ទស្សន​ដ៏​ខ្ពង់ខ្ពស់​ចំនួន ​៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចូល​ទៅ​កាន់​ទី​ជម្រៅ​នៃ​ខ្លួនឯង​ដើម្បី​សញ្ជឹងគិត​ឡើង​វិញ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ដ៏​ខ្ពង់ខ្ពស់​ចំនួន​ ៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចូល​ទៅ​កាន់​ទី​ជម្រៅ​នៃ​ខ្លួនឯង​ដើម្បី​សញ្ជឹងគិត​ឡើង​វិញ:

) «តាមរយៈ​វិធីសាស្ត្រ​ចំនួន៣​ដែល​យើង​អាច​រៀន​សូត្រ​អំពី​គតិបណ្ឌិត​បាន: ទី១​ដោយ​ការ​សញ្ជឹងគិត ដែល​ខ្ពង់ខ្ពស់​បំផុត ទី២ ដោយ​ការ​ត្រាប់តាម ដែល​ងាយស្រួល​បំផុត និង​ទី៣​ដោយ​បទពិសោធន៍ ដែល​ល្វីង​ជូរចត់​បំផុត។» ខុងជឺ

) «មនុស្ស​ដែល​គួរឲ្យ​អស់​សំណើច​ជាង​គេ​បំផុត​គឺជា​មនុស្ស​ដែល​សោកសៅ​ជាង​គេ​បំផុត។» ខុងជឺ

) «ភាព​ស្មោះត្រង់​គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឋានសួគ៌។» មឹុងជឺ

) «បុគ្គល​ដែល​អស្ចារ្យ​គឺជា​បុគ្គល​ដែល​មិន​បាត់បង់​បេះដូង​ជា​កូនក្មេង​របស់​គាត់។» មឹុងជឺ

) «ប្រតិមតិ​(paradox)ដ៏​ខ្លាំងក្លា​បំផុត​គឺ ក្នុង​ពេល​ភ្លាមៗ​ដែល​អ្នក​ប្រលែង​ចោល​អ្វីៗ​ទាំងអស់ អ្នក​នឹង​អាច​មាន​គ្រប់យ៉ាង។ ឲ្យតែ​អ្នក​ចង់​បាន​អំណាច អ្នក​នឹង​មិន​អាច​មាន​វា។ នាទី​ដែល​អ្នក​មិន​ចង់​បាន​អំណាច អ្នក​នឹង​មាន​វា​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​ស្រមៃ​អាច​ទៅ​រួច​ទៅទៀត។» Ram Dass


) «ការ​ប៉ុនប៉ង​ក្នុង​ការ​ព្យាយាម​អូសទាញ​នរណា​ម្នាក់​ឲ្យ​ជឿ​លើ​ខ្លួនឯង​គឺជា​សញ្ញាណ​នៃ​ការ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួនឯង។» Ravi Ravindra

) «មនុស្ស​យើង​ភាគច្រើន​យល់ថា​មនុស្ស​មាន​អំណាច​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ឯករាជ្យ​បាន។ យ៉ាងណាមិញ ជាទូទៅ​ពួក​យើង​ត្រូវ​បាន​កម្រិត​យ៉ាង​ខ្លាំង​ដោយ​អម្បូរ វប្បធម៌ គ្រួសារ និង​អតីតកាល​របស់​យើង។ ជា​រឿង​កម្រ​ណាស់​ដែល​មនុស្ស​អាច​មាន​អំណាច​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ឯករាជ្យ​បាន។» Ravi Ravindra

) «ចូរ​បង្កើត​សន្តិភាព​ជាមួយ​ខ្លួនឯង ហើយ​ទាំង​មេឃ​និង​ដី​នឹង​បង្កើត​សន្តិភាព​ជាមួយ​អ្នក​ដែរ។» St. Issac the Syrian

) «យើង​សរសើរ​អ្នក​ច្រៀង​ចម្រៀង ប៉ុន្តែ​មិនមែន​អ្នក​និពន្ធ​ចម្រៀង។ យើង​ស្ញប់ស្ញែង​រូប​គំនូរ ប៉ុន្តែ​មិនមែន​ជាង​គូរ​គំនូរ។ យើង​វាយតម្លៃ​នៅ​លើ​ទឹក​ស្ករ​ដែល​បាន​ស្រោប​នំ​ខេក ប៉ុន្តែ​មិនមែន​សាច់​នំ។ យើង​វិនិច្ឆ័យ​អ្នក​ធ្វើការ ប៉ុន្តែ​មិនមែន​ខួរក្បាល​របស់​ពួកគេ។ យើង​ដាក់​ពិន្ទុ​ខ្ពស់​ទៅលើ​ម្ហូប​អាហារ ប៉ុន្តែ​មិនមែន​ចុងភៅ។ យើង​ចង្អុល​ម្រាមដៃ​ទៅ​កាន់​អ្នកដទៃ ប៉ុន្តែ​មិនមែន​ខ្លួនឯង។ យើង​សម្លឹង​មើល​មុខមាត់​របស់​អ្នកដទៃ ប៉ុន្តែ​មិនមែន​បេះដូង​របស់​ពួកគេ។ យើង​តែងតែ​វិភាគ​ទៅលើ​ការ​បញ្ចប់ ប៉ុន្តែ​មិនមែន​ការ​ចាប់ផ្ដើម។» Rodolfo Martin Vitangcol

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ចំនួន​១០​ឃ្លា ដែល​ធ្វើ​ឲ្យ​អ្នក​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​គ្រប់​ជំហាន​ក្នុង​ដំណើរ​ជីវិត​អ្នក

X
5s