សម្ដីដកស្រង់ចំនួន ១១ឃ្លា ដែលអាចធ្វើជាជំនួយដល់អ្នកក្នុងការដោះស្រាយបញ្ហាក្នុងជីវិតបាន
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១១ឃ្លា ដែលអាចធ្វើជាជំនួយដល់អ្នកក្នុងការដោះស្រាយបញ្ហាក្នុងជីវិតបាន:
១) «ខ្ញុំរៀនសូត្របានច្រើនណាស់ពីកំហុសរបស់ខ្ញុំ។ ខ្ញុំកំពុងតែគិតថាចង់សាងកំហុសជាច្រើនទៀត។» Cheryl Cole
២) «កំហុស ចូរហៅវាថាជាបទពិសោធន៍ដែលបានរៀនសូត្រដោយចៃដន្យ។» Richard Bach
៣) «កុហកខ្លួនឯងចាក់ឫសជាប់ជ្រៅជាងកុហកអ្នកដទៃ។» Fyodor Dostoyevsky
៤) «អាថ៌កំបាំងនៃអត្ថិភាពរបស់មនុស្សមិនមែនស្ថិតនៅត្រឹមតែការមានជីវិតរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងការស្វែងរកអ្វីមួយសម្រាប់រស់នៅដើម្បីវាផងដែរ។» Fyodor Dostoyevsky
៥) «ខុសនៅក្នុងរបៀបខ្លួនឯងប្រសើរជាងត្រូវក្នុងរបៀបរបស់អ្នកដទៃ។» Fyodor Dostoyevsky
៦) «កុំរិះគន់នូវអ្វីដែលអ្នកមិនយល់។» Bob Dylan
៧) «គឺជាអ្វីដែលយើងបានដឹងរួចមកហើយដែលច្រើនតែរារាំងយើងពីការរៀនសូត្រ។» Claude Bernard
៨) «ភាពច្របូកច្របល់ដ៏ច្រើននៅក្នុងពិភពលោកបានកើតឡើងដោយសារតែមនុស្សមិនឱ្យតម្លៃទៅលើខ្លួនឯង។» Chogyam Trungpa
៩) «អ្នកភ័យខ្លាចតែពេលណាដែលអ្នកមិនចុះសម្រុងជាមួយខ្លួនឯងប៉ុណ្ណោះ។» Hermann Hesse
១០) «បុគ្គលមានបញ្ញាមិនបាត់បង់អ្វីឡើយបើគាត់មានខ្លួនឯង។» Hermann Hesse
១១) «ខ្ញុំមិនខ្វល់ច្រើនទៅលើថាតើខ្ញុំគឺជាអ្វីសម្រាប់អ្នកដទៃដូចទៅនឹងខ្ញុំខ្វល់ច្រើនទៅលើថាតើខ្ញុំគឺជាអ្វីសម្រាប់ខ្លួនឯងនោះឡើយ។» Hermann Hesse
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីទាំង៩ឃ្លារបស់កវីនិពន្ធ Alice Walker ដែលបានបង្ហាញពីទស្សនអប់រំចំពោះជីវិត