ទស្សន​ចំនួន​ ១០ឃ្លា​ របស់​ម្ចាស់​សៀវភៅ Your Erroneous Zones លោក Wayne Dyer​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​ ១០ឃ្លា ​របស់​ម្ចាស់​សៀវភៅ​ដែល​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​មួយ​ក្បាល​គឺ Your Erroneous Zones លោក Wayne Dyer:

) «ភាព​ល្ងង់ខ្លៅ​ចុងក្រោយ​បង្អស់​គឺជា​ការ​បដិសេធ​មិន​ទទួលស្គាល់​នូវ​អ្វី​ដែល​អ្នក​មិន​ដឹង​អ្វី​សោះ​អំពី​វា ហើយ​ថែមទាំង​បដិសេធ​ក្នុង​ការ​ស្រាវជ្រាវ​ទៅទៀត។»

) «កាលៈទេសៈ​មិន​កសាង​បុគ្គល​ម្នាក់​ឡើយ ពួកវា​គឺ​លាតត្រដាង​គាត់។»

) «ឋានសួគ៌​គឺជា​សភាព​នៃ​ចិត្ត មិនមែន​ជា​ទីកន្លែង​ឡើយ។»

) «រាល់​ការ​ស្ដី​បន្ទោស​ទាំងអស់​សុទ្ធតែ​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា។ មិនថា​អ្នក​រក​ឃើញ​កំហុស​ប៉ុន្មាន​ដែល​អ្នកដទៃ​មាន​នោះ​ទេ វា​នឹង​មិន​ផ្លាស់ប្ដូរ​អ្នក​ឡើយ។»

) «អ្នក​មិន​អាច​ឯកា​នោះ​ទេ​បើ​សិន​ជា​អ្នក​ចូលចិត្ត​មនុស្ស​ដែល​អ្នក​ឯកា​ជាមួយ។»

) «អ្នក​ជឿ​ថា​គឺជា​រឿងរ៉ាវ​ឬ​មនុស្ស​ដែល​ធ្វើឲ្យ​អ្នក​មិន​សប្បាយចិត្ត ប៉ុន្តែ​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ។ អ្នក​ទើបជា​អ្នក​ដែល​ធ្វើឲ្យ​ខ្លួនឯង​មិន​សប្បាយចិត្ត។»

) «សមាសភាគ​នៃ​អារម្មណ៍​ច្រាស់ច្រាល់ ស្ត្រេស ភាព​ភ័យខ្លាច និង​កំហឹង មិន​មាន​អត្ថិភាព​ដោយ​ឯករាជ្យ​ពី​អ្នក​នៅ​ក្នុង​លោក​នេះ​បាន​ឡើយ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ​គឺ​ពួកវា​មិន​ទាំង​មាន​អត្ថិភាព​នៅ​ក្នុង​ពិភពលោក​ដែល​យើង​អាច​មើល​ឃើញ​នេះ​ផង​បើ​ទោះ​ជា​យើង​និយាយ​អំពី​ពួកវា​ហាក់​ដូចជា​ពួកវា​មាន​ពិត​មែន​ក៏​ដោយ។»

) «បើ​អ្នក​រស់នៅ​ចេញ​ពី​ការ​ដែល​មាន​ទំនួល​ខុសត្រូវ​ត្រូវ​ទទួលខុសត្រូវ អ្នក​គឺជា​ទាសករ។»

) «បើ​អ្នក​ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​សម្លឹង​មើល​អ្វីៗ អ្វីៗ​ដែល​អ្នក​សម្លឹង​មើល​នឹង​ផ្លាស់ប្ដូរ។»

១០) «វេទមន្ត​ពិត​ប្រាកដ​នៅ​ក្នុង​ទំនាក់ទំនង​មានន័យ​ថា​ជា​អវត្តមាន​នៃ​ការ​វាយតម្លៃ​ទៅលើ​អ្នកដទៃ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​ពី​អ្នក​និពន្ធសៀវភៅ​​ ​លោក Wayne Dyer

X
5s