ទស្សនចំនួន ១០ឃ្លា របស់ Rumi ដែលជាបញ្ញវន្តមួយរូបរបស់ពែក្សនាសម័យកាលសតវត្សទី១៣
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា របស់ Rumi ដែលជាបញ្ញវន្តមួយរូបរបស់ពែក្សនាសម័យកាលសតវត្សទី១៣:
១) ចូរបណ្ដោយឲ្យទឹកនៅនឹងហើយអ្នកនឹងឃើញព្រះចន្ទនិងដួងតារាត្រូវបានចំណាំងផ្លាតនៅក្នុងអត្ថិភាពរបស់អ្នក។»
២) «មានតែតាមរយៈបេះដូងប៉ុណ្ណោះទើបអ្នកអាចប៉ះមេឃបាន។»
៣) «ចូរលក់ប្រាជ្ញាឈ្លាសវៃរបស់អ្នកហើយទិញភាពងឿងឆ្ងល់។»
៤) «ភារកិច្ចរបស់អ្នកមិនមែនជាការស្វែងរកក្ដីស្រឡាញ់ឡើយ ប៉ុន្តែគ្រាន់តែជាការស្វែងរកនិងរកឃើញរាល់រនាំងទាំងអស់នៅក្នុងខ្លួនឯងដែលអ្នកបានសាងសង់។»
៥) «ម្សិលមិញ ខ្ញុំវៃឆ្លាត ហេតុនេះហើយខ្ញុំចង់ផ្លាស់ប្ដូរពិភពលោក។ ថ្ងៃនេះ ខ្ញុំមានបញ្ញា ហេតុនេះហើយខ្ញុំផ្លាស់ប្ដូរខ្លួនឯង។»
៦) «បើអ្នកត្រូវបានធ្វើឲ្យមានរំញោចដោយរាល់ការដុសខាត់ទាំងឡាយ តើកញ្ចក់របស់អ្នកនឹងត្រូវបានដុសខាត់ឲ្យស្អាតបានដោយរបៀបណា ?»
៧) «អ្នកបានកើតមកជាមួយស្លាប ហេតុអ្វីបានជាសុខចិត្តវារឆ្លងកាត់ជីវិត ?»
៨) «ភាពស្ងប់ស្ងាត់គឺជាភាសានៃព្រះ ក្រៅពីនេះសុទ្ធតែជាការបកប្រែដែលអន់ប៉ុណ្ណោះ។»
៩) «ចូរទទេពីទុក្ខព្រួយកង្វល់ទាំងឡាយ។ ចូរគិតពីនរណាដែលបង្កើតការគិតឡើង។ ហេតុអ្វីបានជាអ្នកនៅក្នុងគុកស្របពេលដែលទ្វារបានបើកចំហយ៉ាងទូលាយនោះ ?»
១០) «សេចក្ដីទុក្ខសោករៀបចំអ្នកសម្រាប់ភាពរីករាយ។ វាបោសសម្អាតគ្រប់យ៉ាងចេញពីផ្ទះរបស់អ្នកយ៉ាងហិង្សា ដូច្នេះទើបភាពរីករាយថ្មីអាចមានចន្លោះទំនេរសម្រាប់ចូលមក។ វារង្គើស្លឹកពណ៌លឿងចេញពីមែកឈើនៃបេះដូងរបស់អ្នក ដូច្នេះទើបស្លឹកពណ៌បៃតងខ្ចីអាចលូតលាស់នៅក្នុងកន្លែងរបស់ពួកវាបាន។ វាដកចេញនូវឫសដែលពុករលួយ ដូច្នេះទើបឫសថ្មីដែលបានបង្កប់នៅខាងក្រោមមានចន្លោះសម្រាប់លូតលាស់។ អ្វីក៏ដោយដែលភាពទុក្ខសោករង្គើចេញពីបេះដូងរបស់អ្នក រឿងដែលល្អប្រសើរជាងនេះនឹងចូលមក។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន៩ឃ្លារបស់កវីជនជាតិពែក្សលោក Rumi ដែលអ្នកគួរយកទៅរិះគិតពិចារណា