ទស្សនចំនួន ១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីអ្នកវិទ្យាសាស្ត្រល្បីៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីអ្នកវិទ្យាសាស្ត្រល្បីៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក៖
១) «សមត្ថភាពនៅក្នុងការមើលឃើញឬគិតប្លែកពីគេសំខាន់ជាងចំណេះដឹងដែលត្រូវបានបង្កើនឡើង។» David Bohm
២) «ការគិតដំណើរការអ្នក។ ការគិតបានផ្ដល់នូវព័ត៌មានក្លែងក្លាយថាអ្នកជាអ្នកដំណើរការវា ថាអ្នកគឺជាអ្នកដែលគ្រប់គ្រងវា។ ប៉ុន្តែតាមការពិត ការគិតទើបជាអ្នកដែលបានគ្រប់គ្រងមនុស្សយើងម្នាក់ៗ។» David Bohm
៣) «ការគិតចេះតែបង្កើតបញ្ហាទៅតាមរបៀបនោះហើយបន្ទាប់មកក៏ព្យាយាមដោះស្រាយពួកវា។ ប៉ុន្តែស្របពេលដែលវាព្យាយាមដោះស្រាយពួកវា វាបានធ្វើឲ្យវាកាន់តែយ៉ាប់ជាងមុន ពីព្រោះថាវាមិនបានសង្កេតឃើញថាគឺជាវាដែលបានបង្កើតពួកវា ហើយបើវាកាន់តែគិត វានឹងបង្កើតបញ្ហាកាន់តែច្រើន។» David Bohm
៤) «តើវាល្អប៉ុណ្ណាដែលយើងបានជួបជាមួយប្រតិមតិ(paradox)។ ឥឡូវនេះយើងបានសង្ឃឹមខ្លះក្នុងការអភិវឌ្ឍទៅមុខហើយ។» Niels Bohr
៥) «គ្រប់យ៉ាងដែលយើងហៅថាជាការពិតត្រូវបានបង្កើតឡើងដោយអ្វីដែលមិនអាចចាត់ទុកបានជាការពិតផង។» Niels Bohr
៦) «មានរឿងខ្លះវាពិតជាធ្ងន់ធ្ងរណាស់រហូតទាល់តែអ្នកត្រូវសើចដាក់ពួកវា។» Niels Bohr
៧) «បច្ចុប្បន្នគឺជារឿងតែមួយគត់ដែលមិនមានទីបញ្ចប់។» Erwin Schrodinger
៨) «នៅក្នុងការស្វែងរកដ៏ស្មោះត្រង់នៅក្នុងចំណេះដឹង អ្នកត្រូវអត់ទ្រាំនឹងភាពល្ងង់ខ្លៅជាញឹកញាប់អស់រយៈកាលដែលគ្មានកំណត់។» Erwin Schrodinger
៩) «វិទ្យាសាស្ត្រមិនអាចដោះស្រាយអាថ៌កំបាំងដែលចុងក្រោយបំផុតរបស់ធម្មជាតិនោះឡើយ។ ហើយវាក៏ព្រោះតែ នៅក្នុងការវិភាគសិក្សាចុងក្រោយ ពួកយើងខ្លួនឯងគឺជាចំណែកមួយនៃអាថ៌កំបាំងដែលយើងព្យាយាមដោះស្រាយ។» Max Planck
១០) «បើសេចក្ដីស្អប់របស់អ្នកអាចបម្លែងទៅជាអគ្គិសនីបាន វានឹងអាចបំភ្លឺពេញមួយពិភពលោកបាន។» Nikola Tesla
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីការបង្រៀនដ៏កំពូលរបស់តៅនិងព្រះពុទ្ធ
ដោយ៖ ស្រីពៅ