ប្រយោគ​ចំនួន ​៨ឃ្លា​ ដែល​មាន​ខ្លឹមសារ​ប្រកប​ដោយ​បញ្ញាញាណ​អំពី​ការ​ពិត​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៨ឃ្លា​ ដែល​មាន​ខ្លឹមសារ​ប្រកប​ដោយ​បញ្ញាញាណ​អំពី​ការ​ពិត​នៅ​ក្នុង​ជីវិត:

) «ការ​គិត​ថា​អ្នក​នឹង​រីករាយ​នៅ​ពេល​បាន​ក្លាយ​ជា​នរណា​ម្នាក់​គឺជា​ការ​បោក​បញ្ឆោត។ ក្លាយ​ជា​នរណា​ម្នាក់​គ្រាន់តែ​ផ្លាស់ប្ដូរ​ពី​ទម្រង់​នៃ​សេចក្ដី​ទុក្ខ​មួយ​ទៅ​ទម្រង់​នៃ​សេចក្ដីទុក្ខ​មួយ​ទៀត​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើសិនជា​អ្នក​ពេញចិត្ត​ជាមួយ​នឹង​អ្វី​ដែល​ជា​អ្នក​ឥឡូវនេះ មិនថា​ជា​ឋានៈ​ទាប​ជាង​ឬ​ខ្ពស់​ជាង រៀបការ​ឬ​នៅ​លីវ មាន​ឬ​ក្រ នោះ​អ្នក​នឹង​មាន​សេរីភាព​ពី​សេចក្ដីទុក្ខ។» Ajahn Brahm

) «តើ​មាន​ប៉ុន្មាន​ដង​មក​ហើយ​ដែល​អ្នក​ព្យាយាម​ស្រាយ​បញ្ហា ? អ្នក​នឹង​ព្យាយាម​ដោះស្រាយ​វា​មិនមែន​ត្រឹមតែ​រហូត​ទាល់តែ​ដល់​ពេល​អ្នក​ស្លាប់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នឹង​បន្ត​ទៅ​ដល់​ជាច្រើន​ជីវិត​ទៅមុខ​ទៀត។ ជំនួស​បែបនេះ ចូរ​យល់​ថា​ពិភពលោក​នេះ​គឺ​គ្រាន់តែ​ជា​ឆាក​សម្ដែង​នៃ​ញាណ​ប៉ុណ្ណោះ។ វា​គឺជា​ខន្ធ​ទាំង​៥​ដែល​ធ្វើ​ការងារ​របស់​ពួកវា វា​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឡើយ។ វា​គ្រាន់តែ​ជា​មនុស្ស​ធ្វើ​ជា​មនុស្ស ពិភពលោក​ធ្វើ​ជា​ពិភពលោក​ប៉ុណ្ណោះ។» Ajahn Brahm

) «អ្វី​ដែល​អ្នក​គិត អ្នក​នឹង​ក្លាយ​ជា។ អ្វី​ដែល​អ្នក​មាន​អារម្មណ៍ អ្នក​នឹង​ស្រូប​ទាញ។ អ្វី​ដែល​អ្នក​ស្រមៃ អ្នក​នឹង​បង្កើត។» ព្រះសម្មាសម្ពុទ្ធ

) «ដូច​ទៅ​នឹង​ដុំ​ថ្ម​ដែល​មិន​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ខ្យល់ បុគ្គល​មាន​បញ្ញា​មិន​ត្រូវ​បាន​ធ្វើឲ្យ​រង្គោះរង្គើ​ដោយ​ការ​សរសើរ​ឬ​ការ​ស្ដី​បន្ទោស​នោះ​ឡើយ។» ព្រះសម្មាសម្ពុទ្ធ

) «បេះដូង​របស់​យើង ពិភពលោក​របស់​យើង ចក្រវាល​របស់​យើង។» អនាមិក

) «នៅ​ស្ងៀម​មិនមែន​មានន័យថា​មិន​ធ្វើ​ចលនា​នោះ​ទេ។ វា​មានន័យថា​ធ្វើ​ចលនា​យ៉ាង​មាន​សន្តិភាព។» ឡៅជឺ

) «មនុស្ស​ដែល​ពូកែ​នៅ​ក្នុង​ការ​វាយ​មិន​ចេះ​ខឹង​នោះ​ទេ មនុស្ស​ដែល​ពូកែ​ក្នុង​ការ​ឈ្នះ​មិន​ចេះ​ភ័យខ្លាច​នោះ​ឡើយ។ ដូច្នេះ​ហើយ​បុគ្គល​មាន​បញ្ញា​ឈ្នះ​មុន​ពេល​ប្រយុទ្ធ ស្របពេល​ដែល​មនុស្ស​ល្ងង់​ប្រយុទ្ធ​ដើម្បី​យកឈ្នះ។» O Sensei Ueshiba

) «បុគ្គល​មាន​បញ្ញា​សម្លឹង​មើល​ខាងក្នុង​ខ្លួនឯង​នូវ​អ្វី​ដែល​បុគ្គល​ដែល​ពោរពេញ​ដោយ​កំហឹង​សម្លឹង​មើល​ក្នុង​អ្នកដទៃ។» អនាមិក

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ការ​បង្រៀន​ដ៏​កំពូល​របស់​តៅ​និង​​ព្រះពុទ្ធ

X
5s