មកស្គាល់ប្រទេសទាំង ១៥ ដែលជាអ្នកនាំចេញមាសច្រើនជាងគេលើពិភពលោក
តាមការឲ្យដឹងពី គេហទំព័រ World Top Exportsបានបង្ហាញថា ការនាំចេញមាសទៅលក់នៅជុំវិញពិភពលោក ទទួលបានប្រាក់ចំណូលសរុបប្រមាណ ២៩៧,១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។ ក្នុងនោះត្រូវបានដឹងថា ទ្វីបអឺរ៉ុបជាទ្វីបដែលធ្វើការលក់ចេញមាសបានច្រើនជាងគេបំផុត។
ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះដែលនាំចេញមាសច្រើនជាងគេ៖
១) ប្រទេសស្វីស ( ៧២,៤ពាន់លានដុល្លារអាមេរិក , ២៤,៤ភាគរយ)
២) ទីក្រុងហុងកុង ( ៤៥ពាន់លានដុល្លារអាមេរិក , ១៥,១ភាគរយ)
៣) ចក្រភពអង់គ្លេស ( ៣៨,៥ពាន់លានដុល្លារអាមេរិក , ១៣ភាគរយ)
៤) សហរដ្ឋអាមេរិក (១៩,៣ពាន់លានដុល្លារអាមេរិក , ៦,៥ភាគរយ)
៥) អារ៉ាប់រួម (១៣ ពាន់លានដុល្លារអាមេរិក , ៤,៤ភាគរយ)
៦) ប្រទេសកាណាដា ( ១២,៤ពាន់លានដុល្លារអាមេរិក , ៤,២ភាគរយ)
៧) ប្រទេសអូស្ត្រាលី (១០,៧ពាន់លានដុល្លារអាមេរិក , ៣,៦ភាគរយ)
៨) ប្រទេសទួរគី (៧,៤ពាន់លានដុល្លារអាមេរិក , ២,៥ភាគរយ)
៩) ប្រទេសប៉េរូ ( ៥,៧ ពាន់លានដុល្លារអាមេរិក , ១,៩ភាគរយ) ១០) ប្រទេសឥណ្ឌា ( ៥,៣ ពាន់លានដុល្លារអាមេរិក , ១,៨ភាគរយ)
១១) ប្រទេសអាហ្វ្រិកខាងត្បូង ( ៥ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ)
១២) ប្រទេសជប៉ុន ( ៤,៩ ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ)
១៣) ប្រទេសអាល្លឺម៉ង់ ( ៤,៦ ពាន់លានដុល្លារអាមេរិក , ១,៦ភាគរយ)
១៤) ប្រទេស ហ្គាណា ( ៤,៣ ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ)
១៥) ប្រទេសម៉ិកស៊ីកូ ( ៤,៣ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ)