គតិ​ចំនួន ​៩ឃ្លា ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ប្រកបដោយ​គតិបណ្ឌិត​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​ ៩ឃ្លា ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ប្រកបដោយ​គតិបណ្ឌិត:

) «អភ័យទោស​គឺជា​ការ​ផ្ដល់​សេរីភាព​ឲ្យ​អ្នក​ជាប់​គុក ហើយ​រក​ឃើញ​ថា​អ្នក​ជាប់​គុក​នោះ​គឺជា​អ្នក។» Lewis B. Smedes

) «ការ​ឈឺចាប់​របស់​អ្នក​ភាគច្រើន​គឺជា​ជម្រើស​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង។» Khalil Gibran

) «យើង​បង្កើត​នូវ​ច្រវាក់​ដែល​យើង​បាន​ពាក់​នៅ​ក្នុង​ជីវិត។» Charles Dickens

) «ជញ្ជាំង​ដែល​ខ្ពស់​បំផុត​ដែល​អ្នក​ត្រូវ​ឡើង​គឺជា​ជញ្ជាំង​ដែល​អ្នក​បាន​សាងសង់​ឡើង​នៅ​ក្នុង​ចិត្ត​របស់​អ្នក។» អនាមិក

) «ដោយសារតែ​គាត់​ជឿជាក់​លើ​ខ្លួនឯង គាត់​មិន​ព្យាយាម​អូសទាញ​អ្នកដទៃ​ឲ្យ​ជឿជាក់​លើ​គាត់​នោះ​ឡើយ។ ដោយសារតែ​គាត់​រីករាយ​ជាមួយ​ខ្លួនឯង គាត់​មិន​ត្រូវការ​ការ​ពេញចិត្ត​ពី​អ្នកដទៃ​នោះ​ឡើយ។ ដោយសារតែ​គាត់​ទទួលស្គាល់​ខ្លួនឯង ពិភពលោក​ទាំងមូល​ក៏​ទទួលស្គាល់​គាត់​ដែរ។» ឡៅជឺ

) «ពាក្យ​ពិត​មិន​គួរឲ្យ​ទាក់ទាញ​នោះ​ឡើយ ពាក្យ​ដែល​គួរឲ្យ​ទាក់ទាញ​មិន​ពិត​ឡើយ។ បុគ្គល​មាន​បញ្ញា​មិន​ត្រូវការ​អះអាង​ពី​ហេតុផល​របស់​ពួកគេ​ឡើយ បុគ្គល​ដែល​ត្រូវការ​អះអាង​ពី​ហេតុផល​របស់​ពួកគេ​មិនមែន​ជា​បុគ្គល​មាន​បញ្ញា​ឡើយ។» ឡៅជឺ

) «អាណាចក្រ​នៃ​ឋានសួគ៌​គឺ​ស្ថិត​នៅ​ខាងក្នុង​អ្នក ហើយ​នរណា​ដែល​ស្គាល់​ខ្លួនឯង​នឹង​អាច​ស្វែងរក​វា​ឃើញ។» សុភាសិត​អេហ្ស៊ីប

) «សួរ​ថា​តើ​អ្វី​ទៅ​ដែល​ពិត​ជា​មិន​អាច​ទ្រាំទ្រ​បាន​អំពី​ស្ថានភាព​នេះ ? ហេតុអ្វី​បាន​ជា​អ្នក​មិន​អាច​អត់ធន់​វា​បាន ? ពេល​នោះ​អ្នក​នឹង​ខ្មាសអៀន​ក្នុង​ការ​ឆ្លើយ​មិនខាន។» Marcus Aurelius

) «គ្មាន​ទីណា​ដែល​អ្នក​អាច​ទៅ​ដែល​មាន​សន្តិភាព​ជាង មាន​សេរីភាព​ពី​ការ​រំខាន​ជាង​វិញ្ញាណ​របស់​អ្នក​ឡើយ។ ចូរ​ដក​ថយ​ដើម្បី​ពិភាក្សា​ជាមួយ​វិញ្ញាណ​របស់​អ្នក ហើយ​បន្ទាប់មក​ចាំ​ត្រឡប់​មក​ប្រឈម​មុខ​ជាមួយ​នឹង​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​វិញ។» Marcus Aurelius

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លា​ពី​បុគ្គល​ដែល​មាន​គតិ​ខ្ពង់ខ្ពស់ ដែល​អ្នក​គួរ​អាន​

X
5s