សម្ដី​ដកស្រង់​ចំនួន ​៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ជា​ថ្មី​ពី​ការ​ពិត​អំពី​ខ្លួនឯង​ដែល​អ្នក​ធ្លាប់​យល់ឃើញ​កន្លងមក​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន ​៨ឃ្លា ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ជា​ថ្មី​ពី​ការ​ពិត​អំពី​ខ្លួនឯង​ដែល​អ្នក​ធ្លាប់​យល់ឃើញ​កន្លងមក:

) «ចូរ​ចងចាំ​ថា​ការ​គិត​របស់​អ្នក​គឺជា​ហេតុ​បណ្ដាល​សំខាន់​បំផុត​នៃ​អ្វី​គ្រប់យ៉ាង។» Rhonda Byrne

) «៩៩ភាគរយ​នៃ​អ្វី​ដែល​ជា​អ្នក​ពិត​ប្រាកដ​គឺ​មិន​អាច​មើល​ឃើញ​បាន​និង​មិន​អាច​ប៉ះ​បាន។» Rhonda Byrne

) «ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ដោយ​មិន​បាន​ស្វែងរក​ការ​ពិត​អំពី​ខ្លួនឯង​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​ក្រាល​ពិភពលោក​នូវ​ស្បែក​ដើម្បី​គេច​ចេញ​ពី​ការ​ឈឺចាប់​នៃ​ការ​ដើរ​លើ​ដុំ​ថ្ម​និង​បន្លា។ ពាក់​ស្បែកជើង​នឹង​មាន​ភាព​ងាយស្រួល​ជាង។» Ramana Maharshi

) «អ្នក​អាច​បញ្ឈប់​លំហូរ​នៃ​ការ​គិត​របស់​អ្នក​បាន​ដោយ​ត្រឹមតែ​បដិសេធ​ក្នុង​ការ​ចាប់​អារម្មណ៍​ទៅលើ​វា​ប៉ុណ្ណោះ។» Ramana Maharshi

) «ការ​ដឹង​មិនមែន​ជា​ការ​រៀន​សូត្រ​អ្វី​ថ្មី​ឬ​ក៏​ជា​សមត្ថភាព​ថ្មី​អ្វី​នោះ​ឡើយ។ វា​គ្រាន់តែ​ជា​ការ​ដកចេញ​នូវ​រាល់​ស្នៀត​បំបាំង​កាយ​ទាំងឡាយ​ប៉ុណ្ណោះ។» Ramana Maharshi

) «ប្រៀប​ដូចជា​ផ្កាឈូក​ដែល​មិន​ប៉ះ​ទឹក ដូច្នេះ​ហើយ​ចូរ​កុំ​អនុញ្ញាត​ឲ្យ​ពិភពលោក​ចូល​ក្នុង​បេះដូង​របស់​អ្នក។ រវល់​នៅ​ក្នុង​លោក​នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ លុះត្រាតែ​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ការ​រវល់ នោះ​បញ្ហា​តែ​មួយ​គត់​គឺជា​បញ្ហា។ មហាសមុទ្រ​មិន​រអ៊ូរទាំ​ពី​ការ​រាំ​នៃ​រលក​ទាំង​១០លាន​រលក​ផង ដូច្នេះ​ហើយ​ចូរ​កុំ​ខ្វាយខ្វល់​ជាមួយ​នឹង​ការ​ឡើង​និង​ចុះ​នៃ​ការ​គិត​របស់​អ្នក។» H.W.L Poonja

) «អារម្មណ៍​មិន​ល្អ​គ្រាន់តែ​ជា​អតីតកាល​ឬ​ជា​អនាគត​ស្រមើស្រមៃ​ប៉ុណ្ណោះ នៅ​ក្នុង​បច្ចុប្បន្ន​មិន​មាន​អារម្មណ៍​អ្វី​នោះ​ឡើយ។ អារម្មណ៍​ជា​កម្មសិទ្ធិ​ទៅលើ​កាលៈទេសៈ ទៅលើ​អតីតកាល ចូរ​បែរ​មុខ​ឲ្យ​ចំ​ព្រះអាទិត្យ ហើយ​ស្រមោល​នៃ​អារម្មណ៍​នឹង​លែង​មាន​តទៅទៀត​ហើយ។» H.W.L Poonja

) «រាល់​ការ​ចង់បាន​ទាំងអស់​តាមពិត​ទៅ​គឺ​បញ្ចប់​នៅ​ក្នុង​សេរីភាព។ ការ​ចង់​បាន​របស់​អ្នក​ត្រូវ​បាន​បំពេញ ឯ​អ្នក​គឺ​ទទេ។ ភាព​ទទេ​នាំ​មក​ឲ្យ​អ្នក​នូវ​សេចក្ដីសុខ ប៉ុន្តែ​គឺ​វា​ឥត​មាន​សតិ​ដឹង​ឡើយ។ អ្នក​បាន​លើកតម្កើង​សេចក្ដីសុខ​របស់​អ្នក​ថា​ជា​ហេតុមក​ពី​ការ​ដែល​បាន​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អ្វីមួយ មិនមែន​ភាព​ទទេ​នោះ​ឡើយ។ គឺជា​សេរីភាព​ពី​ការ​ចង់បាន​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដីសុខ។» H.W.L Poonja

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​ឡើងវិញ​ពី​ជីវិត​របស់​អ្នក

X
5s