិភពលោកបានបន្សល់ទុកមក
ខាងក្រោមនេះគឺជាសុភាសិតល្អៗចំនួន ១៣ឃ្លា ដែលជាតិសាសន៍នៅទូទាំងពិភពលោកបានបន្សល់ទុកមក:
១) «ពាក្យកុហកបន្តិចអាចសន្សំការពន្យល់បកស្រាយបានយ៉ាងច្រើន។» សុភាសិតស្វីស
២) «ឃ្លានគឺជារសជាតិដែលឆ្ងាញ់ជាងគេបំផុត។» សុភាសិតស្វីស
៣) «បើអ្នកនិយាយថា A អ្នកក៏និយាយថា B ដែរ។» សុភាសិតស្វីស
៤) «គ្រប់ចម្លើយទាំងអស់អាចជាហេតុនាំឲ្យមានសំណួរថ្មី។» សុភាសិតយីឌីស
៥) «សត្រូវ១០នាក់មិនអាចធ្វើឲ្យមានការបំផ្លាញទៅលើបុគ្គលម្នាក់ដូចគាត់ធ្វើទៅលើខ្លួនឯងនោះឡើយ។» សុភាសិតយីឌីស
៦) «ជំងឺផ្ដល់ឲ្យអ្នកនូវរសជាតិនៃសុខភាព។» សុភាសិតហុងគ្រី
៧) «កូនក្មេងដែលគួរឲ្យស្រឡាញ់មានឈ្មោះជាច្រើន។» សុភាសិតហុងគ្រី
៨) «ច្បាប់ប្រៀបបានទៅនឹងសំបុកពីងពាង។ សត្វស្លាបដែលធំអាចបំបែកចេញ រីឯសត្វស្លាបតូចៗត្រូវបានចាប់ជាប់។» សុភាសិតហុងគ្រី
៩) «យើងឃើញមុខ តែមិនឃើញបេះដូង។» សុភាសិតមិុកស៊ិក
១០) « បើទោះជាសរសៃសក់ដ៏តូចជាងគេបំផុតក៏ដោយ ក៏ជះស្រមោលនៅលើដីដែរ។» សុភាសិតមិុកស៊ិក
១១) «រាល់គុណវិបត្តិទាំងអស់សុទ្ធតែមានគុណសម្បត្តិ។» សុភាសិតអ៊ុយក្រែន
១២) «អ្វីៗគឺពិតជាមានវេទមន្តណាស់។ ដើមត្រែងបង្កើតឲ្យមានទឹក ព្រៃបង្កើតឲ្យមានអូស ឯភ្លើងបង្កើតឲ្យមានផេះ។» សុភាសិតកេនយ៉ា
១៣) «គ្មានបុគ្គលណាម្នាក់ជាកោះមួយតែឯងនោះឡើយ។» សុភាសិតកេនយ៉ា
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិត១២ឃ្លា ដែលធ្វើឲ្យអ្នកបានមើលឃើញពីគតិបណ្ឌិតរបស់ជាតិសាសន៍អាមេរិកជនជាតិដើម