ប្រយោគ​ដកស្រង់​ចំនួន ​៧ឃ្លា ដែល​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​កើត​ភាព​ងឿងឆ្ងល់​ទៅ​ក្នុង​ធម្មជាតិ​នៃ​ការ​គិត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ដកស្រង់​ចំនួន​ ៧ឃ្លា ដែល​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​កើត​ភាព​ងឿងឆ្ងល់​ទៅ​ក្នុង​ធម្មជាតិ​នៃ​ការ​គិត​របស់​អ្នក:

) «ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​ក្លាយ​ជា​មនុស្ស​វ័យ​ជំទង់​គឺជា​ការ​ដកចេញ​នូវ​រឿង​សំរាម​ជាច្រើន​ពី​ការ​ចងចាំ​ដែល​អ្នក​ត្រូវ​បាន​គេ​បង្រៀន ដោយ​មនុស្ស​ដែល​ពួកគេ​ខ្លួនឯង​ក៏​មិន​ដឹង​ថា​ពួកគេ​កំពុងតែ​ធ្វើ​អ្វី​ផង​នោះ។» អនាមិក

) «ឥឡូវនេះ​ខ្ញុំ​យល់​ហើយ​ថា​នៅ​ពេល​មនុស្ស​និយាយ​ថា «ខ្ញុំ​ស្អប់​ខ្លួនឯង» អ្វី​ដែល​ពួកគេ​ចង់​មានន័យ​ពិត​ប្រាកដ​គឺ​ថា «ខ្ញុំ​ស្រឡាញ់​ខ្លួនឯង​ខ្លាំង​ពេក» ហើយ​ពួកគេ​តែងតែ​ខកចិត្ត​នៅ​ពេល​ពួកគេ​មិន​បាន​សម្រេច​ទៅ​តាម​ការ​រំពឹង​ទុក​ដែល​ពួកគេ​មាន​ចំពោះ​ខ្លួនឯង។ ខ្ញុំ​គិត​ថា​អ្វី​ដែល​ពួកគេ​ចង់​បាន​ន័យ​គឺ «ខ្ញុំ​តែងតែ​ខកចិត្ត​ទៅលើ​ខ្លួនឯង។» ទៅវិញ​នេះ​ឯង។» Tai Situ Rinpoche


) «ការ​កើត​និង​ការ​ស្លាប់​គ្រាន់តែ​ជា​ទស្សន​ដែល​យើង​មាន​នៅ​ក្នុង​ការ​គិត​របស់​យើង​ប៉ុណ្ណោះ ហើយ​ទស្សន​ទាំងនេះ​មិន​អាច​យក​មក​ប្រើ​បាន​នៅ​ក្នុង​ការ​ពិត​ជាក់ស្ដែង​នោះ​ឡើយ។ វា​ក៏​ប្រៀប​បាន​ទោ​នឹង​ទស្សន​នៃ​ខាងលើ​និង​ខាងក្រោម​ដូច្នោះ​ដែរ។ ឋានសួគ៌​គឺ​នៅ​ខាងលើ ឯ​ឋាន​នរក​គឺ​នៅ​ខាងក្រោម។ ប៉ុន្តែ​មនុស្ស​ដែល​កំពុងតែ​អង្គុយ​នៅ​ប៉ែក​ម្ខាង​ទៀត​នៃ​ផែនដី​ប្រាកដ​ជា​មិន​យល់ស្រប​ឡើយ ព្រោះ​ថា​ទស្សន​នៃ​ខាងលើ​និង​ខាងក្រោម​មិន​អាច​យក​មក​អនុវត្ត​បាន​នៅ​ក្នុង​ចក្រវាល​ទាំងមូល​បាន​ឡើយ ដូចគ្នា​ទៅ​នឹង​ទស្សន​នៃ​ការ​កើត​និង​ការ​ស្លាប់​ដែរ។» Thich Nhat Hanh

) «ការ​គិត​របស់​អ្នក​ត្រូវ​បាន​បំពេញ​ទៅ​ដោយ​អ្វី​ដែល​អ្នក​ចង់​បាន ដូច្នេះ​ហើយ​អ្នក​បាន​បរាជ័យ​ក្នុង​ការ​មើល​ឃើញ​អ្វីៗ​ទៅ​តាម​សភាព​ពិត​របស់​វា។» Chogyam Trungpa

) «នៅ​ពេល​មាន​ក្ដី​ស្រឡាញ់ ពាក្យ«កាតព្វកិច្ច» នឹង​រលាយ​បាត់។» Jiddu Krishnamurti

) «ខណៈ​ពេល​ដែល​អ្នក​មើល​ឃើញ​អ្វីមួយ អ្នក​បាន​ចាប់ផ្ដើម​គិត​វិភាគ​អំពី​វា​រួច​ទៅ​ហើយ។ ខណៈ​ពេល​ដែល​អ្នក​គិត​វិភាគ​អំពី​អ្វីមួយ វា​លែង​ជា​អ្វី​ដែល​អ្នក​មើល​ឃើញ​ទៀត​ហើយ។» Shunryu Suzuki

) «មនុស្ស​មួយ​ចំនួន​បាន​ចំណាយ​ថាមពល​របស់​ពួកគេ​ទាំងអស់ ហើយ​មាន​សូម្បីតែ​ប្រថុយ​នឹង​ជីវិត​របស់​ពួកគេ​ដើម្បី​តែ​សម្រេច​ឲ្យ​បាន​នូវ​កេរ្តិ៍ឈ្មោះ។ ទាំង​កេរ្តិ៍ឈ្មោះ​ល្អ​និង​អាក្រក់​គ្មាន​អ្វី​ក្រៅ​តែ​ពី​ជា​សំឡេង​ផ្លាត​មក​វិញ​ដែល​ទទេ​នោះ​ឡើយ។ កេរ្តិ៍ឈ្មោះ​របស់​អ្នក​គឺជា​រូប​បំភ័ន្ត​ភ្នែក​ដែល​គួរឲ្យ​ទាក់ទាញ​មួយ ដែល​អាច​នាំ​អ្នក​ទៅ​រក​ផ្លូវ​ខុស​តែ​ប៉ុណ្ណោះ។ ចូរ​កម្ចាត់​វា​ចេញ​ដោយ​មិន​ចាំបាច់​គិត ដូច​ទៅ​នឹង​សំបោរ​ដែល​អ្នក​ហ៊ីស​ចេញ​ពី​ច្រមុះ​របស់​អ្នក​ដូច្នោះ​ដែរ។» Dilgo Khyentse Rinpoche

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដីចំនួន​៨​ឃ្លា​​ ដែល​នឹង​ធ្វើឲ្យ​អ្នក​គិតពិចារណាអំពីសេចក្ដីពិតក្នុងជីវិត

X
5s