គតិ​ដ៏​ស៊ីជម្រៅ​ចំនួន ​១០ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​និង​ចាប់ផ្ដើម​ស្វែងរក​ការ​ពិត​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​គតិ​ដ៏​ស៊ីជម្រៅ​ចំនួន​ ១០ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​និង​ចាប់ផ្ដើម​ស្វែងរក​ការ​ពិត​នៅ​ក្នុង​ជីវិត:

) «ចំណេះដឹង​គឺ​នៅ​ពេល​ដែល​អ្នក​រៀន​អំពី​អ្វីមួយ​ជា​រៀងរាល់ថ្ងៃ។ រីឯ​បញ្ញា​គឺ​នៅ​ពេល​ដែល​អ្នក​ប្រលែង​ចោល​នូវ​អ្វីមួយ​ជា​រៀងរាល់ថ្ងៃ។» Ralph Waldo Emerson

) «នៅ​ពេល​អ្នក​ដឹង​ថា​គ្មាន​អ្វីមួយ​ដែល​ខ្វះខាត ពិភពលោក​ទាំងមូល​នឹង​ក្លាយ​ជា​របស់​អ្នក។» ឡៅជឺ

) «យើង​មិន​គួរ​ប្រមូល​សន្សំ​ចំណេះដឹង​ឡើយ យើង​គួរតែ​មាន​សេរីភាព​ចេញ​ពី​ចំណេះដឹង។» Shunryu Suzuki

) «ខាង​ផ្លូវចិត្ត យើង​មាន​បញ្ហា​ជាច្រើន ប៉ុន្តែ​បញ្ហា​ទាំងនេះ​មិនមែន​ជា​បញ្ហា​ពិត​ប្រាកដ​នោះ​ឡើយ។ ពួកវា​គឺជា​អ្វី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​មក ពួកវា​គឺជា​បញ្ហា​ដែល​ត្រូវ​បាន​តម្រង់​ចេញ​មក​ដោយ​ទស្សន​និង​ការ​មើល​ឃើញ​ដែល​ខ្វាយខ្វល់​តែ​អំពី​ខ្លួនឯង​របស់​យើង​ប៉ុណ្ណោះ។» Shunryu Suzuki

) «សេចក្ដី​ស្ងប់​នៅ​ក្នុង​សកម្មភាព​គឺជា​សេចក្ដី​ស្ងប់​ដែល​ពិត​ប្រាកដ។» Shunryu Suzuki

) «នៅ​ពេល​ដើរ ចូរ​ដើរ។ នៅ​ពេល​ញុាំ ចូរ​ញុាំ។» សុភាសិតZen

) «សូម្បីតែ​ជា​ការ​ជាប់ជំពាក់​ទៅ​នឹង​ទស្សន​នៃ​ការ​ត្រាស់​ដឹង​ក៏​ជា​ការ​វង្វេង​ផ្លូវ​ដែរ។» Sengcan

) «មនុស្ស​ដែល​ស្វែងរក​ការពិត​តាមរយៈ​ប្រាជ្ញា​និង​ការ​សិក្សា​រៀន​សូត្រ មានតែ​ទៅ​កាន់តែ​ឆ្ងាយ​កាន់តែ​ឆ្ងាយ​ពី​វា​តែ​ប៉ុណ្ណោះ។» Huang Po

) «សតិ​ដឹង​អនុញ្ញាត​ឲ្យ​យើង​ចេញ​ក្រៅ​ពី​ការ​គិត​របស់​យើង​និង​សង្កេត​វា​នៅ​ក្នុង​សកម្មភាព។» Dan Brule

១០) «នៅ​ពេល​បេះដូង​ត្រឹមត្រូវ យល់ស្រប​និង​ប្រឆាំង​ត្រូវ​បាន​បំភ្លេច។» ជ័ងជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ កម្រង​ទស្សន​ដ៏​មាន​ខ្លឹមសារ​ស៊ីជម្រៅចំនួន​៨​ឃ្លា​ ដែល​អ្នក​គួរ​អាន​និង​គិត​ពិចារណា

X
5s