សុភាសិតចម្រុះជាតិសាសន៍ចំនួន ១២ឃ្លា ដែលអ្នកគួរក្រេបយកខ្លឹមសាររបស់វា
ថ្ងៃនេះយើងបានចងក្រងនូវសុភាសិតចម្រុះជាតិសាសន៍ចំនួន ១២ឃ្លា ដែលអ្នកគួរក្រេបយកខ្លឹមសាររបស់វា:
១) «យើងធ្វើការនៅស្រទាប់ខាងលើ រីឯជម្រៅគឺជាអាថ៌កំបាំង។» សុភាសិតអាហ្វ្រិក
២) «សំលៀកបំពាក់មិនគួរត្រូវបានរៀបចំទុកមុនសម្រាប់ទារកដែលមិនទាន់កើតឡើយ។» សុភាសិតអាហ្វ្រិក
៣) «នៅពេលអ្នកបញ្ឈប់ល្បែង ស្ដេចនិងកូនអុកធ្លាក់ទៅក្នុងប្រអប់តែមួយ។» សុភាសិតអ៊ីតាលី
៤) «អោបក្រសោបទាំងអស់ បាត់បង់ទាំងអស់។» សុភាសិតអ៊ីតាលី
៥) «ចំណេះដឹងដែលមិនមានបញ្ញាប្រៀបបាននឹងទឹកនៅក្នុងដីខ្សាច់។» សុភាសិតហ្គីណេ
៦) «បើអ្នកបិទភ្នែករបស់អ្នកនៅចំពោះមុខការពិត អ្នកនឹងរៀនសូត្រអំពីវាតាមរយៈការចៃដន្យ។» សុភាសិតអាហ្វ្រិក
៧) «នៅពីក្រោមសេចក្ដីអត់ធ្មត់ បុគ្គលម្នាក់នឹងស្វែងរកឃើញឋានសួគ៌។» សុភាសិតអាហ្វ្រិក
៨) «សេចក្ដីទុក្ខតិចតួចឮខ្លាំង សេចក្ដីទុក្ខខ្លាំងក្លាស្ងៀមស្ងាត់។» សុភាសិតដាណឺម៉ាក
៩) «គ្មាននរណាម្នាក់គឺជាចៅក្រមដ៏ល្អម្នាក់នៅក្នុងរឿងរបស់ខ្លួនឯងនោះឡើយ។» សុភាសិតព័រទុយហ្គាល់
១០) «បុគ្គលដែលមានអ្វីគ្រប់យ៉ាង មិនរីករាយនឹងអ្វីទាំងអស់។» សុភាសិតបារាំង
១១) «ចំណេះដឹងមានឫសគល់នៅក្នុងអ្វីៗគ្រប់យ៉ាង ពិភពលោកគឺជាបណ្ណាល័យ។« សុភាសិតអាមេរិកជនជាតិដើម
១២) «គ្មានបុគ្គលណាដែលអាចរិះគន់ឬមាក់ងាយនរណាម្នាក់ប្រកបដោយភាពយុត្តិធម៌បានឡើយ ព្រោះថាគ្មាននរណាម្នាក់អាចយល់ពីម្នាក់ទៀតបានពិតប្រាកដឡើយ។» សុភាសិតអង់គ្លេស
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន១០ឃ្លា ដែលអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់និងមានលំនឹងជាងមុន