គតិ​ចំនួន​ ១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជីវិត​អ្នក​ឲ្យ​ច្បាស់​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​ ១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជីវិត​អ្នក​ឲ្យ​ច្បាស់​ជាង​មុន:

) «សាក្សី​របស់​ខ្ញុំ​គឺជា​មេឃ​ដែល​ទទេ។» Jack Kerouac

) «សេចក្ដី​សុខ​រាប់​បញ្ចូល​នូវ​ការ​ដែល​ដឹង​ថា​ទាំងអស់​នេះ​គឺ​ជា​ការ​សុបិន​ដ៏​ចម្លែក​អស្ចារ្យ​មួយ។» Jack Kerouac

) «ការ​ខកចិត្ត​គឺជា​ប្រភេទ​មួយ​នៃ​ការ​ក្ស័យធន។ ការ​ក្ស័យធន​នៃ​វិញ្ញាណ​ដែល​បាន​ចំណាយ​ច្រើន​ពេក​ទៅលើ​ក្ដី​សង្ឃឹម​និង​ការ​រំពឹង​ទុក។» Eric Hoffer

) «អ្នក​អាច​ស្វែងរក​ថា​តើ​សត្រូវ​របស់​អ្នក​ភ័យខ្លាច​អ្វី​បំផុត​តាមរយៈ​វិធីសាស្ត្រ​ដែល​គេ​ប្រើប្រាស់​ដើម្បី​បន្លាច​អ្នក។» Eric Hoffer

) «បុគ្គល​ម្នាក់​បាត់បង់​ភាព​រីករាយ​និង​សេចក្ដី​សុខ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ប្រាថ្នា​ចង់​បាន​ពួកវា។» Masanobu Fukuoka

) «មុន​ពេល​អ្នក​ស្រាវជ្រាវ​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ ពួកគេ​គួរ​ក្លាយ​ជា​ទស្សនវិទូ។» Masanobu Fukuoka

) «អ្នក​ស្រាវជ្រាវ​សម័យ​ទំនើប​បែងចែក​ធម្មជាតិ​ទៅ​ជា​ចំណែក​តូចៗ និង​អនុវត្ត​តេស្ត​ដែល​មិន​ស្រប​ទាំង​ជាមួយ​នឹង​ច្បាប់​ធម្មជាតិ​ឬ​ជាមួយ​បទពិសោធន៍​ជាក់ស្ដែង​នោះ​ឡើយ។ លទ្ធផល​ត្រូវ​បាន​រៀបចំ​សម្រាប់​ភាព​ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ មិនមែន​ដោយ​យោងទៅតាម​តម្រូវការ​របស់​កសិករ​នោះ​ឡើយ។» Masanobu Fukuoka

) «ក្នុង​ការ​ដែល​ចង់​យល់​ពី​រឿង​១០យ៉ាង អ្នក​តាម​ពិត​ទៅ​មិន​យល់​សូម្បីតែ​១​ផង។ បើ​អ្នក​ស្គាល់​ផ្កា​១០០​ប្រភេទ អ្នក​មិន​ដឹង​អំពី​វា​សូម្បីតែ​១​នោះ​ឡើយ។» Masanobu Fukuoka

) «គ្រប់យ៉ាង​ដែល​កើតឡើង​ចំពោះ​អ្នក​គឺជា​ទម្រង់​មួយ​នៃ​ការ​ណែនាំ​បើ​អ្នក​យកចិត្តទុកដាក់។» Robert Greene

១០) «ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​កើតឡើង​នោះ​ឡើយ។ នេះ​គឺជា​ខ្លឹម​នៃ​សេរីភាព​ខាងក្នុង។» Jiddu Krishnamurti

១១) «បើ​អ្នក​ព្យាយាម​ទាក់ទាញ​អ្នកដទៃ​កាន់តែ​តិច អ្នក​នឹង​មាន​ភាព​សុខ​ស្ងប់​កាន់តែ​ច្រើន។» Maxime Lagace

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​​ជប៉ុន​​១៣​ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​ចូល​ទៅ​កាន់​ស្រទាប់​មួយ​ទៀត​ពី​ការ​ពិត​នៃ​ជីវិត​នេះ

X
5s